គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ឯកឧត្តម ខៀវ កាញារិទ្ធ អញ្ជើញចូលរួម សម្ភោធការសង់ស្តូប រំលឹកវិញ្ញាណក្ខន្ធ អ្នកកាសែតបរទេស

ឯកឧត្តម ខៀវ កាញារិទ្ធ អញ្ជើញចូលរួម សម្ភោធការសង់ស្តូប រំលឹកវិញ្ញាណក្ខន្ធ អ្នកកាសែតបរទេស

ភ្នំពេញៈ នៅព្រឹកថ្ងៃទី 28 ខែ កញ្ញា ឆ្នាំ 2017 ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចូលរួមពិធី សម្ភោធការសង់ស្តូបរំលឹកវិញ្ញាណក្ខន្ធអ្នកកាសែតបរទេស នៅមុខស្ថានទូតបារាំង។ ការសាងសង់ស្តូប រំលឹកវិញ្ញាណក្ខន្ធ អ្នកកាសែតបរទេស នៅទីតំាងថ្មីមុខស្ថានទូតបារាំង បានបង្ហាញអត្ថន័យដ៏ជ្រាលជ្រៅក្នុងប្រវត្តិសាស្ត្រកម្ពុជា នាពេលកន្លងមក។ក្នុងពិធីសម្ពោធ ទីតាំងថ្មី ស្តូបរំលឹកវិញ្ញាណក្ខន្ធ អ្នកកាសែតបរទេស ដែលស្លាប់ក្នុង សម័យសង្រ្គាម នៅកម្ពុជា ចាប់ពីឆ្នាំ ១៩៧០ដល់ ១៩៧៥ នាព្រឹកថ្ងៃទី ២៨ ខែ កញ្ញា លោក ខៀវ កាញារីទ្ធ បានឲ្យដឹងថា ការផ្លាស់ប្តូរស្តូបរំលឹកវិញ្ញាណក្ខន្ធ អ្នកកាសែតបរទេសថ្មីនេះ ព្រោះកាលពេលកន្លងមក រាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលថៃ បានសម្រចយកទីតំាងនៅមុខសណ្ឋាគារឡឺរ៉ូយ៉ាល់ បង្កើតជាសួនច្បារមួយដើម្បីលំអ។ ប៉ុន្តែ ខាងសាលាក្រុង ក៏បានលើកឡើងថា គួរយកទីតំាងរំលឹកវិញ្ញាណក្ខន្ធអ្នកកាសែត កន្លែងផ្សេងវិញ។ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា យើងដាក់ស្តុបរំលឹកវិញ្ញាណក្ខន្ធ អ្នកកាសែត នៅមុខសណ្ឋាគារឡឺរ៉ូយ៉ាល់នេះ ដោយសារនៅសម័យឆ្នាំ១៩៧៥ សណ្ឋាគារនេះភាគច្រើន
ជាកន្លែង របស់អ្នកកាសែតបរទេស។ ហើយគាត់ភាគច្រើន ដើរពីសណ្ឋាគារនេះ ទៅ ក្រសួងឃោសនាការ នៅសម័យនោះ។ ប៉ុន្តែ ក្រោយពីសម្រេចដក យើងក៏បានកំណត់
យកកន្លែងថ្មី គឺមុខទូតបារំាង។លោក បានរៀបរាប់ថា ការសង់ស្តូបនៅមុខទូតបារំាង គឺជាកន្លែងដែលខ្មែរ បានរត់ចូលមកភៀសខ្លួន ក្នុង​ សម័យខ្មែរក្រហម ពោលគឺ កន្លែងនេះ
មានជនជាតិខ្មែរជាច្រើននាក់បានមកភៀសខ្លួន នៅពេលដែលខ្មែរក្រហមដេញ ចេញពីទីក្រុងភ្នំពេញ។បើតាមប្រសាសន៍ លោក ឆាង សុង ទីប្រឹក្សារាជរដ្ឋាភិបាល និង ជាអតីត
រដ្ឋមន្ត្រីក្រសួងយោសនាការ និងព័ត៌មាន សម័យសាធារណរដ្ឋខ្មែរ ឲ្យដឹងថា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលបាត់ខ្លួនក្នុងសម័យឆ្នាំ ១៩៧០-១៩៧៥ មានចំនួន ៥១នាក់៕ដោយ៖ ( យាយដូនពេញ ).

001 002

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |