ស្ទឹងត្រែងៈ មានសេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋបានឱ្យដឹងថា គេឃើញនៅតែមាន ក្រុមឈ្មួញដែលធ្លាប់មានមុខលក់សាច់សត្វព្រៃរស់ និង ងាប់មុខដដែលៗនោះ ឃើញថានៅតែបន្តការចរាចរណ៍ ដាក់លក់សាច់សត្វព្រៃរស់ និង ងាប់មិនខ្លាចញញើតដល់សមត្ថកិច្ចជំនាញនោះទេ លក់យ៉ាងគគ្លើនក្នុងផ្សារសាមគ្គីខេត្ត ស្ទឹងត្រែងជាច្រើនកន្លែង នៅព្រឹកថ្ងៃទី៣ ខែ១០ ឆ្នាំ២០១៧ វេលាម៉ោង១០.៣០នាទី ជំនាញចុះមកដល់ឈ្មួញវិចខ្ចប់ច្រកស្បោងយកលាក់អស់។ទោះបីពីមុនមកធ្លាប់មានការលួចឆ្មក់ចុះបង្ក្រាប ពី ក្រុម អង្គការសម្ព័ន្ធមិត្តសត្វព្រៃ វាយអេសដ៍ក៏ពិតមែនតែឈ្មួញលក់សាច់សត្វព្រៃងាប់ និង សត្វរស់ទាំងនោះមិនខ្លាចញញើត និង ច្បាប់ទល់តែសោះ ដោយមានសេចក្តីរាយការណ៍ នឹង ផ្តល់ព័ត៌មានទៅដល់សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើខេត្ត គេបានឃើញ លោក អន សុជាតិ នាយរងខណ្ឌរដ្ឋបាលព្រៃឈើ ខេត្ត ស្ទឹងត្រែង បានដឹកនាំកម្លាំងកូនចៅរបស់ លោកមានចំនួន៣នាក់ ចុះមកធ្វើការបង្ក្រាប់ ។ តែក្នុងការចុះបង្ក្រាបខាងលើនោះ ហាក់បីដូចជាធ្វើឱ្យ
អស់ចិត្តតែប៉ុណ្ណោះ ដោយមើលឃើញថាមានភាពអសកម្មទម្រាំតែបានកម្លាំងមកគ្រប់នោះ ក្រុមឈ្មួញដែលដាក់លក់សាច់សត្វព្រៃ ក្នុងផ្សារទាំងនោះហាក់បីដូចជាមានការដឹងខ្លួនជាមុនដោយទុកពេលឱ្យឈ្មួញប្រមូលសាច់សត្វព្រៃដាក់ចូលក្នុង ការ៉ុងដឹកជញ្ជូនយកទៅលាក់ទុកបាត់អស់ រួចទើបបានឃើញកម្លាំងជំនាញមកដល់កន្លែង រួចហើយក៏បានដើរមើលឃើញនៅសល់តែម្ចាស់ និង សាច់បន្តិចបន្តួចរួម និង កន្លែងលក់តែប៉ុណ្ណោះ ។ជុំវិញក្នុងរឿងនេះលោក អន សុជាតិ នាយរងខណ្ឌរដ្ឋបាលព្រៃឈើ ខេត្ត ស្ទឹងត្រែងបានឱ្យដឹងថា ក្នុងការចុះបង្ក្រាបដល់ក្រុមឈ្មួញដែលដាក់លក់សាច់សត្វព្រៃងាប់ និង រស់ តាមជួរលក់ត្រីបន្លែ និង សាច់ក្នុងផ្សារសាមគ្គី ខេត្ត ស្ទឹងត្រែងលោកថាឱ្យតែមានបទល្មើសមិនថាបទសត្វព្រៃរួម និង បទល្មើសព្រៃឈើផងដែលឱ្យតែកើតមានឡើងលោក និង ចុះធ្វើការបង្ក្រាប និង រួមការសហការណ៍នៅរាល់ពេលណាមានអ្នកផ្តល់ព័ត៌មានឱ្យពីប្រជាពលរដ្ឋក៏ដូចជា អ្នកសារព័ត៌មានផងដែរ ជាក់ស្តែងដូចនៅព្រឹកថ្ងៃទី៣ ខែ តុលានេះ អញ្ចឹងនៅពេលមានសេចក្តីរាយការណ៍មកថា មានបទល្មើសជាក់ស្តែងលក់សាច់សត្វព្រៃងាប់ និង រស់ពេញផ្សារ លោកក៏បានដឹកនាំកម្លាំងចុះមកបង្ក្រាប តែលោកបានទទួលស្គាល់ថា គ្រាន់តែថាការចុះមកនេះវារាង យឺតយ៉ាវបន្តិចក្តី ឱ្យឃើញបទល្មើសលោកនិងបង្ក្រាបភ្លាម ។ លោកបានបញ្ជាក់ថា គោលការណ៍របស់ថ្នាក់លើក៏ដូចគ្នាអញ្ចឹងដែរ និងធ្វើការបង្ក្រាបបទល្មើសសត្វព្រៃឱ្យតែមានឬក៏មានសេចក្តីរាយការណ៍ណាមួយដែលបានផ្តល់ជូន ។
សូមបញ្ជាក់ដែរថា ទីកន្លែងដែលក្រុមឈ្មួញបានដាក់លក់សាច់សត្វព្រៃមាន ងាប់ និង រស់ នៅក្នុងផ្សារ ខេត្ត ស្ទឹងត្រែង កាលពីមុនមានតែចំនួន៤កន្លែងនោះទេ ដល់ពេលមានការឆ្មក់ចុះបង្ក្រាបនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃវាយអេដស៍ម្តងម្កាល់ដែរ តែឃើញថាក្រុមឈ្មួញដែលមានមុខដដែលៗ នៅតែបន្តដាក់លក់សាច់សត្វព្រៃមិនខ្លាចញញើត និង ច្បាប់
ទល់តែសោះ តែជាក់ស្តែងមកដល់ព្រឹកថ្ងៃទី៣ ខែតុលានេះ មានការកើនឡើង ទៅដល់ចំនួន៦កន្លែង ដោយឈ្មួញបាន ដាក់លក់បន្លំតាមជួរត្រី បន្លែ និង សាច់ ក្នុងផ្សារសាមគ្គី
ខេត្ត ស្ទឹងត្រែង ទល់មុខផ្ទះលក់ថ្នាំពេទ្យចំនួន៣កន្លែង និង ដាក់លក់ផ្សារតូចបន្លំតាមជួរលក់ត្រី បន្លែ និង សាច់ នៅជាប់របងមណ្ឌលសុខភាព ខេត្ត ស្ទឹងត្រែង ។ បទល្មើសសត្វព្រៃឈ្មួញដាក់លក់តាមផ្សារនៅតែកើតមានឡើងដូច្នេះស្នើសូមដល់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធក៏ ដូចជាលោក អភិបាលនៃគណៈអភិបាល ខេត្ត ស្ទឹងត្រែង សុំឱ្យ លោក មេត្តាជួយចាត់វិធានការក្នុងការចុះទប់ស្កាត់ និង បទបញ្ជាដល់ជំនាញធ្វើការបង្ក្រាបនៅក្រុមឈ្មួញលក់សាច់សត្វព្រៃងាប់ និង រស់ ដុះស្លែ នឹង កំពុងពង្រីកលក់បន្តបន្ទាប់នៅចំណុចខាងលើនោះផងទាន៕ ដោយ៖( រំដួលក្រុងស្ទឹងត្រែង)
0
រដ្ឋបាលព្រៃឈើខេត្តចុះបង្ក្រាបឈ្មួញលក់សត្វព្រៃរស់នឹងងាប់ ដុះស្លែក្នុងផ្សារខេត្ត ស្ទឹងត្រែង
Filed in: សង្គម