ខេត្តស្ទឹងត្រែងៈ កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋានខេត្ត ស្ទឹងត្រែង ស្ងាត់ៗបានឆ្មក់ចុះធ្វើការណែនាំអប់រំដល់កម្មករដែលធ្វើការ នៅតាមរោងសិប្បកម្ម ក្នុងខេត្ត ស្ទឹងត្រែងពីបញ្ហាគ្រឿងញៀន ជាក់ស្តែងនៅចំណុចរោងសិប្បកម្ម មានឈ្មោះ ធឿង និង ឈ្មោះ ហ្វឿង ជាម្ចាស់សិប្បកម្ម ស្ថិតនៅក្នុង ភូមិព្រែក សង្កាត់ ក្រុង ខេត្តស្ទឹងត្រង កាលពីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ ២០១៧ ។លោក ធឿង ដែលជាម្ចាស់រោងសិប្បកម្មដ៏ធំ នៅចំណុចខាងលើនោះ លោកបានទទួលស្គាល់ និង ផ្តល់ការសហការណ៍ផងដែលជូនសមត្ថកិច្ច ដោយបានឃើញកម្លាំងសមត្ថកិច្ចចុះមកធ្វើកាណែនាំអប់រំដល់កម្មករនៅក្នុង រោងសិប្បកម្ម របស់លោកអំពីបញ្ហាគ្រឿងញៀន ក្នុងគោលបំណងដើម្បីឱ្យដឹងថា តើអ្នកណាខ្លះប្រើប្រាស់ និង អ្នក មិនបានប្រើប្រាស់ ។ ម្ចាស់រោងសិប្បកម្ម រូបនេះបានបញ្ជាក់ថា កូនចៅដែលជាកម្មករធ្វើការនៅក្នុង រោងសិប្បកម្ម មានចំនួនប្រមាណជាង១០នាក់ ក្នុងនោះមានទាំងកម្មករខ្មែរ និង កម្មករវៀតណាម តែបើសិនជាមានមួយ មានជក់ថ្នាំញៀនឫក៏ធ្វើការជួញដូរនៅក្នុងសិប្បកម្មនេះ លោក និង ជូនដំណឹងប្រាប់ទៅដល់សមត្ថកិច្ចភ្លាម ហើយមុន និង លោកយក កម្មករណាមួយមកធ្វើការនៅកន្លែង សិប្បកម្មកែឆ្នៃ ឈើប្រណិតរបស់លោកហ្នឹងមិនអនុញ្ញាតិឱ្យប្រើប្រាស់ថ្នាំញៀននោះទេ ។ ដោយការចុះរបស់សមត្ថកិច្ចខាងលើនេះ ពោលគឺ ចុះណែនាំអប់រំពីរឿងគ្រឿងញៀន មិនថាតែចុះ នៅក្នុងរោងសិប្បកម្មរបស់លោកមួយកន្លែងទេគឺគេចុះផ្សព្វផ្សាយនៅគ្រប់សិប្បកម្មទាំងអស់ក្នុងខេត្ត ស្ទឹងត្រែង ។នៅជុំវិញក្នុងរឿងនេះ លោកឧត្តមសេនីយត្រី សាន់ និមល់ ស្នងការរងទទួលបន្ទុកបទល្មើសគ្រឿងញៀនខេត្ត ស្ទឹងត្រែង បានឱ្យដឹងថា ការដាក់កម្លាំងកូនចៅរបស់លោកឱ្យចុះទៅធ្វើការតាមរោងសិប្បកម្មកែឆ្នៃឈើប្រណិតនៅចំណុចខាងលើនោះ គឺមានគោលការណ៍ឱ្យចុះធ្វើការណែនាំអប់រំ ផ្សព្វផ្សាយពីបញ្ហាគ្រឿនញៀន ទៅដល់កម្មករបុគ្គលឹកតាមរោងសិប្បកម្មហ្នឹង ហើយរួម និង ម្ចាស់សិប្បកម្មហ្នឹងបានចូលរួមជាមួយ និង សហការណ៍ជាមួយ ជួយផ្តល់ព័ត៌មានលើកិច្ចការងារកូនចៅណាបានប្រើប្រាស់ថ្នាំញៀន រួមទាំងអ្នកដែលមិនបានប្រើប្រាស់ ។ លោកបានបន្តថា ដើម្បីបញ្ឈប់វា កាត់បន្ថយនៅវិធានការទាំង៥ របស់រាជរដ្ឋាភិបាល ហើយនេះជាជំហានទី១ទេ គឺគ្រាន់តែធ្វើការណែនាំអប់រំ ដល់កម្មករនៅក្នុងរោងសិប្បកម្ម និង ដើម្បីឱ្យម្ចាស់រោសិប្បកម្ម ចូលរួមជាមួយសមត្ថកិច្ច រួចហើយធ្វើកិច្ចសន្យាផ្តល់ព័ត៌មានទាំងឡាយណាដែលពាក់ព័ន្ធ អ្នកប្រើប្រាស់និងការជួញដូរគ្រឿងញៀន ។លោកបានបញ្ជាក់ថា បើសិនជាមិនគោរពធ្វើតាមកិច្ចសន្យានោះទេ នៅពេលចុះពិនិត្យជាជំហានទី២ និង ចាប់ពិនិត្យមើលទឹកនោម មាននូវសារធាតុញៀន និង ចាត់វិធានការតាមច្បាប់ដោយ ការចុះនេះទើបបានជាលើកទី១នោះទេ នៅថ្ងៃទី៤ ខែ តុលា ឆ្នាំ ២០១៧នេះ គឺត្រូវតែចុះឱ្យបានគ្រប់រោងសិប្បកម្ម កែឆ្នៃឈើប្រណិតទាំងអស់នៅក្នុងខេត្ត ស្ទឹងត្រែង ។គួររំលឹកថា ញ្ហាការចុះធ្វើការស្រាវជ្រាវរកអ្នកប្រើប្រាស់ នឹង ចែកចាយនូវសារធាតុតាមសិប្បកម្មនិមួយៗក្នុងខេត្ត ហាក់បីដូចជាមានការលាក់បាំងនឹង អ្នកសារព៍ត៌មាន យើងមិនអាចឲ្យចូលដល់ក្នុងរោងសិប្បកម្មដែលជាងកំពុងធ្វើឬនៅចំពោះមុខសមត្ថកិច្ចសួរនាំនោះឡើយ ដោយមានការចង្អុលបង្ហាញពីថៅកែសិប្បកម្មខាងលើខ្លាចឃើញមានឈើច្រើន ក្នុងរោងសិប្បកម្មរបស់ខ្លួន ដែលមានច្បាប់ ជាលក្ខណៈខ្នាតតូច តែធាតុពិតជាទ្រុង់ទ្រាយកន្ទេលធំបន្លំដេកទៅវិញ ចំណែកការដឹកជញ្ជូនតាមម៉ូតូចូលក្នុងរោងសិប្បកម្មទាំងថ្ងៃ និង យប់ ពេលដឹកជញ្ជូនចេញទៅវិញតាមរថយន្តសាំងយ៉ុងដោយដាក់ឈើប្រណិតបង្កប់ជាមួយគ្រឿងសង្ហារឹមយ៉ាងរលូន៕ដោយ៖រំដួលស្ទឹងត្រែង