ខេត្តឧត្តរមានជ័យៈសព្វថ្ងៃមានក្រុមឈ្មួញជើងខ្លាំងរកស៊ីឈើគ្រញូងប្រចាំស្រុក អន្លង់វែង មានមេឈ្មួញដុះស្លែ គ្មានសមត្ថកិច្ទណាមិនហ៊ានទប់ស្ដាត់បង្ក្រាបឡើយដូចជា ឈ្មោះ ភី សព្វថ្ងៃត្រូវបានពលរដ្ឋរាយការណ៍មកថា ឈ្មោះ ភី អោយកូនចៅរបស់ខ្លួនយករថយន្ដចូលដឹកឈើគ្រញូងនៅចំនុច ភូមិអូរស្វាយ ឃុំ អូរស្វាយ ស្រក ត្រពាំងប្រាសាទ រថយន្ដបានដឹកឈើគ្រញូងទាំងយប់ចេញពីភូមិ អូរស្វាយ ទៅស្រុក អន្លង់វែង ខេត្ត ឧត្តរមានជ័យ មិនដែលឃើញសមត្ថកិច្ទឈរជើងការពារព្រំដែនតាមជើងភ្នំដងរ៉ែកមិនហ៊ានចុះទៅបង្ក្រាបម្តងណាឡើយ។ប្រជាពលរដ្ឋរាយការណ៍មកទៀតថា ឈ្មួញរកស៊ីឈើគ្រញូង ឈ្មោះ ភី កំពុងតែប្រមូលទិញឈើគ្រញូងអាជ្រៀកស្ដុកទុក ជាច្រើនកន្លែងនៅចំនុចភូមិ អូរជញ្ជៀន មេឈ្មួញឈើគ្រញូងរូបនេះបានរកស៊ីទិញលក់ឈើគ្រញូងយូរហើយតែមិនមានអ្នកណាម្នាក់បង្ក្រាបឡើយ ពីព្រោះគេធ្លាប់អួតប្រាប់អ្នកស្រុកថា គេមានខ្សែរជាមួយ
អ្នកធ្វើការ ឈ្មោះ ម៉ៅ ជាអ្នកការពារនៅពីក្រោយខ្នងចាំជួយការពាររួម។ម៉េចបានជាការពារឈ្មួញរកស៊ីឈើទៅវិញទៅការពារមនុស្សខូចរកស៊ីបំផ្លាញធនធានធម្មជាតិអញ្ចឹងទៅវិញ បើស្រុកខ្មែរមានអ្នករកស៊ីសុទ្ធតែជាអ្នកមានខ្នងអញ្ចឹងរលាយហើយមិនមានអ្នកណាហ៊ានចាប់ឡើយ ។អញ្ចឹងតើបានជាប្រជាជនកម្ពុជាបាត់បង់ជំនឿទៅលើស្ថាប័នពាក់ព័ន្ធ ព្រោះរាស្ដ្រគេអស់ជំនឿក្នុងការបង្ក្រាបបទល្មើសព្រៃឈើ និងកត្តាមួយចំនួនទៀត។គេហទំព័រព្រះវិហារស្វាគមន៍បកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ ដោយ៖( រំដួលក្រុងសំរោង).