ខេត្តក្រចេះ៖ គំនរឈើជាច្រើននដែលឈ្មួញយកមកលាក់ទុកនៅក្បែរផ្ទះក្នុងបរិវេណដីចំការមួយកន្លែងដោយមិនទាន់មានសមត្ថកិច្ចចុះទៅធ្វើការបង្ក្រាបទីតាំងស្តុបឈើដែលស្ថិតនៅក្នុងភូមិ ច្រោក ឃុំ2ធ្នូរ ស្រុក ស្នួល ខេត្ត ក្រចេះ ។ បច្ចុប្បន្នបន្ទាប់ពីរក្រុមអ្នកការសែត
ទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានទីតាំងដែលស្តុបឈើខាងលើនេះរួចមកក៏បានរាយការណ៍បន្តទៅមន្ត្រីជំនាញនិងកំម្លាំងសមត្ថកិច្ចដើម្បីសុំការអន្តរាគមន៍ទៅលើគំនរឈើទាំងនោះគឺមិនទាន់ឃើញមានសមត្ថកិច្ចចុះមកត្រួតពិនិត្យទៅលើគំនឈើដែលឈ្មួញយកមកលាក់ទុកនៅក្នុងភូមិសាស្រ្តខាងលើនៅឡើយនោះទេ ។ បើតាមប្រភពច្បាស់ការពីរប្រជាពលរដ្ឋដែលនៅក្នុង ភូមិ ច្រោក បានអោយដឹងថាគំនឈើដែលគេយកមកលាក់ទុកនៅក្នុងចំការដំឡូងនោះគឺកើតមានជាយូណាស់មកហើយរហូតមកដល់ពេលនេះកំពុងតែក្លាយជាទីតាំងប្រមូលទិញឈើដើម្បីនាំចេញទៅប្រទេសជិតខាងទៀតផង ។ នេះជារឿងមួយដោយសារតែឈ្មោះ ម៉ាប់ លួចប្រើល្បិចបន្លំពីភ្នែកសមត្ថកិច្ចយកទៅលាក់ទុកនៅក្នុងចំការដំឡូងដោយប្រើរូបភាពដឹកជញ្ជួនតាមរថយន្តសាំយ៉ុងដើម្បីនាំចេញទៅប្រទេសវៀតណាម ។ សូមបញ្ជាក់ថាពាក់ព័ន្ធទៅនិងគំនរឈើខាងលើនេះផងដែរបើតាមការអោយដឹងពីប្រជាពលរដ្ឋបានបន្តទៀតថាពីមុនកន្លងមកគឺធ្លាប់តែឃើញមានរថយន្តសាំយ៉ុងរបស់ លោក ម៉ាប់ ឧស្សារហ៍ចេញចូល និងដឹកជញ្ជូនឈើជាប្រចាំក៏ប៉ុន្តែមកដល់ពេលនេះធ្វើការដឹកជញ្ជូនចេញមិនទាន់អស់បន្សល់នៅគំនរឈើជាច្រើនម៉ែត្រគូបដែលមិនទាន់ដឹកចេញផងដែរក្នុងនោះក៏មានមតិមហាជនតែងតែលើកឡើងថាជំពាក់លុយសមត្ថកិច្ចបានជាដឹកចេញមិនរួចជាពិសេសគឺអ្នកធ្លាប់ដឹកឈើអោយ។ហើយម្ចាស់រថយន្តនោះដែរ នៅពេលដែលដឹកជញ្ជូនឈើរបស់ លោក ម៉ាប់ត្រូវបានទទួលប្រាក់ចំនួនមួយលានរៀលដើម្បីរត់ការតាមផ្លូវដោយខ្លួនឯង៕ដោយ៖( រំដួលក្រចេះ )