ខេត្តព្រះសីហនុៈ មតិរិះគន់ថា លោក ទុំ ណូ កាលនៅកាន់តំណែងចាស់នៅខេត្តប៉ៃលិន ត្រូវគេដឹងថា បានឃុបឃិតជាមួយក្រុមឈ្មួញដោយផ្តល់ឱកាសឲ្យក្រុមឈ្មួញដឹកជញ្ជូន ទំនិញគេចពន្ធឆ្លងកាត់ខេត្តប៉ៃលិនដោយរលូន។ ទន្ទឹមនឹងនេះលោក ទុំ ណូ អតីត ប្រធានសាខាគយខេត្តប៉ៃលិន ក៏មានចំណែកក្នុងការបញ្ជាឲ្យមន្ត្រីក្រោមឱវាទប្រមូលលុយពីឈ្មួញដោយមិនខ្វល់ពីការកែទម្រង់របស់រដ្ឋាភិបាលអ្វីនោះឡើយ។មន្ត្រីគយតូចតាចនៅខេត្តប៉ៃលិនបានបង្ហើបថា លោក ទុំ ណូ មានជំនាញក្នុងការ ប្រមូលលុយពីអំពើគេចពន្ធហើយក៏មានទំនាក់ទំនងល្អជាមួយក្រុមឈ្មួញមានលុយ មានអំណាចផងដែរដែលធ្វើឲ្យគេជឿថា ក្នុងតំណែងជាប្រធានសាខាគយខេត្តព្រះ សីហនុប្រកបដោយសក្តានុពលលោក ទុំ ណូ អាច
នឹងបន្តប្រើប្រាស់ជំនាញរបស់ខ្លួនប្រមូលលុយស្រង់ដើមព្រោះប្រភពខ្លះបានឲ្យដឹងថា លោក ទុំ ណូ ហ៊ានចំណាយច្រើន គួរសមដើម្បីកាន់តំណែងបច្ចុប្បន្ននេះ។ប្រភពដដែលបានបញ្ជាក់ថា ការតែងតាំងមន្ត្រីគយភាគច្រើនសុទ្ធតែជាប់ពាក់ព័ន្ធនឹងអំពើ ពុករលួយ។ដូច្នេះមន្ត្រីគយដែលចូលទៅបំពេញការងារក៏តែងតែប្រព្រឹត្តអំពើពុករលួយតាមតែអាចធ្វើទៅបានដើម្បីប្រមូលប្រាក់ស្រង់ដើមវិញ ។គួររំលឹកដែរថាលោក ទុំ ណូ ដែលកន្លងមកបានកាន់តំណែងជាប្រធានសាខាគយខេត្តប៉ៃលិននោះ ត្រូវបានថ្នាក់លើផ្លាស់ប្តូរឲ្យមកធ្វើជាមេគយខេត្តព្រះសីហនុបន្តពីតំណែងចាស់ពេលនេះកំពុងតែប្រឈមនឹងការរិះគន់កាន់តែខ្លាំងឡើងៗ។ មានការលើកឡើងថា លោក ទុំ ណូ កំពុងរកគ្រប់វិធីដើម្បីប្រមូលលុយក្នុងតំណែងជាប្រធានសាខាគយខេត្តព្រះសីហនុដោយយកមេ រៀនចាស់មកអនុវត្តន៍។មន្ត្រីគយតូចតាចបានរិះគន់ថា អំពើពុករលួយក្នុងជួរមន្ត្រីគយមានតាំងពីក្រោមដល់កំពូល
ហើយបើមន្ត្រីគយដែលគ្មានបក្ខពួកឬប្រាក់សូកប៉ាន់កុំសង្ឃឹមថា បានកាន់តំណែងល្អៗឲ្យសោះបើទោះជាមន្ត្រីគយទាំងនោះបានបំពេញការងាររាប់សិបឆ្នាំហើយក៏ដោយ ។
ពាក់ព័ន្ធករណីខាងលើនេះ គេហទំព័រព្រះវិហារយើងពុំអាចសុំការបំភ្លឺពីលោក ទុំណូ ប្រធានសាខាគយខេត្តព្រះសីហនុទើបតែឡើងកាន់តំណែងថ្មីនេះបានទេ៕ដោយ ៖ (ពិសិទ្ធ )
0
លោក ទុំ ណូ មេគយខេត្ត ព្រះសីហនុ កំពុងតែជិះសេះលែងដៃ ពីព្រោះមិនខ្លាចច្បាប់
Filed in: ព័ត៌មានជាតិ