គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

លោក គុណ ញឹម អគ្គនាយកគយ និង រដ្ឋាករគួរតែពិនិត្យមើលករណី របស់លោក យឹក យូរ មេគយកំពង់ផែស្វយ័តក្រុង ព្រះសីហនុផងទាន!

លោក គុណ ញឹម អគ្គនាយកគយ និង រដ្ឋាករគួរតែពិនិត្យមើលករណី របស់លោក  យឹក យូរ មេគយកំពង់ផែស្វយ័តក្រុង ព្រះសីហនុផងទាន!

ព្រះសីហនុ៖ មានសេចក្តីរាយការណ៍និងប្រភពពីប្រជាពលរដ្ឋ បាននិយាយថា ក្នុងរយៈកាលអាណត្ដិទី៥កន្លងមកដែល បាន ប្រគល់អំណាចទៅឲ្យ លោក យឹក យូរ ធ្វើជាមេសាខាគយស្វ័យយ័ត្ន ក្រុង ព្រះសីហនុនោះ បច្ចុប្បន្ន កំពុងតែធ្វើឲ្យរដ្ឋត្រូវបាត់បង់ ចំណូលចូលថវិកាជាតិ ក្នុង១ឆ្នាំៗ ចំនួនប៉ុន្មានម៉ឺន សែន និងលានដុល្លារនោះទេ ។ប្រភពពីក្រុមឈ្មួញធំៗ បានប្រាប់ថា រាល់រថយន្តដែលនាំមក ពីប្រទេសបរទេស ទោះបីមកពីប្រទេសណាក៏ដោយក៏បង់ក្បាលឡានចំនួន១០ដូល្លារហើយមួយថ្ងៃៗមានរថយន្តចូលរាប់រយគ្រឿងតើលុយទាំងនោះធ្លាក់ចូលហោប៉ៅមេសាខាគយក្រុង ព្រះសីហនុកំពង់ផែស្វ័យតលោកយឹកយូរទាំងអស់ឬមួយយ៉ាងណាដែរ?។សូបញ្ជាក់ថា ស្ថាប័នគយនៅកម្ពុជា ជាច្រើនសម័យកាលមកនេះមានតែគយសម័យ លោក គុណ ញឹម ជាអគ្គនាយកគយមួយតែ ប៉ុណ្ណោះ ដែលទុកឲ្យមន្ត្រីគយមួយក្ដាប់តូចហ៊ានធ្វើព្យុះធ្វើភ្លៀងយកទៅធ្វើមានបាន មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ មហាសាល ។ប្រជាពលរដ្ឋខ្មែរតែងបានដឹងថា អំពើពុករលួយពួយរលីងនៅ ក្នុងស្ថាប័នគយដឹកនាំគ្រប់គ្រង ដោយ លោក គុណ ញឹម និង បក្ខពួក មួយក្ដាប់តូចនេះបាន និង កំពុង ចាក់ឬសគល់យ៉ាងជ្រៅ ដែលមិនងាយនឹងគាស់រំលើងបាន
នោះទេលើកលែងតែ​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អនុវត្តនូវទ្រឹស្ដី «ជីកស្មៅ ត្រូវជីកទាំងឬស» ដែលអាចបកប្រែមកថា បើដកតំណែងត្រូវតែដកទាំងមេ ដកទាំងកូន ឬដកទាំងខ្សែតែម្ដង ទើបអាចធ្វើឲ្យផែនការ កែទម្រង់ស៊ីជម្រៅ នៅស្ថាប័នគយ នឹង មានប្រសិទ្ធភាពពិតប្រាកដបាន ។ដោយសារហេតុថា អំពើពុករលួយនោះ វាផ្ដើមឡើងចេញពី ការដឹកនាំតាមបែប បក្ខពួកនិយម ក្រុមគ្រួសារនិយមជាច្រើនឆ្នាំមកហើយ ដូចជាការតែងតាំង មន្ត្រីៗគយឲ្យនៅកន្លែងខ្លាញ់ៗ ឬ ឲ្យធ្វើការងារសំខាន់ៗ តាមរបៀប ចែកគ្នាស៊ីវិលជុំ តែបក្ខពួកខ្លួនឯង បងប្អូនកូនក្មួយខ្លួនឯង ឬក្រុមគ្រួសារសាច់ញាតិខ្លួនឯង ជាដើម ។ល។
ជាក់ស្ដែង ក្រោយពីលោក គុណ ញឹម បានឡើងមកធ្វើជា មេគយម៉ាស្រុកខ្មែរភ្លាម គាត់បានយកលោកញឹក យូរ ឲ្យ ឡើងមកធ្វើជាមន្ត្រីគយ បានកាន់ការងារកន្លែងខ្លាញ់មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ មហាសាល ។ មិនតែប៉ុណ្ណោះមានមន្ត្រីៗគយថ្នាក់អន្ទ្រើសមួយចំនួនផ្សេងៗទៀត ក៍មិនសូវខុសគ្នាទេ គឺពួកគាត់តែងយក បងប្អូនកូនក្មួយ ឬបក្ខពួកខ្លួន ឲ្យចូលធ្វើមន្ត្រីគយ កាន់ការងារសំខាន់ៗស្ទើរនៅគ្រប់ប៉ុស្តិ៍ខ្លាញ់ៗទាំងអស់ តាមយុទ្ធសាស្ត្រ ឆ្លៀតឱកាសចែកគ្នា រកប្រយោជន៍ផ្ទាល់ខ្លួន និង បក្ខពួកទៅតាមខ្សែ ឬតាមជំនាន់ទាន់អាចនៅធ្វើបាន។ជាងនេះទៀត ក្រោយពីលោក ញឹក យូរ អតីត មេគយ ខេត្តព្រះស៊ីហនុ បានមួយរយះពេល ដែលអាចរកលុយបានច្រើនគួរសមហើយ គាត់ ក៍បាន ជ្រែមុខ តំណែង រកកន្លែងខ្លាញ់ជាងនេះ បន្តទៀត ហើយ ត្រូវបានលោក គុណ ញឹម មេគយ ម៉ាស្រុកខ្មែរតែងតាំងតម្លើង កៅអីថ្មីឲ្យគាត់ ធ្វើជាមេសាខាគយកំពង់ផែស្វ័យត ក្រុង​ព្រះសីហនុយ៉ាងឡូយ ធ្វើឲ្យពួកឈ្មួញៗទាំងឡាយ និង បងប្អូន ប្រជាពលរដ្ឋ រស់នៅខេត្តព្រះសីហនុ មានការភ្ញាក់ផ្អើលម្ដងទៀត និង នាំគ្នានិយាយថា អ្នកណាខ្លាំងជាងលោក ញឹក យូរ ត្រង់នេះគេមិនដឹងថា តើលោក យូរ បានចំណាយលុយកាក់អស់ច្រើនដល់ថ្នាក់ណា ឬក៍គាត់បានជួយដល់អគ្គនាយកគយគុណញឹម ក្នុង១ខែៗ ចំនួនប៉ុន្មាន ឬក៍អត់អស់លុយកាក់ទេ សូម្បីតែមួយសេនឬមួយយ៉ាងណានោះទេ ដែលអាចធ្វើឲ្យគាត់ ត្រូវបានតែងតាំង ធ្វើជាមេគយធំ នៅកំពង់ផែស្វ័យតក្រុង ព្រះសីហនុ ជាកន្លែងខ្លាញ់ ។តាំងពីលោក ញឹក យូរ បានទៅធ្វើជាមេគយ នៅកំពង់ផែស្វ័យតក្រុង ព្រះសីហនុ មកមានព័ត៌មានប្រាប់ឲ្យ ដឹងថា ពួកឈ្មួញៗ និង ក្រុមអ្នករត់ការ ឯកសារទាំងឡាយមិនសប្បាយចិត្ត នឹង វត្តមានរបស់លោក ញឹក យូរទាល់តែសោះ ព្រោះគាត់ពូកែបង្កើតល្បិច គាបយកលុយស្រស់ៗពីពួកគេ (ពួកឈ្មួញៗ និងក្រុមអ្នករត់ការ) ។ពួកគេនិយាយថា សព្វថ្ងៃនេះគ្រាន់តែឯកសារ ចុះប្រតិវេទន៍គយ ក្នុងមួយថ្ងៃៗមាន រាប់រយឯកសារឯណោះ ហើយ ក្នុងមួយឯកសារ ការចំណាយក្រៅផ្លូវការ មានចាប់ពី ១ម៉ឺនរៀលដល់ ១០ដុល្លារអាមេរិកដែលនេះមិនទាន់គិត ពីការកោសរូស ចាប់កំហុសផ្សេងៗនោះទេ។ហើយការបង់លុយនេះធ្វើឡើងច្រើនដំណាក់កាល រាប់តាំងពីផ្នែកគណនេយ្យកន្លែងបោះត្រានិង កន្លែងត្រួតពិនិត្យទំនិញ ព្រមទាំងកន្លែងសំខាន់ ជាងគេបំផុតនោះគឺ នៅចំណុចអ្នកអនុញ្ញាត ឲ្យរថយន្ដដឹកទំនិញចេញ-ចូល ទាល់តែមានការឯកភាព (បង់លុយគ្រប់ចំនួន) ពីលោកប្រធាន ញឹក យូរ ទើបគេអនុញ្ញាតឱ្យ រថយន្ដអាចចេញ-ចូលបាន ឬក៍អាចយកទំនិញ ចេញពីកំពង់ផែនោះបាន ។
ប្រភពព័ត៌មានបានប្រាប់ឲ្យដឹងទៀតថា លោកប្រធាន ញឹក យូរ ក៍ត្រូវប៉ាន់មិនតិចដែរ នឹង ការអនុញ្ញាត ឲ្យពួកឈ្មួញខ្លះ បាននាំចេញទៅលក់ នៅក្រៅប្រទេសទាំងកុងទីន័រៗ នូវ
ទំនិញបាតឃ្លាំងអន់ ដែលពួកគេប្រមូលទិញ ពីរោងចក្រមួយចំនួននៅកម្ពុជា ។ បន្ថែមពីលើនេះ នៅមានទំនិញ មានតម្លៃជាច្រើនទៀត ដែលត្រូវបានឈ្មួញ នាំចូលពីបរទេសមកកម្ពុជា ទាំងកុងទីន័រៗដែរ តែងមានឈ្មួញខ្លះ លួចដាក់បង្កប់ នៅខាងក្នុងនូវ ទំនិញគេចពន្ធ ស្ទើរមិនដែលខានទេដែលចំណុចនេះកំពុង ធ្វើឲ្យលោកប្រធាន ញឹក យូរមេសាខាគយ ប្រចាំកំពង់ផែ អន្ដរជាតិ ក្រុងព្រះសីហនុ អាចរកចំណូលផ្ទាល់ខ្លួន បានមិនតិចឡើយ ក្នុង១ខែៗ រហូតដល់១ឆ្នាំៗ ។ព័ត៌មានបឋមពាក់ព័ន្ធករណីការចោទប្រកាន់ខាងលើ លោក យឹកយូរមិនអាចសុំការពន្យល់បានទេពីព្រោះខលចូលមានអ្នកទទួល។ គេហទំព័រព្រះវិហាររង់ចាំការបកស្រាយគ្រប់ពេលវេលា៕ដោយ៖ ( លោក ហង់ ).

11

 

002

00113

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |