ខេត្តត្បូងឃ្មុំ ៖ ថ្មីៗនេះតាមសេចក្ដីរាយការណ៍ផ្ទៃក្នុងច្រកទ្វារបានទម្លាយថា មន្ត្រីគយ និង មន្ត្រីកាំកុងត្រូលប្រចាំការនៅ ច្រកដា ស្រុក មេមត់ និង ច្រកទ្វារត្រពាំងផ្លុង ខេត្ត ត្បូងឃ្មុំកំពុងតែ ឃុបឃិតជាមួយឈ្មួញមានឥទ្ធិពលឈ្មោះ ចែដែត ដែលគេល្បីថាជាមេឈ្មួញជើងខ្លាំងមានបង្អែកធំជាខ្សែគយបានកំពុងតែនាំចូលនូវទំនិញគេចពន្ធជាច្រើនប្រភេទ និងមានបរិមាណច្រើនផងដែរ ។ ហើយដែលគេដឹងថាការនាំចូលទំនិញទាំងនោះភាគច្រើនបង់ពន្ធមិនគ្រប់ឬក៏បង់តែ១០%ទៅ៣០% ប៉ុណ្ណោះក្រោមលេសបង្ហាញមហាជនថាមានក្រដាសពន្ធផងដែរ ក្រោមការបើកភ្លើងខៀវពីលោកមេស្នាក់ការគយយ៉ាងមានឥទ្ធិពលនឹង រលូនបំផុត សូម្បីតែមន្ត្រីគយតូចតាចក៏មិនហ៊ានទៅក្បែរផងដែរដោយខ្លាចអស់អំណាច។បើតាមក្រុម ប្រជាពលរដ្ឋបានរិះគន់ថា បើមន្ត្រីគយនៅតែពុករលួយដូចសព្វថ្ងៃនេះឈ្មួញពុករលួយនឹងនៅតែមានកាន់តែច្រើនព្រោះមានសមត្ថកិច្ចខិលខូចជាខ្នងបង្អែករបស់ពួកគេ។
តាមក្រុមឈ្មួញប្រជាពលរដ្ឋ អ្នករកស៊ីបានបញ្ជាក់អោយដឹងថា ជាធម្មតាមេឈ្មួញដ៏មានអំណាចខ្នងគយខ្សែធំ ចែដែត តែងតែបាននាំចូលនូវទំនិញគេចពន្ធពីប្រទេសយួនចូលប្រទេសកម្ពុជាស្ទើរតែរាល់ថ្ងៃ តែសមត្ថកិច្ចនៅច្រកទ្វារព្រំដែនដា មិនបានហ៊ានចាត់វិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពស្របតាមគោលការណ៍ច្បាប់កំណែទម្រង់ស៊ីជម្រៅគយអោយមានប្រសិទ្ធភាពនោះទេនិយាយរួមខ្លាចអស់លុយកញ្ចប់ខែ និងលុយថ្លៃបាយប្រចាំថ្ងៃរបស់ពួកគេ ។ប្រភពដដែលបានបញ្ជាក់ទៀតថា រថយន្តដែលដឹកទំនិញគេចពន្ធរបស់មេឈ្មួញជើងខ្លាំង ចែដែត ភាគច្រើនសុទ្ធតែបានដឹកឆ្លងកាត់តំបន់ត្រួតពិនិត្យរបស់មន្ត្រីគយ និងមន្ត្រីកាំកុងត្រូល និងរាល់សមត្ថកិច្ចពាក់ព័ន្ធជាដើមដូច្នេះហើយមិនគួរណាគេថា មិនបាន
ឃើញ ឬមិនដឹងមិនឭនោះទេជាការពិត ដែលរាល់ទំនិញគេចពន្ធទាំងនោះ អាចឆ្លងកាត់ការត្រួតពិនិត្យរបស់មន្ត្រីជំនាញទាំងនោះមកកើត ហើយដោយរលូនបាននោះ មិនមែនមកពីអំណាចលុយ និងអំណាចជាធំមកពីខ្សែគយនោះទេ រួមទាំងការជួយបើកភ្លើងខៀវពីសំណាក់លោកមេគយច្រកទ្វារត្រពាំងផ្លុងផង ទើបអំណាចនៃការនាំចូលទំនិញគេចពន្ធរបស់មេឈ្មួញ ចែដែត ប្រព្រឹត្តទៅយ៉ាងរលូនដោយគ្មានការទប់ស្កាត់នោះ។មកដល់ពេលនេះច្រកទ្វារព្រំដែនដែល ស្ថិតនៅក្នុងស្រុកមេមត់ ច្រកទ្វារត្រពាំងផ្លុងខេត្តត្បូងឃ្មុំ នូវតែមានរឿងអាស្រូវជាច្រើនជុំវិញការប្រមូលពន្ធ ។ ហើយដែលមានករណីល្មើសច្បាប់រួមទាំងការនាំចេញឈើខុសច្បាប់ និង ការនាំចូលទំនិញខូចគុណភាពផងដែរ ។ ដែលជាកម្មវត្ថុទប់ស្កាត់ជម្រុញអោយមានការស៊ើបអង្កេតពិសំណាក់មន្ត្រីជំនាញកាំកុងត្រូល ដូចជា ប្រេងឆា និង មីខ្លាឃ្មុំក្រហម ព្រមទាំងទំនិញលួចលាក់បង្កប់មានមេសាប៊ូ មេស្រា និងប្រភពទំនិញខុសច្បាប់ជាច្រើនមុខទៀតដែលកំពុងត្រូវបាននាំចូលដោយមេឈ្មួញមានអំណាច ចែដែត។រហូតមកដល់ពេលនេះគេពុំបានឃើញក្រុមអាជ្ញាធរខេត្តត្បូងឃ្មុំចាត់វិធានការទប់ស្កាត់ទៅលើការរត់ពន្ធខុសច្បាប់របស់បក្ខពួកក្រុមឈ្មួញអោយមានប្រសិទ្ធិភាពនោះឡើយ ។ ហើយបែរជាបែកធ្លាយមានរឿងអាស្រូវថ្មីទៀតជាបន្ត បន្ទាប់ពីមេឈ្មួញឈ្មោះ ចែដែតដែលកំពុងតែនាំចូលនូវទំនិញគេចពន្ធយ៉ាងពេញបន្ទុកដោយគ្មានការទប់ស្កាត់ទៅវិញ ។ ហើយដែលបញ្ហានេះមិនគួរបើថ្នាក់លើគយលោក គុណ ញឹម ព្រងើយកន្តើយនោះទេ។ប្រជាពលរដ្ឋអ្នកដឹងហេតុការណ៍នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំក៏ បានស្នើដល់អាជ្ញាធរខេត្តត្បូងឃ្មុំអោយជួយត្រួតពិនិត្យពីលើការបំពេញការងាររបស់មន្ត្រីជំនាញ និងសមត្ថកិច្ចនៅតំបន់ខាងលើផង ព្រោះបើបណ្តែតបណ្តោយបន្តទៀតអ្នករងគ្រោះគឺប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូលរួមទាំងការគៃបំបាត់ពន្ធរដ្ធជាប្រចាំរាប់សិបលានដុល្លារក្នុងមួយខែៗ ដែលមិនគួរនឹងមើលរំលងនោះទេ ។ជាងនេះទៅទៀត ប្រភពដដែលក៏បានសង្កត់ធ្ងន់ៗទៀតថា រាល់ទំនិញគេចពន្ធទាំងនោះ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់តម្លៃទំនិញក្នុងស្រុកប៉ុណ្ណោះទេ វាថែមទាំងនាំនូវការបំផ្លាញនូវញើសឈាមសេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរបំផុតដែលតម្រូវអោយអង្គភាពប្រឆាំងអំពើពុករលួយ មិនត្រូវមើលរំលងពីការឃុបឃិតបំបាត់ចំណូលពន្ធរដ្ឋនូវច្រកទ្វារត្រពាំងផ្លុង និងច្រកទ្វារព្រំដែន ទ្វេរភាគីដារ ស្រុកមេមត់ពីរបីនោះឡើយ ៕