គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

លោកអភិបាលខេត្ត រតនគីរីគួរតែពិនិត្យមើលកុង ត្រូលជជុះជំរិតទារប្រាក់ពីអ្នកដឹកឈើតាមផ្លូវជាតិ៧៨

លោកអភិបាលខេត្ត រតនគីរីគួរតែពិនិត្យមើលកុង ត្រូលជជុះជំរិតទារប្រាក់ពីអ្នកដឹកឈើតាមផ្លូវជាតិ៧៨

ខេត្តរនតគីរី៖ប្រជាពលរដ្ឋដឹកទំនិញតាមច្រកអូរយ៉ាដាវលើផ្លូវជាតិ៧៨បានរិះគន់ទៅលើអាជ្ញាធរខេត្ត មើលរំលងសមត្ថកិច្ចមួយចំនួនបានដាក់កុងត្រូលជជុះច្រើនកន្លែងចតរថយន្ដ និង ចងអង្រឹងចាំជំរិតទារលុយពីពួកអ្នកដឹកទំនិញទាំងយប់ទាំងថ្ងៃយ៉ាងអាណាធិបតេយ្យ។
នៅយប់ថ្ងៃទី២២ចូលថ្ងៃទី២៣ខែតុលាឆ្នាំ២០១៧នេះភ្នាក់ងារយើងបានរាយការណ៍ប្រាប់នៅតាមផ្លូវជាតិ៧៨មានសមត្ថកិច្ចដាក់កុងត្រូលជជុះស្ទាក់ឃាត់រថយន្ដយកលុយយ៉ាងអាណាធិបតេយ្យ ។ម៉ោង៣ទៅ៥ទាបភ្លឺថ្ងៃទី ២៣ ខែ តុលា ឆ្នាំ២០១៧បានចុះទៅថតផ្ដិតយករូបភាព និង សម្មភាពជាក់ស្ដែងឃើញសកម្មភាណសមត្ថកិច្ចដាក់កុងត្រូលជជុះទារលុយពីអ្នកដឹកទំនិញលើផ្លូវ៧៨ពិតប្រាកដមែន។យោងតាមប្រភពពីសមត្ថកិច្ចនៅអូរយ៉ាដាវបានបង្ហើបឲ្យដឹងថា ចាប់ពីចំនុចក្រុងបានលុងដល់ច្រកព្រុំដែនអន្តជាតិអូរយ៉ាដាវមានកុងត្រូលជជុះប្រហែល២០ជាងកន្លែង។ហើយប្រភពនោះបានបន្តថាកុងត្រូលជជុះទាំងនោះភាគច្រើនមានពេលយប់ពួកគេបានយកលុយពីអ្នកដឹកទំនិញគេចព័ន្ធនិងយកលុយពីអ្នកម៉ូតូដឹកឈើប្រណិតឆ្លងដែនទៅវៀតណាមយ៉ាងអាណាធិបតេយ្យមិនខ្លាចច្បាប់អនុវត្តន៍ផ្ទុយទៅហ្នឹងបញ្ជារបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៃយើង។ប្រជាពលរដ្ឋរស់តាមមានទីលំនៅដងផ្លូវនិងអ្នកដឹកទំនិញបានប្រាប់ថា ពួកគាត់មានការព្រួយបារម្មរណ៍យ៉ាងខ្លាំងដោយពួកគាត់ភ័យខ្លាចនៅពេលយប់សមត្ថកិច្ចទាំងនោះវាសភ្លើងពិលឆ្វេកឆ្វាចស្រែកឲ្យអ្នកបើករថយន្ដដឹទំនិញឈប់បង់លុយឲ្យពួកគេ ជួនកាលបើករថយន្ដប្រដេញរថយន្ដដឹកទំនិញយកលុយថែមទៀតផង។បញ្ហាទាំងនេះពួកគាត់សូមសំណូមមពរ លោកអភិបាលនៃគណៈអភិបាលខេត្ត រតនគីរីមេត្តាស៊ើបអង្កេតទប់ស្កាត់លើករណីកុងត្រូលជជុះខាងលើនេះផងដើម្បីការពារគោលនយោបាយភូមិឃុំមានសុវត្ថិភាព៩ចំណុចរបស់រដ្ឋាភិបាលក៏ដូចជាក្រសួងមហាផ្ទៃផងដែលបានប្រគល់ឲ្យអាជ្ញាធរមូលដ្ឋានការពារឲ្យមានប្រសិទ្ធិភាពក្នុងគោលបំណងចង់ឲ្យប្រជាពលរដ្ឋរស់នៅក្នុងសង្គមសុខសន្តិភាពមានភាពកក់ក្ដៅសំរាប់ពលរដ្ឋរបស់លោកតែប៉ុណ្ណោះ។បើតាមសេចក្តីរាយការណ៍មួយទៀតបានឲ្យដឹងថា មានឈ្មួញដ៏ល្បីម្នាក់ ទៅ ពីរនាក់កំពុងតែ សប្បាយរកស៊ីបទល្មើសឈើទៅតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដូច្នេះ លោក ប្រធានច្រកទ្វារអន្តរជាតិ និង លោក អ៊ី ចំរើន មេប៉ូលីសអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិយ៉ាដាវគួរតែជួយទប់ស្កាត់ផងទាន បើមិនដូច្នេះទេ ប្រជាពលរដ្ឋរិះគន់ថា លោកទាំងពីរអាចត្រូវដងត្រូវផ្លែជាមួយឈ្មួញដ៏មានឥទ្ធិពលប្រចាំខេត្តរតនគីរី អង្គភាពយើងខ្ញុំ និង ដាក់ឈ្មោះមេឈ្មួញនោះនៅលេខក្រោយ ដើម្បីទុកឳកាសឲ្យមេឈ្មួញរូបនោះកែខ្លួនសិនថា តើខ្លាចច្បាប់ គោរពច្បាប់ឬមិន?។ពាក់ពន្ធ័ករណីខាងលើនេះមិនអាចសុំធ្វើការបំភ្លឺបានទេពីលោក អភិបាលខេត្ត បានឡើយ។គេហទំព័រព្រះវិហារស្វាគមន៍គ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ដោយ៖ ( លោក វិឆៃ ) .

002 004 005

 

Filed in: សង្គម

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |