ខេត្តតាកែវៈហេតុការណ៍តាមប្រមាញ់រហូតឈានដល់ការបង្ក្រាប់នេះគឺធ្វើឡើងកាលពីព្រលប់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១៩និង ៣០នាទីនៅចំណុចភូមិ ស្វាយខាងជើង ឃុំ បាស្រែ ស្រុក អង្គរបូរី ខេត្ត តាកែវ ។សមត្ថកិច្ចបាននិយាយថា ប្រភេទសត្វព្រៃដែលរំដោះបានពីឈ្មួញនោះមាន៖ សត្វពស់ប្រភេទកម្រ ទាំងមានពិស និង ឥតពិសចំនួន៥៩ឡាំងស្មើ និង ៦៤៩គីឡូក្រាម សត្វពស់ថ្លាន់១១ស្បោង និងសត្វអណ្តើក០៤ស្បោងផងដែរ។ ក្រោយការត្រួតពិនិត្យនិងធ្វើកំណត់ហេតុរួចមកកម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្ត តាកែវ បានប្រគល់សត្វព្រៃទាំអស់នោះទៅខាងរដ្ឋបាលព្រៃឈើខេត្ត តាកែវ ដើម្បីរៀបចំនិងកសាងសំណុំរឿងបន្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕ដោយ៖( ភ្នំតាម៉ៅ )
0
សមត្ថកិច្ចចម្រុះស្ទាក់ចាប់បានសត្វព្រៃបំរ៉ុងលោតឆ័ត្រទៅវៀតណាមបានរាប់រយគីឡូក្រាមនៅ ស្រុក អង្គរបូរី
Filed in: សង្គម