ខេត្តឧត្តរមានជ័យៈមនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង បុរសម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរជិះម៉ូតូបញ្រ្ចាសទិសបុកគ្នា ដែលបានកើតឡើងកាលពី វេលាម៉ោង១៧ និង២០នាទី ល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវយុទ្ធសាស្រ្ត ត្រង់ចំណុចអូរខ្ចៅ ក្នុងភូមិផ្ទុង សង្កាត់ កូនក្រៀល ក្រុង សំរោង ខេត្ត ឧត្តរមានជ័យ។ជនរងគ្រោះដែលស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរខាងលើ មានឈ្មោះ ឡាញ់ លិញ ភេទប្រុសអាយុ ៧៦ឆ្នាំ មានទីលំនៅភូមិ ពោធិ៍វង្ស សង្កាត់ កូនក្រៀល ក្រុង សំរោង ខេត្ត ឧត្តរមានជ័យ បើកបរម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ១៩៩៦ពណ៌ខ្មៅ ហើយត្រូវបានសាច់ញាត្តិនាំយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនរងគ្រោះម្នាក់ទៀត មានឈ្មោះ ឡេង លាងទន់ ភេទ ប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិ អូរស្មាច់ សង្កាត់ អូរស្មាច់ ក្រុង សំរោង ខេត្ត ឧត្តរមានជ័យ បើកបរម៉ូតូម៉ាកហុងដាទ្រីម ឆ្នាំ២០១៤ ពាក់ស្លាក់លេខ1B-3510 បានរងរបួស់ធ្ងន់ ដែលត្រូវបានក្រុមគ្រួសារសាច់ញាត្តិបញ្ជូនទៅព្យាបាលនៅមន្ទីរ ពេទ្យសុរិន ប្រទេសថៃ។ដោយឡែកចំពោះវត្ថុតាងត្រូវបានកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ កូនក្រៀល យកទៅរក្សាទុកដើម្បីធ្វើការដោះស្រាយជាក្រោយទៀត៕ដោយ៖( លោក សាវ៉េត )