ខេត្ត រតនគិរីៈ បន្ទាប់ពីរមានការស្ងប់ស្ងាត់មួយរយៈក្រោយមក ឃើញថាមេឈ្មួញដ៏ល្បីល្បាញមួយរូបឬពីររូបដែលធ្លាប់តែមានឈ្មាះបោះសំលេង ពូកែប្រើល្បិចដឹកជញ្ជូនឈើខុសច្បាប់ពីមុនមកនៅក្នុងទឹកដីខេត្តរតនគិរីនោះបច្ចុប្បន្នកំពុងតែចាប់ផ្តើមគក្រើកឡើងវិញហើយ ដោយធ្វើសកម្មភាពដឹកតាមរថយន្តសាំយ៉ុងជាបណ្តើៗ ហើយគ្រាន់ធ្វើការផ្លាស់ប្តូររូបភាពជាខ្នាតតូចជាងមុនបន្តិចដោយគ្មានសមត្ថកិច្ចណាចេញមុខបង្ក្រាបនោះឡើយនេះដោយសារតែឈ្មួញឈើដ៍មានឥទ្ធិពលនេះ បានយកដុល្លារបាចលើស្ថាប័នពាក់ព័ន្ធអស់
ហើយ ជាមុនសិនទើបទៅរួច ទើបដឹកឈើបទល្មើសខុសច្បាប់យ៉ាងរលូនបែបនេះ។
បើតាមប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តរតនគិរីបានលួចខ្សឹបប្រាប់ថាព័ត៌មានយើងថាពេលកន្លងមក គេធ្លាប់តែឃើញដឹកតាមរថយន្តធំៗតែឥឡូវគេផ្លាស់ប្តូររូបភាពថ្មីទៀតដឹកតាមរថយន្តសាំយ៉ុងវិញហើយ នៅក្នុងនោះផងដែរក៏មានសរសេរជា អក្សរ A នៅលើរថយន្តជាចំណាំ ដើម្បីកុំអោយសមត្ថកិច្ច មានការភ័ណ្ឌច្រឡំ ទៅលើរថយន្ត ដែលកំពុងដឹកជញ្ជូនបទល្មើស ដែលឆ្លងកាត់ជាប្រចាំនោះ ។ចំពោះបញ្ហានេះ គេរៀបចំដើម្បីសាកល្បង បន្ទាប់ទើបដឹកតាមរថយន្តខ្នាតធំ ឡើងវិញដូចកាលពីមុនកន្លងមក ។
ប្រជាពលរដ្ឋបានបន្តទៀតថា នៅខេត្តរតនគិរីប៉ុន្មានថ្ងៃនេះ រថយន្តសាំយ៉ុងរបស់ក្រុម ឈ្មួញមួយចំនួនតូច ចាប់ផ្តើមធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ក្នុងមួយយប់ៗ មិនក្រោមពីរ៣០ ទៅ៥០រថយន្តសាំយ៉ុងនោះទេ ហើយនៅក្នុងនោះក៍មិនមានអាជ្ញាធរ និងសមត្ថកិច្ចណា ចេញមុខមកធ្វើការអន្តរាគមន៍ ទប់ស្កាត់នៅឡើយ ។ជាក់ស្តែង ដូចជាប៉ុន្មានថ្ងៃថ្មីៗនេះ ឃើញរថយន្តសាំយ៉ុងរបស់ ឈ្មួញដ៏មានឥទ្ធិពលនោះ កំពុងតែសំរុកកដឹកឈើខុសច្បាប់ ចេញទៅប្រទេសវៀតណាម តាមច្រកអូរយ៉ាដាវ យ៉ាងពេញបន្ទុក ។
ចំពោះករណី ដែលធ្វើអោយមានការដឹកជញ្ជូន បទល្មើសនៅក្នុងខេត្តរតនគិរីនេះ គឺផ្តើមចេញមកពីរអាជ្ញាធរ និង មន្ត្រីដែលជាប់ពាក់ព័ន្ធ នៅក្នុងខេត្ត មួយចំនួនតូច មិនអើពើ ចំពោះបញ្ហានេះបណ្តែតបណ្តោយអោយកើតមានជាបន្តបន្ទាប់ ហាក់បីដូចមានការឃុបឃិតគ្នា ដោយមិនគិតពីការបាត់បង់ប្រយោជន៍ជាតិជាធំ ឬ ដែលជាកេរ្តិ៍ដំណែលដូនតាយើង ។
បើតាមសមត្ថកិច្ច នៅក្នុងខេត្តរតនគិរី បានលួចបង្ហើបឲ្យដឹង ថា នៅតាមច្រកព្រំដែនអន្តរជាតិអូរយ៉ាដាវ ធ្លាប់បានបិទមួយរយៈមកហើយ ហើយទើបតែឥឡូវមេឈ្មួញម្នាក់ឬពីរនាក់តែប៉ុណ្ណោះដែលហ៊ានថ្លើមពាសមេឃហ៊ានចាប់ផ្តើមរកស៊ីឈើឡើងវិញ ហើយប្រភពពីសមត្ថកិច្ចបានលួចបង្ហើបប្រាប់ថា ដោយមានការចរចារត្រូវរ៉ូវគ្នា ជាមួយសម្ថកិច្ច និងអាជ្ញាធរនៅក្នុងខេត្តរួចរាល់អស់ ទើបចាប់ផ្តើមដំណើរការ សារជាថ្មីឡើងវិញ។
ប្រភពពីក្រុម អ្នកកាសែតបានឲ្យដឹងថា ប៉ុន្មានថ្ងៃនេះមានសភាពស្ងប់ស្ងាត់នៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដោយមានក្រុមអ្នកកាសែតទៅខេត្តរតនគីរីតាមមើលបទល្មើសជាច្រើនអង្គភាព ហើយប្រភពនោះបានបន្តទៀតថា ក្រុមឈ្មួញបានបង់លុយបង់កាក់ដល់ស្ថាប័នពាក់ព័ន្ធមួយចំនួនរួចរាល់អស់ហើយដែរ។ប្រជាពលរដ្ឋនៅក្នុងខេត្ត រតនគីរី សូមសំណូមពរ ដល់ លោក ថង សាវុន អភិបាល នៃ គណៈអភិបាលខេត្ត រតនគីរី លោក វេង
សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្មនិងរុក្ខាប្រម៉ាញ់ នឹងលោក សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបិស្ថាន មេត្តាជួយមានវិធានការជាបន្ទាន់ផងទាន កុំទុកឲ្យជម្ងឺនេះក្លាយជាជម្ងឺមហារីកគឺកែលែងឡើង។សូមបញ្ជាក់ថា លេខបន្ទាប់នេះគេហទំព័រព្រះវិហារយើងនឹងដាក់ក្រុមឈ្មួញនោះឲ្យចំៗតែម្តង នេះទុកឲ្យមួយឬពីរនាក់កែខ្លួនសិន។គេហទំព័រព្រះវិហារអេឡិចត្រូនិច ស្វាគមន៍គ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ដោយ៖( សម្រស់បឹងយក្សឡោម ).