ខេត្តព្រះសីហនុ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស នៅយប់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៧នេះ បានបើកប្រតិបត្តិការបង្ក្រាបការនាំចូលទូរស័ព្ទខុសច្បាប់ ។ករណីបង្រ្កាបនេះនៅខេត្តព្រះសីហនុ ដកហូតបានទូរស័ព្ទជាង២៤០០គ្រឿង ដែលនាំចូលពីប្រទេសថៃ។
លោក កើត សុទ្ធារ៉ា ប្រធាននាយកដ្ឋានបង្ការ និង បង្រ្កាបបទល្មើសដឹកនាំដោយ លោក ឯម ណារិទ្ធ ប្រធានការិយាល័យនាវាចរគយ និង មន្រ្តីនៃនាយកដ្ឋាន បង្ក្រាបបទល្មើស ដោយចូលរួមសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះធ្វើការឃាត់ចាប់ទំនិញទូរស័ព្ទដៃ ដែលផ្ទេរចេញពីទូកដឹកទំនិញ Kitawann មកពីប្រទេសថៃ ត្រង់ចំណុចកោះដែកគោល ស្ថិតក្នុងខេត្ត ព្រះសីហនុ ឆ្ពោះមកកំពង់ផែទំនប់រលក។កម្លាំងសមត្ថកិច្ចដកហូតបានទូរសព្ទ័ប្រើរួចចំនួន១៤កេស ស្មើនិង២៤១០ គ្រឿង ដែលជាប្រភេទ Samsung ២,២៨៨គ្រឿងLG ១១៨គ្រឿង និងផ្សេងៗជាភាសាកូរ៉េ ៤គ្រឿង។ប្រជាពលរដ្ឋរស់នៅក្នុងខេត្ត ព្រះសីហនុ សូមសំណូមពរដល់ លោក គុណ ញឹម អគ្គនាយកគយនិង រដ្ឋាការ គួរតែរឹតបន្តឹងកូនចៅបន្ថែមទៀត ពីព្រោះពួកបាននិយាយតាមតុកាហ្វេថា សព្វថ្ងៃទំនិញសពសារពើចេញតាមកំពង់ផែស្វយ័តក្រុងព្រះសីហនុក៏មានចេញតាមផែទំនប់រលកក៏មាន ប៉ុន្តែពួកគាត់អត់ដឹងថា ត្រូវបង់ពន្ធជូនរដ្ឋឬមួយយ៉ាងនោះទេ ហើយពួកគាត់បានបន្ថែមទៀតថា មានតែលោក គុណ ញឹមមួយទេទើបដឹងនូវបញ្ហាទាំងអស់នេះ ដោយសារលោកជាកើយគួរតែត្រួតពិនិត្យលើអង្គភាពគយតែម្តង៕ដោយ៖ (លោក ហង់ ).
0
បង្រ្កាបបានទូរស័ព្ទដៃជាច្រើនគ្រឿងនាំចូលខុសច្បាប់ គេដាក់ការសង្ស័យថាអាចបែកការណ៍ទើបចាប់បាន
Filed in: សង្គម