ខេត្តឧត្តរមានជ័យៈបច្ចុប្បន្ននៅក្នុងខេត្តឧត្តរមានជ័យ គេសង្កេតឃើញបទល្មើសដឹកជសកម្មភាពដឹកជញ្ជូនឈើគ្រប់ប្រភេទនៅតែជាក្តីកង្វល់របស់ប្រជាពលរដ្ឋដដែល ដោយហេតុក្រុមឈ្មួញទាំងនោះគិតតែដឹកជញ្ជូនឈើតាមមធ្យោបាយផ្សេងៗដើម្បីទុកដឹកទៅលក់នៅតាមបណ្តាខេត្តនានានៃប្រទេសកម្ពុជា ខ្លះទៀតក៏យកទៅលក់ប្រទេសវៀតណាមជាដើម ។បើតាមប្រភពពីប្រជាពលរដ្ឋបាននិយាយ ថា ពួកគាត់មិនឃើញអស់លោកចាប់ពីថា្នក់ខេត្តរហូតដល់មូលដ្ឋានមិនដែលចុះបង្រ្កាបឲ្យទាន់ពេលវេលាឡើយ មានតែឆ្លើយដាក់គ្នាថា ចាំឲ្យមន្រ្តីទៅមើល ខ្លះទៀត ថា អត់បានដឹង ដោយយកលេសថាជាប់រវល់ប្រជុំ ហើយប្រជាពលរដ្ឋបានបន្តថា ឲ្យតែយ៉ាងហ្នឹងៗមិនចាំបាច់ពឹងអីទេ ដេកស៊ីតែប្រាក់រដ្ឋឥតប្រយោជន៍គ្មានបម្រើរាស្ត្រឡើយ។
ប្រជាពលរដ្ឋបាននិយាយថា យាយម៉ាយទើបតែចេញពីពន្ធនាគារមិនទាន់ទាំងបានម៉ាខែផង ស្រាប់តែរកស៊ីឈើវិញដដែលអត់បញ្ហាសំរាប់គាត់ ហើយប្រជាពលរដ្ឋបានបន្តទៀតថា តើ លោក ស ថាវី អភិបាលនៃគណៈអភិបាលខេត្ត ឧត្តរមានជ័យ
បានដឹងបញ្ហានេះដែរឬទេ ឬមួយដឹងហើយមិនហ៊ានបង្រ្កាបមេឈ្មួញឈើគ្មានគូប្រកួតប្រចាំអាណាចក្រខេត្ត ឧត្តរមានជ័យមួយនេះ។ គួរតែលោក អភិបាលខេត្តមានវិធានការក្តៅៗ ជៀសវាងការរិះគន់ពីប្រជាពលរដ្ឋថា ក្នុងនាមលោក ជា អភិបាលខេត្តមួយរូប ឬគណៈបញ្ជាការឯកភាពខេត្ត មិនគួរណាអសមត្ថភាពក្នុងបង្រ្កាបបទល្មើសដឹកជញ្ជូនឈើនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃរបស់មេឈ្មួញដែលជា ស្រ្តីជើងខ្លាំងប្រចាំខេត្តមួយនេះ។ជាក់ស្តែងកាលពីយប់ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៧ វេលាម៉ោង ៨យប់ ឡានដឹកឈើក្រញូងរបស់យាយម៉ាយគ្មានអ្នកណាហ៊ានចេញមុខបង្រ្កាបឡើយ តើចំណុចនេះសបញ្ជាក់ថា យាយម៉ាយនៅតែជាមេឈ្មួញឈើក្រញូងដុះស្លែនិងជាស្រ្តីជើងខ្លាំងប្រចាំខេត្តឧត្តរមានជ័យ។បើយោងតាមប្រភពពីកម្មកររបស់យាយម៉ាយបាននិយាយព្រលយមាត់ថា ថៅកែរបស់ខ្លួនមុននឹងរកស៊ីឈើនេះបានទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធអស់ហើយ ពោលគឺចាប់ពីថា្នក់ខេត្ត រហូតដល់ថ្នាក់មូលដ្ឋាន ដូច្នេះការស៊ីដឹកឈើក្រញូងម៉ាសេរីគ្មានបុគ្គលណាម្នាក់ហ៊ានប៉ះឬក្អកឡើយជាមួយថៅកែរបស់ខ្លួននោះ។សូមបញ្ជាក់ថា យាយម៉ាយទើបតែចេញពីពន្ធនាគារខេត្ត កំពង់ធំពីបទរកស៊ីឈើខុសច្បាប់ តែពេលចេញពីពន្ធនាគារមកវិញរកស៊ីឈើដដែល មិនរាងចាលឡើយលើសមុនទៀត។ជាក់ស្តែងកាលពីពេលថ្មីៗកន្លងផុតទៅ នេះ លោក អភិបាលខេត្ត ឧត្តរមានជ័យ ធ្លាប់បានដាក់បទបញ្ជាឲ្យចាប់មេឈ្មួញពីររូបនៅក្នុងខេត្ត ឧត្តរមានជ័យ តែផ្ទុយទៅវិញបទបញ្ជារបស់ លោកអភិបាលប្រៀបបានអំបិលទឹក ដោយ មេឈ្មួញទាំងពីរនោះ
នៅតែមានមុខនឹងរកស៊ី ដឹកឈើដដែលនៅក្នុងទឹកដីខេត្តដដែល ។ប៉ុន្តែប្រជាពលរដ្ឋនៅតែមានជំនឿម៉ុតមាំថា លោក អភិបាលខេត្ត មិនទុកឲ្យក្រុមឈ្មួញទាំងនោះធ្វើព្យុះធ្វើភ្លៀងតាមតែអំពើចិត្តនោះឡើយ៕ ( ដោយ សាវ៉េត )
0
មេឈ្មួញឈើជាស្រ្តីជើងខ្លាំងមិនខ្លាចច្បាប់ក្រោយពីចេញ ពន្ធនាគាររកស៊ីឈើក្រញូងដដែលដោយអំណាចទឹកប្រាក់
Filed in: សង្គម