គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ប្រជាពលរដ្ឋនៅខេត្តរតនគីរីសំណូមពរដល់ លោក អភិបាលខេត្ត ឲ្យទប់ស្កាត់សកម្មភាព ដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេងឲ្យមានប្រសិទ្ធភាព ពីព្រោះឈ្មួញ១ទៅ២នាក់កំពុងរីកថ្លើម

ប្រជាពលរដ្ឋនៅខេត្តរតនគីរីសំណូមពរដល់ លោក អភិបាលខេត្ត ឲ្យទប់ស្កាត់សកម្មភាព ដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេងឲ្យមានប្រសិទ្ធភាព ពីព្រោះឈ្មួញ១ទៅ២នាក់កំពុងរីកថ្លើម

ខេត្តរតនគិរីៈបន្ទាប់ពីរមានការស្ងប់ស្ងាត់មួយរយៈក្រោយមក ឃើញថាមេឈ្មួញដ៏ល្បីល្បាញមួយរូបឬពីររូបដែលធ្លាប់តែមានឈ្មាះបោះសំលេង ពូកែប្រើល្បិចដឹកជញ្ជូនឈើខុសច្បាប់ពីមុនមកនៅក្នុងទឹកដីខេត្តរតនគិរីនោះបច្ចុប្បន្នកំពុងតែចាប់ផ្តើមគក្រើកឡើង
វិញហើយដោយធ្វើសកម្មភាពដឹកតាមរថយន្តសាំយ៉ុងជាបណ្តើរៗ ហើយគ្រាន់ធ្វើការផ្លាស់ប្តូររូបភាពជាខ្នាតតូចជាងមុនបន្តិចដោយគ្មានសមត្ថកិច្ចណាចេញមុខបង្ក្រាបនោះឡើយនេះដោយសារតែឈ្មួញឈើដ៍មានឥទ្ធិពលនេះ បានយកដុល្លាបាចលើស្ថាប័នពាក់ព័ន្ធអស់ហើយជាមុនសិនទើបទៅរួច ទើបដឹកឈើបទល្មើសខុសច្បាប់យ៉ាងរលួនបែបនេះ។
បើតាមប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តរតនគិរីបានលួចខ្សឹបប្រាប់ថាព័ត៌មានយើងថាពេលកន្លងមកគេធ្លាប់តែឃើញដឹកតាមរថយន្តធំៗ តែឥឡូវគេផ្លាស់ប្តូររូបភាពថ្មីទៀតដឹកតាមរថយន្តសាំយ៉ុងវិញហើយ នៅក្នុងនោះផងដែរក៏មានសរសេរជា អក្សរ A នៅលើរថយន្តជាចំណាំដើម្បីកុំអោយសមត្ថកិច្ច មានការភ័ណ្ឌច្រឡំ ទៅលើរថយន្ត ដែលកំពុងដឹកជញ្ជូនបទល្មើស ដែលឆ្លងកាត់ជាប្រចាំនោះ ។ចំពោះបញ្ហានេះគេរៀបចំដើម្បីសាកល្បងបន្ទាប់ទើបដឹកតាមរថយន្តខ្នាតធំឡើងវិញដូចកាលពីមុនកន្លងមក ។
ប្រជាពលរដ្ឋបានបន្តទៀតថានៅខេត្តរតនគិរីប៉ុន្មានថ្ងៃនេះរថយន្តសាំយ៉ុងរបស់ក្រុមឈ្មួញមួយចំនួនតូចចាប់ផ្តើមធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ក្នុងមួយយប់ៗមិនក្រោមពីរ៣០ ទៅ៥០រថយន្តសាំយ៉ុងនោះទេ ហើយនៅក្នុងនោះក៍មិនមានអាជ្ញាធរ និង សមត្ថកិច្ចណា ចេញមុខមកធ្វើការអន្តរាគមន៍ ទប់ស្កាត់នៅឡើយ ។ជាក់ស្តែង ដូចជាប៉ុន្មានថ្ងៃថ្មីៗនេះ ឃើញរថយន្តសាំយ៉ុងរបស់ ឈ្មួញដ៏មានឥទ្ធិពលនោះ កំពុងតែសំរុកកដឹកឈើខុសច្បាប់ ចេញទៅលក់ប្រទេសវៀតណាម តាមច្រកអូរយ៉ាដាវ យ៉ាងពេញបន្ទុក ។ ចំពោះករណីដែលធ្វើអោយមានការដឹកជញ្ជូន បទល្មើសនៅក្នុងខេត្តរតនគិរីនេះ គឺផ្តើមចេញមកពីរអាជ្ញាធរ និង មន្ត្រីដែលជាប់ពាក់ព័ន្ធ នៅក្នុងខេត្តមួយចំនួនតូច មិនអើពើ ចំពោះបញ្ហានេះបណ្តែតបណ្តោយអោយកើតមានជាបន្តបន្ទាប់ ហាក់បីដូចមានការឃុបឃិតគ្នា ដោយមិនគិតពីការបាត់បង់ប្រយោជន៍ជាតិជាធំ ឬដែលជាកេរ្តិ៍ដំណែលដូនតាយើង ។បើតាមសមត្ថកិច្ច នៅក្នុងខេត្តរតនគិរី បានលួចបង្ហើបឲ្យដឹង ថា នៅតាមច្រកព្រំដែនអន្តរជាតិ
អូរយ៉ាដាវធ្លាប់បានបិទមួយរយៈមកហើយ ហើយទើបតែឥឡូវមេឈ្មួញម្នាក់ឬពីរនាក់តែប៉ុណ្ណោះដែលហ៊ានថ្លើមពាសមេឃហ៊ានចាប់ផ្តើមរកស៊ីឈើឡើងវិញ ហើយប្រភពពីសមត្ថកិច្ចបានលួចបង្ហើបប្រាប់ថា ដោយមានការចរចារត្រូវរ៉ូវគ្នា ជាមួយសមត្ថកិច្ច និង
អាជ្ញាធរនៅក្នុងខេត្តរួចរាល់អស់ទើបចាប់ផ្តើមដំណើរការ សារជាថ្មីឡើងវិញ។ប្រភពពីក្រុមអ្នកកាសែតបានឲ្យដឹងថាប៉ុន្មានថ្ងៃនេះមានសភាពស្ងប់ស្ងាត់នៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវដោយមានក្រុមអ្នកកាសែតទៅខេត្តរតនគីរីតាមមើលបទល្មើសជាច្រើនអង្គភាព
ហើយប្រភពនោះបានបន្តទៀតថា ក្រុមឈ្មួញបានបង់លុយបង់កាក់ដល់ស្ថាប័នពាក់ព័ន្ធមួយចំនួនរួចរាល់អស់ហើយដែរ។ប្រជាពលរដ្ឋនៅក្នុងខេត្ត រតនគីរី សូមសំណូមពរ ដល់ លោក ថង សាវុន អភិបាល នៃ គណៈអភិបាលខេត្ត រតនគីរី លោក វេង សាខុន រដ្ឋមន្រ្តី
ក្រសួងកសិកម្មនិងរុក្ខាប្រម៉ាញ់ នឹងលោក សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបិស្ថាន មេត្តាជួយមានវិធានការជាបន្ទាន់ផងទានកុំទុកឲ្យជម្ងឺនេះក្លាយជាជម្ងឺមហារីកគឺកែលែងឡើង។សូមបញ្ជាក់ថាលេខបន្ទាប់នេះគេហទំព័រព្រះវិហារយើងនឹងដាក់ក្រុមឈ្មួញនោះឲ្យចំៗតែម្តង នេះទុកឲ្យក្រុមឈ្មួញមួយឬពីរនាក់កែខ្លួនជាមុនសិន។បើតាមយោងតាមប្រភពជាចុងក្រោយនេះក្រុមឈ្មួញកំពុងសម្ងំយកពិសដើម្បីឆក់យកឳកាសនាំឈើទៅលក់នៅប្រទេសវៀតណាម។គេហទំព័រព្រះវិហារអេឡិចត្រូនិចស្វាគមន៍គ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ដោយ៖( សម្រស់បឹងយក្សឡោម ).

006

002006

004

 

004

Filed in: សង្គម

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |