ខេត្តឧត្តរមានជ័យៈ នៅថ្ងៃទី២៨ខែតុលាឆ្នាំ២០១៧ មានសេចក្ដីរាយការណ៍មកថា លោក ផន មេបញ្ជាការ កងអនុសេនាធំលេខ ៥ នៃសឹករងស្រុកត្រពាំងប្រាសាទ ខេត្ត ឧត្តរមានជ័យ ថាបានធ្វើការគាបសង្កត់ទៅលើប្រជាពលរដ្ឋរស់នៅតាមខ្សែបន្ទាត់ព្រំដែន ដែលបានឆ្លងដែនទៅកាប់ឈើក្រញូងនៅក្នុងទឹកដីថៃ អោយពួកគាត់បង់ប្រាក់ជាថ្នូរបើកភ្លើងខៀវមិនបង្ក្រាប ក្នុងមួយនាក់១០ម៉ឺនរៀល ហើយពេលបានឈើក្រញូងត្រឡប់មក
វិញបង់មួយគឺឡូមួយពាន់រៀលបន្ដែមទៀត ហើយល្បីថា មេឈ្មួញឈ្មោះ ទូ ជាជនជាតិវៀតណាម បង់អោយក្នុងមួយខែ500$ ដើម្បីធ្វើការប្រមូលទិញផ្កាច់មុខនៅតំបន់កងអនុសេនាធំលេខ៥ទាំងមូល។ពលករឆ្លងដែនកាប់ឈើក្រញូងម្នាក់សូមមិនបញ្ចេញឈ្មោះបានអោយដឹងថា ពួកគាត់ត្រូវបង់អោយ លោក ផន មេបញ្ជាការ(គ៥)ក្នុងមួយនាក់១០ម៉ឺនរៀល ពេលដែលបានឈើបង់ក្នុងមួយគឺឡូ១ពាន់រៀលបន្ថែមទៀតពេលឈ្មួញមកទិញគិតពីឈ្មួញមួយគីឡូ១ពាន់រៀលន្ថែមលើនិងទៀត បើមិនគិតដូចឆ្នេះទេគេមិនអោយរកស៊ីនៅតំបន់គេឡើយ បើថៅកែធំៗដូចជាឈ្មោះទូ ជាជនជាតិវៀតណាមត្រូវបង់ថ្លែការពារមួយខែ៥០០ដុល្លាផ្សេងទៀតបន្លែមទៀត។បើតាមប្រភពពីសមត្ថកិច្ទបានអោយដឹងថា សព្វថ្ងៃក្រោយពីមានការឃុបឃិតពីយោធាសឹករងរួចមក មានមេឈ្មួញជាជនជាតិវៀតមធំៗចូលទិញឈើក្រញូងដល់ជើងភ្នំបន្ទាត់ព្រំដែនតែម្ដង ហើយក្នុងមួយថ្ងៃៗមានពលកររាប់រយនាក់ឆ្លងដែនខុសច្បាប់កាប់ឈើក្រញូង ដោយខាងសឹករង
គេប្រម៉ូលប្រាក់ក្នុងមួយថ្ងៃរាប់សិបលានរៀល។លោក ផន មេបញ្ជាការ(គ៥)បានប្រាប់អោយដឹងថា លោកមិនបានដឹងរឿងអ្វីទាំងអស់វាផារឿងចោទប្រកាន់។ដោយឡែកលោកឧត្តមសេនីយ៍ទោ តុន ញៀន មេបញ្ជាការសឹករងខេត្ត ឧត្តរមានជ័យថា អត់បានដឹងរឿងនេះទេ៕ គេហទំព័រព្រះវិហារអេឡិចត្រូនិចរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ ដោយ៖ ( លោកសាវ៉េត ).