ខេត្ត ឧត្តរមានជ័យៈបច្ចុប្បន្នក្រុមឈ្មួញមួយចំនួនតូចកំពុងតែមានគំនិតទុច្ចរិតនាំចូលអាហារកាកសំណល់ស្អុយរលួយពីប្រទេសថៃមកកាន់កម្ពុជាដើម្បីលក់ចែកចាយទៅតាមបណ្តាខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា ដោយមានការបើកភ្លើងខៀវពី លោក
ហ៊ូ តារារិទិ្ធ ប្រធានស្នាក់ការច្រកទ្វាអន្តរជាតិជាំសាងាំពីការឃុបឃិតពីអង្គភាពផ្សេងៗទៀតនាំទំនិញនិងឃុបឃិតជាមួយស្នាក់ការគយ ស្នាក់ការកាំកុងត្រូលមានការបើកចំហរឲ្យមានការនាំចូលអាហារខូចគុណភាពនិងអាហារការសំណល់មកតាមច្រកទ្វាអន្តរជាតិជាំសាងាំដោយមិនមានការត្រួតពិនិត្យទៅជំនាញរៀងៗខ្លួនឡើយនិងតួតាទីរបស់ខ្លួន អសកម្មត្រួតពិនិត្យទៅលើចំណីអាហារកាកសំណល់ខូចគុណភាពដែលនាំចូលមកដោយសេរី ក្នុងខេត្ត ឧត្តរមានជ័យ។ជាក់ស្តែងកាលពីថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៧ នេះ មានរថយន្តជាច្រើនគ្រឿងដែលដឹកទំនិញមកប្រទេសថៃតាមច្រកទា្វអន្តរជាតិជាំសាងាំដោយមានទំនិញគ្រប់ប្រភេទនិងអាហារកាកសំណល់ដូចជា ឆ្អឹងមាន់សាច់មាន់ និង គ្រឿងសមុទ្រដោយគេសង្ស័យថាមានម៉្សៅប៊ូរ៉ាក់ទៀតផងទើបធ្វើឲ្យប្រជាពលរដ្ឋទិញយកហូបប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរទាំងនៅក្នុងស្រុកនិង ក្រៅស្រុកថែមទៀតផង។ក្រុមអាជីវករក្នុងស្រុកបានលើកឡើងថា ពួកគាត់បានដឹកបន្លែនិងផ្លែឈើបង់ប្រាក់តាំងពីស្នាក់ការច្រកទា្វស្នាក់ការគយ ស្នាក់ការកាំកុងត្រូលអស់ប្រាក់ពី ១៥ម៉ឺនរឿលទៅដល់ ២០ម៉ឺនរៀលបានចុះមកដល់ស្រុក អន្លង់វែង។ប្រជាពលរដ្ឋ សំណូមពរដល់ លោក ហ៊ូតារារិទ្ធិ ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំសាងាំក៏ដូចជា លោក គយ លោក កាំកុងត្រូលឲ្យធ្វើទៅតាមតួនាទីនិងកាតព្វកិច្ចរបស់ខ្លួនពិនិត្យលើទំនិញឲ្យបានម៉ត់ចត់ដើម្បីសុខមាលភាពពលរដ្ឋ។
ជុំវិញករណីខាងលើនេះ គេហទំព័រព្រះវិហារអេឡិចត្រូនិចមិនអាចសុំការពន្យល់បានទេ ពី លោក ហ៊ូ តារារិទ្ធិបានឡើយ។អង្គភាពយើងខ្ញុំរង់ចាំស្វាគមន៍ការបកស្រាយរាល់ប្រតិកម្មគ្រប់ភាគីពាក់ព័ន្ធ៕ដោយ ( លោក សាវ៉េត )
0
លោក ហ៊ូ តារារិទ្ធិ ប្រធានស្នាក់ការច្រកទ្វាអន្តរជាតិជាំសាងាំកំពុងតែបើកដៃ ឲ្យក្រុមឈ្មួញទុច្ចរិតមួយចំនួនតូចនាំចូលអាហារកាកសំណល់ស្អុយរលួយពីថៃមកកម្ពុជា
Filed in: សង្គម