គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

តើ លោក សថាវី អភិបាលខេត្ត ឧត្តរមានជ័យ ហ៊ានបង្រ្កាបមេឈ្មួញឈើជា ស្រ្តីជើងខ្លាំងមិនខ្លាចច្បាប់ក្រោយពីចេញពន្ធនាគាររកស៊ីឈើក្រញូងដដែលឬទេ?

តើ លោក សថាវី អភិបាលខេត្ត ឧត្តរមានជ័យ ហ៊ានបង្រ្កាបមេឈ្មួញឈើជា ស្រ្តីជើងខ្លាំងមិនខ្លាចច្បាប់ក្រោយពីចេញពន្ធនាគាររកស៊ីឈើក្រញូងដដែលឬទេ?

ខេត្តឧត្តរមានជ័យៈនៅ ថ្ងៃ ទី ៣០ ខែ តុលា ឆ្នាំ ២០១៧ វេលាម៉ោង ០៨ និង ៣០ នាទី ព្រឹក មានមេឈ្មួញស្ដ្រីជើងខ្លាំង ឈ្មោះ យាយ ម៉ាយជាជនជាតិយួន ចូលទិញឈើក្រញូង នៅតាមភ្នំ ភូមិ អូរស្វាយ ឃុំ ស្វាយ ស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។គ្មានស្ថាប័នណាចេញមុខបង្រ្កាបមានតែសមត្ថកិច្ទឈរជើងតាមភ្នំជើងឌុបយាយម៉ាយតាមម៉ូតូដើរទិញឈើក្រញូងទៅវិញ មិនមានធ្វើការចុះបង្ក្រាបឡើយ។បច្ចុប្បន្ននៅក្នុងខេត្តឧត្តរមានជ័យ គេសង្កេតឃើញបទល្មើសដឹកជញ្ជូនឈើគ្រប់ប្រភេទនៅតែជាក្តីកង្វល់របស់ប្រជាពលរដ្ឋដដែល ។ដោយហេតុក្រុមឈ្មួញទាំងនោះគិតតែដឹកជញ្ជូនឈើតាមមធ្យោបាយផ្សេងដើម្បីទុកដឹកទៅលក់នៅតាមបណ្តាខេត្តនានានៃប្រទេសកម្ពុជា ខ្លះទៀតក៏យកទៅលក់ប្រទេសវៀតណាមជាដើមជាពិសេសយាយម៉ាយ ។បើតាមប្រភពពីប្រជាពលរដ្ឋបាននិយាយ ថា ពួកគាត់មិនឃើញអស់លោកចាប់ពីថា្នក់ខេត្ត រហូតដល់ មូលដ្ឋានមិនដែលចុះបង្រ្កាបឲ្យទាន់ពេលវេលាឡើយ មានតែឆ្លើយដាក់គ្នាថា ចាំឲ្យមន្រ្តីទៅមើល ខ្លះទៀតថា អត់បានដឹងដោយយកលេសថាជាប់រវល់ប្រជុំ ហើយប្រជាពលរដ្ឋបានបន្តថា ឲ្យតែយ៉ាងហ្នឹងៗមិនចាំបាច់ពឹងអីទេ ដេកស៊ីតែប្រាក់រដ្ឋឥតប្រយោជន៍ គ្មានបម្រើរាស្ត្រឡើយ។ប្រជាពលរដ្ឋបាននិយាយថា យាយម៉ាយទើបតែចេញពីពន្ធនាគារមិនទាន់ទាំងបានម៉ាខែផង ស្រាប់តែរកស៊ីឈើវិញដដែលអត់បញ្ហាសំរាប់គាត់ ហើយប្រជាពលរដ្ឋបានបន្តទៀតថា តើ លោក ស ថាវី អភិបាលនៃគណៈអភិបាលខេត្ត ឧត្តរមានជ័យបានដឹងបញ្ហានេះដែរឬទេ ឬមួយដឹងហើយមិនហ៊ានបង្រ្កាបមេឈ្មួញឈើគ្មានគូប្រកួតប្រចាំអាណាចក្រខេត្ត ឧត្តរមានជ័យមួយនេះ។ គួរតែលោក អភិបាលខេត្តមានវិធានការក្តៅៗ ជៀសវាងការរិះគន់ពីប្រជាពលរដ្ឋថា ក្នុងនាមលោក ជា អភិបាលខេត្តមួយរូប ឬគណៈបញ្ជាការឯកភាពខេត្ត មិនគួរណាអសមត្ថភាពក្នុងបង្រ្កាបបទល្មើសដឹកជញ្ជូនឈើនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃរបស់មេឈ្មួញដែលជា ស្រ្តីជើងខ្លាំងប្រចាំខេត្តមួយនេះ។
ជាក់ស្តែងកាលពីយប់ថ្ងៃទី ២៥ និង ថ្ងៃទី៣០ខែ តុលា ឆ្នាំ ២០១៧ វេលាម៉ោង ៨យប់ និង៨,៣០នាទីព្រឹក ឡានដឹកឈើក្រញូងរបស់យាយម៉ាយនិងយាយម៉ាយជិះម៉ូតូឡើងលើភ្នំស្វាយ ក៏គ្មានអ្នកណាហ៊ានចេញមុខបង្រ្កាបឡើយ តើចំណុចនេះសបញ្ជាក់ថា យាយម៉ាយនៅតែជាមេឈ្មួញឈើក្រញូងដុះស្លែនិងជាស្រ្តីជើងខ្លាំងលេខ១ប្រចាំខេត្តឧត្តរមានជ័យ។
បើយោងតាមប្រភពពីកម្មកររបស់យាយម៉ាយបាននិយាយព្រលយមាត់ថា ថៅកែរបស់ខ្លួនមុននឹងរកស៊ីឈើនេះបានទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធអស់ហើយ ពោលគឺចាប់ពីថា្នក់ខេត្ត រហូតដល់ថ្នាក់មូលដ្ឋាន ដូច្នេះការស៊ីដឹកឈើក្រញូងម៉ាសេរីគ្មានបុគ្គលណាម្នាក់ហ៊ានប៉ះឬក្អកឡើយជាមួយថៅកែរបស់ខ្លួននោះ។សូមបញ្ជាក់ថា យាយម៉ាយទើបតែចេញពីពន្ធនាគារខេត្តកំពង់ធំពីបទរកស៊ីឈើខុសច្បាប់ តែពេលចេញពីពន្ធនាគារមកវិញរកស៊ីឈើដដែល មិនរាងចាលឡើយលើសមុនទៀត។
ជាក់ស្តែងកាលពីពេលថ្មីៗកន្លងផុតទៅ នេះ លោក អភិបាលខេត្ត ឧត្តរមានជ័យ ធ្លាប់បានដាក់បទបញ្ជាឲ្យចាប់មេឈ្មួញពីររូបនៅក្នុងខេត្ត ឧត្តរមានជ័យ តែផ្ទុយទៅវិញបទបញ្ជារបស់ លោកអភិបាលប្រៀបបានអំបិលទឹក ដោយ មេឈ្មួញទាំងពីរនោះនៅតែមានមុខនឹងរកស៊ី ដឹកឈើដដែលនៅក្នុងទឹកដីខេត្តដដែល ។ប៉ុន្តែប្រជាពលរដ្ឋនៅតែមានជំនឿម៉ុតមាំថា លោក អភិបាលខេត្ត មិនទុកឲ្យក្រុមឈ្មួញទាំងនោះធ្វើព្យុះធ្វើភ្លៀងតាមតែអំពើចិត្តនោះឡើយ។ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ សូមសំណូមពរ លោក ដល់ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានជួយមានវិធានការផងទាន។ជាក់ស្តែងកាលពីព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៧ ព្រឹកមិញនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ប្រជាពលរដ្ឋ និង មន្រ្តីរាជការក្នុងពិធីបញ្ចុះបឋមសីលាអាគារនគរបាលអន្តោប្រវេសន៍នៅច្រកទ្វាអន្តរជាតិប៉ោយប៉ែតថា ច្រករបៀងត្រូវតែបិទ ជៀសវាងការឆ្លងដែនរបស់ពលករខ្មែរដោយខុសច្បាប់ជាកំហិត ហើយក៏អាចគ្រោះថា្នក់ជាយថាហេតុផងដែរ ហើយសម្តេចបានបន្តទៀតថាបើច្រករបៀងណាលួចបើកឲ្យពលករឆ្លងដែន ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕( ដោយ សាវ៉េត)005 16 17 18

003

Filed in: សង្គម

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |