គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ពិធីបញ្ចុះបឋមសីលាសាងសង់អាគារស្នាក់ការអន្តោប្រវេសន៍នៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ពិធីបញ្ចុះបឋមសីលាសាងសង់អាគារស្នាក់ការអន្តោប្រវេសន៍នៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យៈសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនឹងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញបញ្ចុះបឋមសីលាសាងសង់អាគារស្នាក់ការនគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនឹងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសបញ្ចុះបឋមសីលានូវច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីព្រឹកនាថ្ងៃទី៣០ តុលា ២០១៧។ក្នុងនោះមានការចូលរួមពីអាជ្ញាធរអង្គភាពពាក់ពន្ឋ័គ្រប់ស្ថាប័នជាតិ នឹងអាជ្ញាធរសមត្ថកិច្ចនៃប្រទេសថៃជាប់ព្រំដែនខេត្តបន្ទាយមានជ័យរួមនឹងប្រជាពលរដ្ឋសិស្សានុសិស្សដូនជីតាជីនឹងព្រះសង្ឃក្នុងមូលដ្ឋានផងដែរ។មុននឹងចញ្ចុះបឋមសីលា សម្តេចក្រឡាហោម ស ខេងបានមានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋនឹងសមត្ថកិច្ចមន្ត្រីរាជាការថា ការសាងសង់អាគារស្នាក់ការនគរបាលអន្តោប្រវេសន៍ខាងលើនេះ ដោយចំណាយទឹកប្រាក់របស់រដ្ឋមានកំពស់បីជាន់ មានបន្ទប់រង់ចាំ បំពាក់គ្រឿងបរិក្ខានឹងមាន
ជណ្តើរយន្តទៀតផង ការសាងសង់អាគារស្នាក់ការខាងលើនេះប្រើរយៈតែ១៨ខែតែប៉ុណ្ណោះ។ដើម្បីឱ្យរួចរួចរាល់ជាស្ថាពរនឹងដាក់ឱ្យប្រើប្រើប្រាស់ជាផ្លូវការ អាគារស្នាក់ការថ្មីនេះវាមានសារសំខាន់់សម្រាប់ឱ្យស្ថាប័នពាក់ព័ន្ធដូចជា៖នគរបាលអន្តោប្រវេសន៍ផ្នែកសុខាភិបាលនគរបាលទេសចរណ៍នូវច្រកទ្វារព្រំដែនអន្តរជាតិធ្វើការងាររដ្ឋមានលក្ខណៈ
ល្អរប្រសើរ។ដោយឡែក សម្តេចក្រឡាហោមបានមានប្រសាសន៍ភ្ជាប់ទៅនឹងការបិទច្រករបៀងចេញចូលនូវតាមបន្ទាត់ព្រំដែន កម្ពុជាថៃ វាមានបញ្ហាមួយចំនួនដូចជាការឆ្លងដែនខុសច្បាប់ ជួញដូរមនុស្ស ការទៅកាប់ឈើក្រញូងនូវក្នុងទឹកដីនៃប្រទេសថៃ នឹងមានបទល្មើសនានាទៀតនូវច្រករបៀងខាងលើនោះមានច្រើន សម្តេចមានប្រសាសន៍ទៀតថា ប្រជាពលរដ្ឋស្លាប់ដែលឆ្លងដែនខុសច្បាប់មួយថ្ងៃតិច២នាក់ទៅ៥នាក់ ច្រករបៀងបានន័យថាគឺជាផ្លូវវាង ហើយមានតែទាហាននឹងនគរបាលព្រំដែនទេដែលជាអ្នកយាមកាមនូវទីនោះ អង្គភាពទាំងពីរនេះបើមានបញ្ហាអ្វីកើតឡើងពាក់ពន្ឋ័បញ្ហាបទល្មើសនានានូវ
ច្រករបៀងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕( ដោយ៖ចំប៉ាប៉ោយប៉ែត).001 002 003 004 005

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |