ខេត្តព្រះសីហនុៈយោងប្រភពបានឲ្យដឹងថា លោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករខេត្តព្រសីហនុ កំពុងសាងភាពល្បីល្បាញដើរតាមគន្លងចាស់ប្រព្រឹត្តអំពើពុករលួយដូចកាលនៅ កាន់តំណែងជាប្រធានសាខាគយនិងរដ្ឋាករខេត្តប៉ៃលិន ដដែល។
ប្រភពព័ត៌មានពីមន្រ្តីគយខេត្តប៉ៃលិនបានឲ្យដឹងថា លោក ទុំ ណូ អតីតប្រធានសាខាគយ និងរដ្ឋាករខេត្តប៉ៃលិនរូបនេះអួតប្រាប់មន្ត្រីពីការផ្លាស់ប្ដូររូបគាត់ពីខេត្តប៉ៃលិនមកកាន់ជាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុគាត់បានចំណាយទឹកលុយរាប់សិបម៉ឺនដុល្លារដើម្បីបានតូឡើងកាន់តំណែងជាប្រធានសាខាគយខេត្តព្រះសីហនុ នូវពេលដែលខ្លួនមានរឿងអាស្រូវពុករលួយព័ទ្ធជុំវិញខ្លួន នៅខេត្តប៉ៃលិន។ចាប់តាំងពី អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជាចាត់តាំងលោក ទុំ ណូ អោយក្លាយជាប្រធានសាខាគយ ខេត្តព្រះសីហនុ ជំនួសលោក យ៉ឹក យូរ កាលណាមកតាមទិសដៅពាក្យដែលហៅថា ពង្រឹងប្រសិទ្ធភាពប្រព័ន្ធការងារឲ្យមានកំណើនប្រសើររីកចំរើនលើការប្រមូលពន្ធជាងមុននោ ក៏ដូចជាលុបបំ
បាត់អំពើពុករលួយក្នុងការកំណែទម្រង់ស្ថាប័នគយ ។ផ្ទុយទៅវិញ ក្រុមមន្ត្រីស្ថាប័នពាក់ព័ន្ធដែលឈរជើងនៅក្រុងព្រះសីហនុដែរនោះបានបង្ហើបឲ្យដឹងថា គេសង្កេតឃើញ ទំនិញគេចពន្ធរបស់ឈ្មួញធំៗ នៅតែបន្តហូរចូល យ៉ាងគគ្រឹកគគ្រេងដូចមុនដដែលតាមដានមេគយចាស់ដែលមានស្រាប់ ហើយដែលអំពើពុករលួយ ជាខ្សែបណ្ដោយនេះគឺត្រូវបាន
លោកមេគយ ទុំ ណូ មិនបានកែរប្រែឬលុបបំបាត់នោះទេ បែរជាកំពង់នៅតែបន្តរួមដៃបន្តចាត់តាំងមន្ត្រីថ្នាក់ក្រោមចាស់ៗនោះ ឲ្យអនុវត្តបន្តដាក់ការប្រមូលលុយគ្មានវិក្កយប័ត្រ ពីក្រុមឈ្មួញនាំទំនិញខុសច្បាប់ និង បង់ពន្ធមិនគ្រប់ ដែលឆ្លងកាត់ផែទំនប់រលក ផែស្ទឹងហាវ ផែកែវផុស ផែរបស់លោកឧកញ៉ា សូ ជុងហួ នេះ យ៉ាងណែនក្នុងដៃដោយមិនគិតពីផែឯកជនតូចៗឬកំណែទម្រង់ក្នុងអង្គភាពគយដែលក្រសួងដាក់ចុះមកឲ្យអនុវត្តន៍តែផ្ទុយទៅវិញសូម្បីតែបន្ដិចក៏គ្មានអ្នកណាអនុវត្តន៍សោះឡើយ។តាំងពីបានចូលកាន់តំណែងភ្លាមគឺមេសាខាគយ ទុំ ណូ មិនដែលខ្វល់ពីច្បាប់ទម្លាប់អ្វីទេនិយាយរួមគឺបានរឹតបន្ដឹង និង ដាក់គំនាបមន្ត្រីអោយរាយការណ៍ក្ដោបស្រង់ដើមពីប្រភពចំណូលខ្មៅលើគ្រប់ច្រកល្ហកទាំងអស់ដែលកន្លងមកក្រុមមន្ត្រីគយខិលខូចមួយចំនួនតូចបានលាក់ចែកគ្នាទុកច្រកចូលហោប៉ៅផ្ទាល់ខ្លួននោះ ។ករណីរឹតបណ្ដឹងដ៏ល្អិតរបស់លោកមេគយ ទុំ ណូ ជ្រកក្រោមលេសគោលនយោបាយកំណែទម្រង់គយ យ៉ាងតក់ក្រហល់ក្រោមលេសល្មើសជាប្រធានសម្ងំស្រង់ដើមនេះបានក្លាយជាការប្រព្រឹត្តអំពើពុករលួយក្នុងការតែងតាំង និងផ្ទេរតំណែង ក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ព្រមទាំងហៅថា កំណែទម្រង់ផ្ទៃក្នុងរបស់លោកមេគយថ្មីកំពុងតែកកូរកកាយដោះដូរមន្ត្រីផ្ទៃក្នុងតាមតែទំនើងចិត្តមេគយ ទុំ ណូ នោះកើតមានការផ្ទេរដោះដូរជាបន្តបន្ទាប់ ដែលធ្វើឲ្យមន្ត្រីគយមួយចំនួនខ្លាចអស់តំណែងនោះឆក់ឱកាសចាយលុយមិនញញើត ក្នុងការរត់ការជ្រែ ឬដេញថ្លៃ ឡើងកាន់តំណែងល្អៗបាន។
ប្រភពបន្តថាលោក ទុំ ណូ ប្រធាន សាខាគយនិងរដ្ឋាករ ខេត្តព្រះសីហនុ ទើបតែឡើងកាន់តំណែងុ ថ្មីៗជំនួសលោក យ៉ឹក យូរ គួរឲ្យភ្ញាក់ផ្អើលបំផុត
ដោយសារតែ អំពើពុករលួយ និងវប្បធម៌ អន្តរាគមន៍ ក្នុងការតែងតាំង និងផ្ទេរតំណែង ក្នុងអគ្គនាយកដ្ឋាន គយនិងរដ្ឋាករ កំពុងកើតមាន ។គេសង្កេតឃើញ មន្ត្រីគយមុខខ្លាញ់ មួយចំនួន បានព្យាយាមចាយលុយ រាប់សិបដុំ ក្នុងការជ្រែឬដេញថ្លៃ ឡើងកាន់តំណែងល្អៗ បានដោយជោគជ័យ។ប្រភពពីមន្រ្តីគយនៅក្បែរឃ្លៀក លោក ទុំ ណូបានឲ្យដឹងថា លោក ទុំ ណូ មានទំនាក់ទំនងល្អ ជាមួយឈ្មួញ ដ៏មានអំណាចម្នាក់ ដែលគេល្បីតៗគ្នាថា ឈ្មួញម្នាក់នោះ បានចែកហ៊ុន ជាមួយភរិយាមន្ត្រីគយ ជាន់ខ្ពស់ម្នាក់ ក្នុងការរកស៊ីនាំចូល ទំនិញខុសច្បាប់ និងគេចពន្ធ ហើយឮថា លោក ទុំ ណូ ទៅដល់ទីណា ក៏លេចមុខឈ្មួញម្នាក់នោះ ទៅប្រកបជំនួញ ម៉ៅការដឹកជញ្ជូនទំនិញ មិនដែលខានទេ។ លោក ទុំ ណូ ធ្លាប់មានបទពិសោធន៍ ក្នុងការប្រមូលលុយ ពីអំពើគេចពន្ធ គួបផ្សំជាមួយ ការមានទំនាក់ទំនងល្អ ជាមួយក្រុមឈ្មួញ មានលុយ មានអំណាចផងនោះ គេជឿថា ក្នុងតំណែងជា ប្រធានសាខាគយខេត្តព្រះសីហនុ ប្រកបដោយសក្តានុពល លោក ទុំ ណូ អាចប្រមូលលុយស្រង់ដើម បានយ៉ាងងាយស្រួល។ទោះបីប្រមុខរាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ចំពោះការប្រមូលពន្ធគយចូលថវិកាជាតិយ៉ាងសំខាន់បំផុតកាលពីថ្ងៃទី៩ខែតុលាឆ្នាំ២០១៦រាជ
រដ្ឋាភិបាលបានចេញសេចក្កីសម្រេចមួយបង្កើតក្រុមការងារថ្នាក់ជាតិទទួលខុសត្រូវដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរួមទាំងថ្នាក់ខេត្តទទួលខុសត្រូវដោយចៅហ្វាយខេត្តដើម្បីធ្វើការទប់ស្កាត់បង្ក្រាបបទល្មើសគេចពន្ធនិងជម្រុញការប្រមូលពន្ធគយអោយបានកាន់តែប្រសើរឡើងផងដែរ។ហេតុដូច្នេះថ្នាក់ជាតិនិងថ្នាក់ខេត្តកុំមើលរំលងអោយសោះនូវច្រកមួយនេះធ្វើការទប់ស្កាត់អោយខាងតែបាន។សូមរម្លឹកថា លោក ទុំ ណូអតីត ប្រធានសាខាគយ និងរដ្ឋាករខេត្តប៉ៃលិនបានបើកដៃឲ្យ ក្រុមឈ្មួញ នាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ចូលតាមច្រកព្រំដែនអន្តរជាតិនិងច្រករបៀងនានាក្នុងខេត្តធ្វើអោយបាត់ចំណូលចូលរដ្ឋយ៉ាងសន្ធឹកសន្ធាប់ក្នុងមួយខែៗ ដើម្បីជាថ្នូរនឹងផលប្រយោជនបក្ខពួក
របស់ខ្លួន។លោកទុំណូធ្លាប់មានកំហុសបច្ចេកទេសក្នុងធ្វើឲ្យបាត់ចំណូលពន្ធគយយ៉ងសន្ធឹកសន្ធាប់បែបនេះហើយ ទើបមន្ត្រីក្រោមឱវាទក្នុងខេត្តប៉ៃលិនបានអំពាវនាវឲ្យលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាពិនិត្យមើលទង្វើមិនប្រក្រតីរបស់លោកទុំណូ។ពាក់ពន្ធ័ក្នុងការតែងតាំងផ្លាស់ប្តូរលោកទុំណូអតីតជាប្រធានសាខាគយនិងរដ្ឋាករខេត្តប៉ៃលិន ដែលមានរឿងអាស្រូវជាច្រើនក្នុងខេត្តប៉ៃលិន ទៅកាន់ជាប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ មានមន្ត្រីតូចតាចមួយចំនួនបានសំណូមពរ ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយដាក់ការស៊ើបអង្កេតករណីខាងលើនេះផងទាន។ព័ត៌មានខាងលើសារព័ត៏មានយើងមិនអាចសុំការបកស្រាយពីលោក ទុំ ណូ ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ និងអ្នកពាក់ពន្ធ័មួយចំនួនទៀតបានទេ។គេទំព័រព្រះវិហាររង់ចាំស្វាគមន៍ការបកស្រាយរបស់ លោក ទុំណូ គ្រប់ពេលវេលារៀងរាល់ម៉ោងធ្វើការ៕ដោយ៖ ( លោក ហង់ )