គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

លោក កែវ វណ្ណី មេគយខេត្តតាកែវ បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធកាន់តែ ច្រើនគ្មានខ្លាចក្រែងអង្គភាពប្រឆាំងអំពើពុករលួយមួយសសៃសក់ឡើយ!

លោក កែវ វណ្ណី មេគយខេត្តតាកែវ បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធកាន់តែ ច្រើនគ្មានខ្លាចក្រែងអង្គភាពប្រឆាំងអំពើពុករលួយមួយសសៃសក់ឡើយ!

ខេត្តតាកែវៈតាមការបង្ហើបពីមន្ត្រីគយតូចតាចក្នុងខេត្តតាកែវ មួយចំនួនបានឲ្យដឹងថា លោក កែវ វណ្ណី ប្រធានសាខាគយខេត្តតាកែវ កំពុងឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់កាន់តែច្រើនឡើងៗដែលជាហេតុធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ។ ប្រភពពីមន្រ្តីគយនោះបានឲ្យដឹងបន្តទៀតថា នៅតាមច្រកព្រំដែនជាច្រើនកន្លែងដូចជាច្រកភ្នំដិន ច្រកបាក់ដៃ និងច្រកត្រពាំងក្រសាំង
ជាដើម ឈ្មួញនាំចូលទំនិញបង់ពន្ធត្រឹម៣០ទៅ៤០ភាគរយប៉ុណ្ណោះដោយសារមានការបើកដៃពីលោក កែវ វណ្ណី ប្រធានសាខាគយខេត្តតាកែវ ដែលឃុបឃិតបើកដៃឲ្យប្រធានការិយាល័យគយតាមច្រកទាំងនោះធ្វើអ្វីៗតាមអំពើចិត្ត។ មិនតែប៉ុណ្ណោះដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយ ទើបលោក កែវ វណ្ណី ឃុបឃិតជាមួយមេគយចល័តខេត្តតាកែវ ប្រព្រឹត្តអំពើពុករលួយបង្កើតកុងត្រូលជជុះ២កន្លែងយ៉ាងគឃ្លើន។អំពើពុករលួយរបស់លោក កែវ វណ្ណី ប្រធានសាខាគយខេត្តតាកែវ គឺជារឿងមិនអាចបិទបាំងបានឡើយ ជាពិសេសទាក់ទងទៅនឹងការឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ តាមច្រកទ្វារអន្តរជាតិភ្នំដិន និងច្រកផ្សេងៗទៀតយ៉ាងពេញបន្ទុក។ ជាពិសេសលោក កែវ វណ្ណី បានឃុបឃិតបើកដៃឲ្យលោក លាង ម៉ុង មេគយចល័តខេត្តតាកែវ បង្កើតកុងត្រូលជជុះ២កន្លែងលើផ្លូវជាតិលេខ២ ដើម្បីប្រមូលលុយពីឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញស្រេចតែអំពើចិត្ត។ បញ្ហានេះជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរមើលរំលងតទៅទៀតទេ ហើយត្រូវចាត់វិធានការទប់ស្កាត់ជាបន្ទាន់។បើតាមប្រភពពីមន្ត្រីនិងភ្នាក់ងារគយនៅខេត្តតាកែវ មួយចំនួនបានឲ្យដឹងថាលោក លាង ម៉ុង មេគយចល័តខេត្តតាកែវ ក៏ដូចជាលោក កែវ វណ្ណី ប្រធានសាខាគយខេត្តតាកែវ ឃុបឃិតគ្នាគាបសង្កត់យ៉ាងខ្លាំងទៅលើឈ្មួញ អាជីវករនិងពលរដ្ឋតូចតាចដែលនាំចូលទំនិញពីយួនដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ២។ ក៏ប៉ុន្តែលោក លាង ម៉ុងនិងលោក កែវ វណ្ណី បែរជាបើកដៃឲ្យឈ្មួញធំៗដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ឆ្លងកាត់ខេត្តតាមកែវ យ៉ាងពេញបន្ទុក។ ទំនិញទាំងនោះមានដូចជាគ្រឿងសំណង់ច្រើនប្រភេទ ទំនិញចាប់ហួយ ព្រមទាំងប្រេងសាំងជាដើមធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ។ អំពើពុករលួយរបស់លោកលាង ម៉ុង មេគយចល័តខេត្តតាកែវ មានការឃុបឃិតជាប្រព័ន្ធជាពិសេសជាមួយមន្ត្រីគយនៅច្រកព្រំដែននិងជាមួយលោក កែវ វណ្ណី ប្រធានសាខាគយខេត្តតាកែវ។តាមការអះអាងពីក្រុមឈ្មួញនិងអាជីវករមួយចំនួនដែលរងការគាបសង្កត់កាន់តែខ្លាំងពីក្រុមគយចល័ត បានឲ្យដឹងថា ទោះបីពួកគាត់នាំចូលទំនិញស្របច្បាប់បង់ពន្ធគយនៅច្រកព្រំដែនរួចហើយក៏ដោយក៏ចៀសមិនផុតពីត្រូវបង់លុយឲ្យគ្រុមគយចល័តរបស់លោក លាង ម៉ុង នោះទេដែលជាហេតុធ្វើឲ្យពួកគាត់រកស៊ីស្ទើរគ្មានសល់ផលចំណេញ។ ឈ្មួញនិងអាជីវករដែលនាំចូលទំនិញពីយួនតាមច្រកភ្នំដិននិងច្រករបៀងជាច្រើនទៀតបានឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះក្រុមគយចល័តរបស់លោក លាង ម៉ុង ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងជាងមុនទៅទៀត។ រាល់ការបង់លុយរបស់ឈ្មួញអាជីវករនិងពលរដ្ឋដែលដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ២គឺមិនទទួលបានបង្កាន់ដៃឬវិក្កយបត្រត្រឹមត្រូវនោះឡើយ។ ហេតុនេះថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមិនគួរមើលរំលងទង្វើមិនប្រក្រតីរបស់លោក លាង ម៉ុង មេគយចល័តខេត្តតាកែវ ទៀតទេ។ប្រភពពីក្រុមឈ្មួញនិងអាជីវករនាំចូលទំនិញពីយួនដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ២ក្នុងខេត្តតាកែវ បានបញ្ជាក់ថាលោក លាង ម៉ុង មេគយចល័តខេត្តតាកែវ បង្កើតកុងត្រូលជជុះ២កន្លែងដើម្បីប្រមូលលុយតាមរបៀបពុករលួយ។ ក្នុងនោះកុងត្រូលជជុះមួយកន្លែងនៅក្នុងឃុំគិរីចុងកោះ ស្រុកគិរីវង់ និងមួយកន្លែងទៀតនៅសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ កុងត្រូលជជុះទាំង២កន្លែងនេះមានមន្ត្រីគយឈរជើង២៤ម៉ោងលើ២៤ម៉ោងដើម្បីប្រមូលលុយពីឈ្មួញ អាជីវករ និងពលរដ្ឋដែលនាំចូលទំនិញពីយួនដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ២។ ចំណែកឈ្មួញធំៗដឹកជញ្ជូនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុកបែរជាពួកគេមិនហ៊ានប៉ះពាល់ឡើយ៕គេហទំព័រព្រះវិហារអេឡិចត្រូនិចរង់ចាំការការបំភ្លឺពី លោក កែវ វណ្ណីគ្រប់ពេលវេលរៀងរាល់ម៉ោងធ្វើការ៕ដោយ៖ ( ភ្នំតាម៉ៅ).0043003 002 001

Filed in: សង្គម

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |