ខេត្តតាកែវៈមានសេចក្តីរាយការណ៍មកថា ឥឡូវនេះនៅក្នុងទឹកដី ស្រុក បាទី មានគេចាប់បើកល្បែងកីឡាបក្សីទៀតហើយឬ គេហៅម៉្យាងទៀតថា បើកសង្វៀនបញ្ជល់មាន់ស្ថិតនៅក្នុងភូមិ ត្រពាំងលើក ឃុំ ក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
បើតាមសេចក្តីរាយការណ៍នោះបានបន្តទៀតថា ការបើកសង្វៀនជល់មាន់មានការត្រូវរ៉ូវជាមួយស្ថាប័នពាក់ព័ន្ធរួចអស់ហើយដូច្នេះ មិនមានបញ្ហាអ្វីដែលត្រូវចោទនោះ សំខាន់ មានអ្នកមកលេងច្រើន។បើតាមអ្នកញៀនល្បែងកីឡាបក្សីបានលួចបង្ហើយប្រាប់ថា ម្ចាស់សង្វៀនជល់មាន់ ឬល្បែងកីឡាបក្សីគឺគេមានខ្នងធំជាងអាជ្ញាធរខេត្ត ស្រុក ឃុំទៅទៀត ដូច្នេះហើយអ្វីៗគឺម្ចាស់បានទំនាក់ទំនងជាមួយគ្នាហើយជាស្រេចដែរ។ ដូច្នេះមិនមានអ្នកណាម្នាក់ហ៊ានមករំខានដល់ដំណើរការល្បែងបក្សីកីឡានោះទេ។បើយោងតាមប្រភពពីប្រជាពលរដ្ឋបាននិយាយឲ្យដឹងថា សង្វៀនជល់មាន់នេះគេបើកសម្ភោធដាក់ឲ្យដំណើរការនៅ ថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ ២១០៧ កន្លងទៅថ្មីៗនេះ។ប្រជាពលរដ្ឋនៅ ស្រុកបាទី សុំពាវនាវដល់ លោក អភិបាលខេត្ត តាកែវគឹ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃ គណៈអភិបាលខេត្ត តាកែវ សូមជួយមានវិធានការផងទាន ដោយការទទូចសុំរបស់គាត់បែបនេះដោយពួកគាត់គិតថា កាលបើមានល្បែងស៊ីសងបើកលេងយ៉ាងភ្លូកទឹកភ្លូកដីបែបនេះ មិនយូរមិនឆាប់ គឹមាន ការការកើតឡើងនូវ អំពើអសន្តិសុខជាក់ជាមិនខាន មានដូចជា ៖ អំពើលួច ឆក់ ប្លន់ ។ល។ ដូច្នេះបានជាពួកគាត់ សំណូមពរដល់ លោក អភិបាលខេត្ត រួមទាំង ស្ថាប័នពាក់ព័ន្ធផងនោះ ធ្វើយ៉ាងណាឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជាដែលចេញនូវឲ្យស្ថាប័នពាក់ព័ន្ធត្រូវមានវិធានការ។ដូច្នេះមានតែថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ តែប៉ុណ្ណោះដែលអាចទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់នៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ប្រកបដោយប្រសិទ្ធភាព ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅខេត្ត តាកែវជាពិសេសអ្នកស្រុកបាទី បានត្អូញត្អែរថា ចាប់តាំងពីសង្វៀនជល់មាន់បើកកាលណាមក កើតមានអំពើចោរកម្មជាបន្តបន្ទាប់ ហើយសព្វថ្ងៃពួកគាត់ភ័យខ្លាចទៅថ្ងៃមុខអាចមានអំពើចោរកម្មផ្សេងៗកើតឡើងជាក់ជាពុំខានឡើយ។ ដូច្នេះពួកគាត់ សូមសំណូមពរដល់ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃ គណៈអភិបាលខេត្តតាកែវមេត្តាជួយមានវិធានការជាបន្ទាន់ផងទាន ។ដូចសុភាសិតបានពោលថា៖ ( ការពារប្រសើរជាងព្យាបាល)។ជាពិតណាស់ កាលណាទីណាមានបនល្បែងស៊ីសងហើយ ទីនោះ ក៏មិនសូវមានសុវត្ថិភាពឡើយសំរាប់ប្រជាពលរដ្ឋគឺតែងមានអំពើហឹង្សាលើគ្រូសារ និងកើតនូវអំពើអសកម្មជាច្រើនដោយសារតែល្បែងស៊ីសង ជាពិសេស សង្វៀនជល់មាន់នេះដែលកំពុងតែបង្កភាពអសន្តិសុខដល់ពលរដ្ឋនិង សង្គមជាតិទាំងមូល។ហើយប្រជាពលរដ្ឋសង្ឃឹមលើ លោក អភិបាលខេត្តតាកែវជាក់ជាមិនខានឡើយក្នុងការបញ្ជាស្ថាប័នមានសមត្ថកិច្ច ស្ថិតដែលនៅក្រោមឳវាទរបស់ គណៈបញ្ជាការឯកភាពខេត្ត ជៀសវាងការរិះគន់ពីមជ្ឈដ្ឋានានាជាពិសេស អ្នកខេត្តតាកែវថា ក្នុងនាមលោក ជាអភិបាលខេត្តមួយរូបមិនគួរណាមើលរំលងចំពោះបញ្ហានេះឡើយ៕ដោយ៖( ភ្នំតាម៉ៅ).