គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

លោកអនុសេនីយ៍ឯក ម៉ៅ សើ បើកដៃអោយមេឈ្មួញឈ្មោះ ដួង ទិញឈើក្រញូងផ្ដាច់មុខនៅច្រករបៀងក្បាលទន្សោង

លោកអនុសេនីយ៍ឯក ម៉ៅ សើ បើកដៃអោយមេឈ្មួញឈ្មោះ  ដួង ទិញឈើក្រញូងផ្ដាច់មុខនៅច្រករបៀងក្បាលទន្សោង

ខេត្តឧត្តរមានជ័យៈលោកអនុសេនីយ៍ឯកម្នាក់ ម៉ៅ សើ បំរើការងារជាយោធានៅអង្គភាពកងពលតូចអន្ដរាគមន៍លេខ៦ ល្បីថាកំពុងសម្ងំប្រមូលប្រាក់ពីពលករឆ្លងដែនកាប់ឈើក្រញូងនិងចរាចរឈើក្រញូងរាប់ឆ្នាំយ៉ាងសុខស្រួលដោយមានការឃុបឃិត
ជាមួយមេឈ្មួញម្នាក់ឈ្មោះ ដួង ប្រមូលទិញផ្ដាច់មុខដែលខ្លួនជាអ្នកប្រមូលកម្មករទុកអោយថែមទៀត។ប្រភពពីពលករឆ្លងដែនកាប់ឈើក្រញូងថា ឈ្មោះ ម៉ៅ សើជាមេទាហ៊ានបានអោយពួកគាត់បង់ប្រាក់ក្នុងមួយនាក់ពីរម៉ឺនរៀល ពេលបានឈើក្រញូងមក បើត្រូវថ្លៃគ្នាមេទាហ៊ានរូបនេះនិងទិញយកទុកលក់អោយមេឈ្មួញបន្ដដើម្បីយកចំណេញ។ប្រភពបានបន្ដថាលោកអនុសេនីយ៍រូបនេះបានប្រព្រឹត្តសកម្មភាពបែបនេះច្រើនឆ្នាំមកហើយដោយគ្មានសមត្ថកិច្ទណាយកចិត្តទុកដាក់ឡើយ។
ប្រភពពីសមត្ថកិច្ទនៅជិតលោកនាយរបស់ខ្លួនបានអោយដឹងតាមតៀមកាហ្វេថា សព្វថ្ងៃមេរបស់ខ្លួនមិនសូវខ្វល់ខ្វាយពីច្បាប់ទម្លាប់អីនោះទេ គឺសំខាន់រកស៊ីក្រៅបន្ថែមទៀត ជាក់ស្តែងនៅថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅច្រករបៀងក្បាលទន្សោងក្នុងភូមិ ទំនប់លើ
ឃុំ ត្រពាំងប្រិយ៍ ស្រុក អន្លង់វែង ព្រំប្រទល់ ស្រុក ត្រពាំងប្រាសាទ សព្វថ្ងៃនេះសំបូរចរាចរណ៍ឈើក្រញូងឆ្លងដែនខ្លាំងជាងគេនៅក្នុងស្រុក អន្លង់វែងទាំងមូល។ដោយមានការឃុបឃិតគ្នាជាមួយលោកសក្ក័បីម្នាក់ឈ្មោះ ម៉ៅ សើ បានបើកដៃអោយឈ្មោះ ដួង ប្រមូលលទិញឈើក្រញូងផ្ដាច់មុខនៅតំបន់ខាងលើទាំងមូលហើយឈ្មោះ ម៉ៅ សើក៍ជាឈ្មួញប្រមូលទិញឈើក្រញូងផងដែរ។បើតាមប្រជាពលរដ្ឋនៅភូមិឃុំខាងលើថាបើពេលណាមានឈើក្រញូងឆ្លងដែនមកច្រើននោះឈ្មោះសើមិនអោយពួកគាត់ចូលទៅមើលស្រែចំការរបស់ពួកគាត់ឡើយគឺខ្លាចបែកការណ៍។ជុំវិញករណីខាងលើ លោកអនុសេនីយ៍ឯកឈ្មោះ ម៉ៅ សើបានអោយដឹងថាមិនច្រើនប៉ុន្មានទេក្នុងមួយថ្ងៃពីបីនាក់តែប៉ុណ្ណោះ៕001 003 004 005 007

 

Filed in: សង្គម

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |