គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

លោក សៅ ប៊ុនរិទ្ធពុករលួយតាំងពីនៅមេប៉ូលីសអន្តោប្រវេសន៍ ប៉ោយប៉ែតរហូតដល់ច្រកទ្វាអន្តរជាតិដូងនៅមិនស្កប់ទៀត!

លោក សៅ ប៊ុនរិទ្ធពុករលួយតាំងពីនៅមេប៉ូលីសអន្តោប្រវេសន៍ ប៉ោយប៉ែតរហូតដល់ច្រកទ្វាអន្តរជាតិដូងនៅមិនស្កប់ទៀត!

ខេត្តបាត់ដំបង ៖បើតាមប្រភពពី ប្រជាពលរដ្ឋ ក៏ដូចជាកម្មករនិង មន្រ្តីក្រោមឳវាទរបស់ លោក សៅ ប៊ុនរិទ្ធ បានឲ្យដឹងថានៅខេត្ត បាត់ដំបង ដោយសារលោក សៅ ប៊ុនរិទ្ធ ប្រធាននគរបាលអន្តោប្រវេសន៍ច្រក ទ្វាអន្តរជាតិដូង ស្រុក កំរៀង ខេត្តបាត់ដំបងកំពុងតែ គាបសង្កត់កប្រជាពលរដ្ឋនិងកម្មករ ពេលពួគគាត់ទិញទូរទស្សន៍១គ្រឿងពីផ្សារថៃយកមកទុកមើលក៏ខាងប៉ូលីសអន្តោរប្រវេសន៍ទារបង់១ពាន់បាតហើយមាន់គក១ក្បាលទាបង់៣០០បាតទិញម៉ាស៊ីនបោខោអាវ១គ្រឿងឬទូរទឹកកក១គ្រឿងមកប្រើប្រាស់ក្នុងស្រុកកំរៀងក៏ទារបង់លុយដែរ។មិនត្រឹមតែប៉ុណ្ណោះ លោក សៅ ប៊ុន រិទ្ធ ហ៊ានបំពានទៅនឹងអនុក្រឹត្យ៦៨ របស់ រាជរដ្ឋាភិបាលកម្ពុជាដែលតម្រូវឲ្យធ្វើប័ណ្ណព្រំដែន ឬភាសាបរទេសគេហៅថា៖(Border Pass)អោយពលករ ក្នុងមួយនាក់ពីរម៉ឺនរៀល ២០,០០០រៀលដែលឆ្លងដែនទៅប្រទេសថៃ ។តែផ្ទុយទៅវិញត្រូវលោក សៅ ប៊ុនរិទ្ធ តម្រូវឲ្យបង់ថ្លៃហួសកំណត់របស់រដ្ឋ។ ដោយគាបសង្កត់ពលករខ្មែរ លក់សំបុត្រចេញចូលក្នុងម្នាក់១០០បាតឬ១ម៉ឺនរៀល (សំបុត្រវាយត្រា២ដង)តម្លៃសំបុត្រជាធម្មតា តម្លៃតែ១ពាន់រៀល ឬ១០បាត (លុយថៃតែប៉ុណ្ណោះ )។ហើយអ្នកមានលិខិតឆ្លងដែនវាយត្រាចេញ-ចូលក៏ទាលុយដែរ និងបើកច្រកទ្វាព្រំដែនពេលយប់ អោយទំនិញចេញចូលនិងមនុស្សចេញចូលតាមអំពើចិត្ត។មិនតែប៉ុណ្ណោះឃុបឃិតជាមួយសមត្ថកិច្ចថៃ ជំរិតកម្មករ ពលករ ពេលកម្មករទិញសំបុត្រចូលទៅបេះផ្លែឈើព្រឹកវិលល្ងាច ឲ្យទាលុយ២០០បាតផ្សេងទៀត និងពេលចេញមកវិញល្ងាចទា២០០បាតផ្សេងដែលកម្មករទៅបេះផ្លែឈើ១ថ្ងៃបានត្រឹម៥០០បាតទៅ៦០០បាត(កម្មករស្ទាត់ជំនាញ) កម្មករមិនជំនាញបេះបានក្នុង១ថ្ងៃ៣០០បាតទៅ៤០០បាត បើគេយកអស់ មានប្រាក់ឯណាបានទុកដាក់ហូបចុក។ពេលថៃធ្វើបាបកម្មករខ្មែរមិនជួយអន្តរាគមន៍ ហើយក្រុមប៉ូលិសអន្តោរប្រវេសន៍នេះ ធ្លាប់បានវាយលើស្ត្រីភេទផងដែរ ទាំងនេះហើយជាការឈឺចាប់របស់រាស្ត្រក្នុងខេត្តបាត់ដំបងចេញចូលប្រទេសថៃ តាមច្រកទ្វាអន្តរជាតិដូង ស្រុកកំរៀង។តាមប្រភពប្រជាពលរដ្ឋបានអោយដឹងថា ចំពោះពលករខ្មែរជាច្រើនរយនាក់ ក្នុងមួយថ្ងៃៗ
ចេញទៅរកការងារនៅប្រទេសថៃ ហើយអ្នកខ្លះមិនមានឯកសារគ្រប់គ្រាន់ តាមអនុក្រិត្យលេខ ៦៨ អនក្រ.បក.ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៣ ក៏អាចធ្វើប័ណ្ណបរិផាស
Border Passបានដែរ ទោះជាពលករទាំងនោះនៅខេត្តផ្សេងៗដូចជា៖ស្វាយរៀង កំពង់ចាម ព្រៃវែង តាកែវ។ល។លោក សៅ ប៊ុនរិទ្ធ ប្រធាននគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិដូង បានយកប្រាក់ថ្លៃប័ណ្ណព្រំដែន ពីពលករខ្មែរធ្វើសំរាប់ឆ្លងដែនទៅប្រទេសថៃ ច្រើនលើសកំណត់ចាប់ពី៧ម៉ឺនរៀលដល់ ៣០ម៉ឺនរៀល ដែលប័ណ្ណមានសុពលភាព រយៈពេល ១ សប្តាហ៍ ហើយបើដល់ថ្ងៃកំណត់មកបន្តម្តងអស់២ពាន់រៀលក្នុង ១សប្តាហ៍ ។ តាមការកំណត់របស់ក្រសួងមហាផ្ទៃក្នុងសៀវភៅបន្ទុក ជាគោលការណ៍ធ្វើប័ណ្ណម្នាក់យកតម្លៃ ២០,០០០រៀល។ មិនតែប៉ុណ្ណោះ អ្នកមិនមានឯកសារគ្រប់គ្រាន់ និងទីលំនៅមិនច្បាស់លាស់់ក៏អាចធ្វើប័ណ្ណព្រំដែនបានដែរអោយតែមានប្រាក់។ស្ត្រី២នាក់រស់នៅស្រុក បវេលបានអោយដឹងថា ពួកនាងអាយុ១៩ឆ្នាំ គ្មានអត្តសញ្ញាណប័ណ្ណបានមកធ្វើប័ណ្ណព្រំដែន ទៅរកការងារធ្វើនៅប្រទេសថៃ បានបង់ប្រាក់ក្នុង១នាក់ចំនួន១៦០០បាតប្រាក់ថៃស្មើចំនួន២០ម៉ឺន រៀលប្រាក់ខ្មែរទើបបានប័ណ្ណព្រំដែននេះ។ប្រភពពីប្រជាពលរដ្ឋផ្សេងទៀតថាមនុស្សមិនទាន់គ្រប់អាយុធ្វើប័ណ្ណឆ្លងដែនម្នាក់៧៥០០០រៀល(ប្រាំពីរ ម៉ឺនប្រាំពាន់រៀល) ចុះឈ្មោះកូនង៉ាម្នាក់ថែមទៀតត្រូវបង់អស់១៣០០០រៀលថែមទៀត(មួយម៉ឺន បីពាន់រៀល) ។ ចំពោះមនុស្សគ្រប់អាយុ និងមានអត្តសញ្ញាណប័ណ្ណបើធ្វើប័ណ្ណព្រំដែនយកភ្លាមតម្លៃ២៥០០បាតប្រាក់ ថៃគិតជាប្រាក់ខ្មែរ ៣០ម៉ឺនរៀល តែបើចាំ១ថ្ងៃ
យកតម្លៃក្នុង១នាក់ចំនួន១៦០០បាតប្រាក់ថៃស្មើ ចំនួន២០ម៉ឺនរៀលប្រាក់ខ្មែរ។ចំពោះបញ្ហានេះ តើ លោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានគរបាលអន្តោប្រវេសន៍និងជាប្រធានក្រុមការងារចុះជួយស្រុក បាណន់ បានជ្រាបដែរឬទេចំពោះបញ្ហាទាំងអស់ហ្នឹង?។
ចំណែកឯ លោក សៅ ប៊ុនរិទ្ធ ប្រធាននគរបាលអន្តោប្រវេសន៍ច្រក អន្តរជាតិដូង មិនអាចសុំការបភ្លឺបានឡើយ៕គេហទំព័រព្រះវិហារអេឡិចត្រូនិចស្វាគមន៍ក្នុងបកស្រាយរបស់ លោក សៅប៊ុនរិទ្ធគ្រប់ពេលាវេលារៀងរាល់ម៉ោងធ្វើការ៕ដោយ៖(រំដួលស្ទឹងសង្កែ).

001

0020012 0020 0032

Filed in: សង្គម

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |