ខេត្តឧត្តរមានជ័យៈជារៀងរាល់ថ្ងៃគេសង្កេតឃើញរថយន្ដដឹកឈើក្រញូងជារបស់មេឈ្មួញឈើក្រញូងដុះស្លែទាំងពីរនាក់ប្រចាំ ស្រុក អន្លង់វែង ខេត្ត ឧត្តរមានជ័យកំពុងតែធ្វើសកម្មភាពដឹកឈើក្រញូង ចេញពីតាមជើងភ្នំដែននៅចំនុចភូមិ អូរស្វាយ ឃុំ អូរស្វាយ
យកមកទុកនៅក្នុងស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ មិនដែលមានស្ថាប័នពាក់ព័ន្ធណាហ៊ានចេញមុខបង្រ្កាបឡើយ។បើតាមប្រភពពីពលករឆ្លងដែនទៅកាប់ឈើក្រញូងនៅប្រទេសថៃហើយយកមកលក់ឲ្យមេឈ្មួញដុះស្លែទាំងពីរនាក់មានឈ្មោះថាម៉ៅ និង ភី គឺជារៀងរាល់ថ្ងៃ មិនសូវលុះថ្ងៃណាម្តងឡើយ លុះត្រាតែថ្នាក់ដឹកនាំចុះមកត្រួតពិនិត្យទើបគេប្រាប់ឲ្យផ្អាកសិន។ហើយប្រភពនោះបានបន្តទៀតថា មេឈ្មួញឈើទាំងពីរនាក់នេះបានបង់លុយកាក់ដល់ស្ថាប័នពាក់ព័ន្ធរួចរាល់អស់ហើយដែរ ដូច្នេះមិនសូវមានបញ្ហាអ្វីមករាំងស្ទះឡើយ ហើយពលករនោះបានព្រលើយមាន់ថា មេឈ្មួញទាំងពីរនាក់គាត់ក៏ជាកងកំលាំដែរ ប៉ុន្តែ ប្រភពនោះមិនបានបញ្ជាក់ថា កងកំលាំងខាងណា ឬអង្គភាពអ្វីណាមួយឲ្យច្បាស់នោះឡើយ ដោយពលករនិយាយថា គ្រាន់តែដឹងតែប៉ុណ្ណឹង។បើយោងតាមពីប្រជាពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យទាំងមូល គាត់ថាអស់សង្ឃឹមលើស្ថាប័នពាក់ព័ន្ធនៅក្នុងខេត្ត ឧត្តរមានជ័យនេះ ពីព្រោះ ពួកគាត់ឃើញតែកាសែត ទូរទស្សន៍គេផ្សាយដដែលៗមិនដែលឃើញនរណាម្នាក់ចេញបង្រ្កាបឡើយ មានតែការពារថែមទៀតផង ។ហើយប្រភពនោះបានបន្តទៀតថា ពួកគាត់សូមអំពាវនាវដល់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មេត្តាជួយចាត់វិធានការផងទាន មូលហេតុនៅក្នុងទឹកដីខេត្ត ឧត្តរមានជ័យតាមបន្ទាត់ព្រំដែនកំពុងតែចរាចរឈើក្រញូងយ៉ាងអនាធិបតេយ្យជាទីបំផុត។ហើយ
ថ្មីៗនេះ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនិង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅក្នុងឳកាស សម្តេច អញ្ចើញ បញ្ចុះបឋមសីលាអគារនគរបាលអន្តោប្រវេសន៍នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតនោះ សម្តេចបានដាក់បទបញ្ជាឲ្យបិទច្រករបៀងទាំងអស់តាមបន្ទាត់ព្រំដែន។ តែផ្ទុយទៅវិញនៅ ក្នុងខេត្តឧត្តរមានជ័យ នៅតែចរាចរឈើក្រញូងយ៉ាងរលូន ហាក់បីដូចជាគ្មានស្ថាប័នណា១ឈរជើងនៅទីនោះឡើយ។
ពាក់ព័ន្ធករណីខាងលើ លោក ម៉ៅ និង លោក ភី ដែលរងការចោទប្រកាន់ខាងលើ មិន អាចសុំការបកស្រាយបានឡើយ៕គេហទំព័រព្រះវិហារអេឡិចត្រូនិចស្វាគមន៍រាល់ការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ដោយ៖( លោក សាវ៉េត).
0
មេឈ្មួញដុះស្លែ២នាក់ម្នាក់ឈ្មោះ ម៉ៅ និង ឈ្មោះ ភី កំពុងតែធ្វើសកម្មភាពរកស៊ីឈើក្រញូងប្រចាំស្រុកអន្លង់វែង
Filed in: សង្គម