ស្ទឹងត្រែង: លោកឧត្តមសេនិយ៍ត្រី អៀង វណ្ណឌី មេបញ្ចាការកងរាជអាវុធហត្ថខេត្តអញ្ចើញជាអធិបតីក្នុងពិធីបំពាក់ឋាន្តរ: សក្តិនឹងផ្លាសប្តូមុខងារជូនដល់នាយកងរាជអាវុធហត្ថក្រោមឱវាត ថ្នាក់វិរ:សេនិយ៍ទោចំនួន៧រូប ថ្នាក់វរ:សេនិយ៍ត្រី១១រូបនឹងផ្តល់មុខងារថ្មីជូនដល់នាយកងរាជអាវុធហត្ថពីរូបទៀត ១.ជាមេបញ្ចាការកងរាជអាវុធហត្ថប្រចាំស្រុកសៀម ប៉ាង ២.ជាមេស្នាក់ការ ៧៧៨ បង្កើតថ្មីស្ថិតក្នុងស្រុកសេសាន្ត ក្នុងនោះផងដែរឯកឧត្តម បានប្រគល់ជូនម៉ាស៉ីនព្រីមគុប្ពីឯកសារចំនួនបួនគ្រឿងជូនដល់ជំនាញ នឹងកុំព្យូទ័រ១គ្រឿងជូនដល់ការិយាល័យបុគ្គលឹក នៅព្រឹកថ្ងៃទី៦ខែមករាឆ្នាំ២០១៧។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមបានពាំនាំមតិផ្តាំផ្ញើពីនាយឧត្តមសេនិយ៍សៅ សុខាមេបញ្ចាការរងកងខេមរ:ភូមិន្ទ នឹងជាមេបញ្ចាការកងរាជអាវុធលើផ្ទៃប្រទេសជូនដល់ នាយកងរាជអាវុធហត្ថដែលទើបនឹងបានសក្តិថ្មី ត្រូវយកចិត្តទុក្ខដាក់នឹងបំពេញការងារតួនាទីរបស់ខ្លួនព្រោះយើងជាមន្ត្រីអនុវត្តច្បាប់ហើយជាថ្នាក់ដឹកនាំមួយរូបដែលថ្នាក់លើទុកចិត្ត ធ្វើយ៉ាងណាត្រូវបំពេញការងារជូនជាតិមាតុភូមិ នឹងប្រជាពលរដ្ឋ ជាពិសេសទៅទៀតមន្ត្រីអាវុធហត្ថក្រោមឱវាត ត្រូវចេះស្តាប់បង្កាប់មេរបស់ខ្លួនមិនធ្វើអ្វីឲ្យប្រាស់ចាកច្បាប់វិនិយ៍របស់កងយោធពលខេមរ:ភូមិន្ទមិនប្រព្រឹត្តិអំពើពុករលួយ មិនស៊ីសំណូកឬឃុបឃិតជាមួយឈ្មួញ យកស្បែកនឹងតួនាទីរបស់ខ្លួនមកកាងឬធ្វើឲ្យបះពាល់មកលើប្រជាពលរដ្ឋស្លូតត្រង់ ឬពាក់ព័ន្ធបទល្មើសផ្សេងៗដែលថ្នាក់លើដាក់ចុះ លោកមិនលើកលែងទោសឲ្យនោះទេ។ជាទីបញ្ចប់ឯកឧត្តមជូនពរដល់ពលអាវុធហត្ថ នាយអាវុធហត្ថក្រោមឱវាតជួបប្រទះតែពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀង ឃ្លាតឡើយ៕ដោយ “វង្ស សុភី!