កំពង់ស្ពឺៈ មុននេះបន្តិចលោកអភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថាជនសង្ស័យជាមេក្លោងលាក់អាវុធបង្កសកម្មភាព និង ជួញដូរគ្រឿងញៀនដ៏ធំក្នុងមូលដ្ឋានឈ្មោះ ខ្លឹម ត្រូវបានសមត្ថកិច្ចព័ទ្ធចាប់បានកណ្តាលវាលស្រែម្តុំឃុំកើតហេតុ សូមបញ្ជាក់ថានៅទី១៨ ខែ វិច្ឆិកា ឆ្នាំ២០១៧នេះ កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ (នគរបាល អាវុធហត្ថ និងយោធា) រួមទាំងអាជ្ញាធរមូលដ្ឋានជាច្រើននាក់ដឹកនាំដោយ លោក វ៉ី សំណាង ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ បង្ក្រាបករណីគ្រឿងញៀន និងបទល្មើសផ្សេងៗ តាមរយៈចុះធ្វើរដ្ឋបាល និងអនុវត្តតាមដីការបស់តុលាការ។ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅភូមិស្រែអំបិល ឃុំត្រពាំង ស្រុក សំរោងទង ខេត្ត កំពង់ស្ពឺ ។នៅក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ រឹបអូសបានកាំភ្លើងចំនួន០២ដើម ម៉ាកអាកាកាត់ស្នូក០១ដើម មាន០៨ គ្រាប់ ម៉ាករ៉ូឡូ០១ដើម មាន៧គ្រាប់ ម៉ូតូ០២គ្រឿង គ្រឿងញៀន០១កញ្ចប់រួម និងសម្ភារផ្សេងទៀត។ប្រជាពលរដ្ឋនៅខេត្ត
កំពង់ស្ពឺសារទរយ៉ាងក្រៃលែងចំពោះចំណាត់របស់ លោក អភិបាលខេត្តកំពង់ស្ពឺ គឺជា អ្នកបម្រើប្រជាពលរដ្ឋពិតៗ និង សង្គមជាតិមិនគិតពីការនឿយហត់ឡើយ ដើម្បីផ្តល់សេចក្តីសុខដល់ពលរដ្ឋក្នុងមូលដ្ឋានដែលលោកកំពុងតែគ្រប់គ្រងនេះ។ថ្នាក់ដឹកនាំដ៏ល្អរបស់ខេត្តកំពង់ស្ពឺដែលបានធ្វើអោយប្រជាពលរដ្ឋអបអរសារទរយ៉ាងខ្លាំងដែលឯកឧត្តមវ៉ី សំណាង អភិបាលនៃនគណៈអភិបាលខេត្ត កំពង់ស្ពឺ បានចុះបង្រ្កា្កបផ្ទាល់ករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ មិនដែលមានអ្នកណាហ៊ានប៉ះ ទើបតែនេះត្រូវបានអស់ល័ក្ខ ក្រោមកណ្តាប់ដៃរបស់ លោក អភិបាលខេត្ត កំពង់ស្ពឺ និង សូមអោយខេត្តដ៏ទៃៗទៀតធ្វើគំរូដូចជាខេត្តកំពង់ស្ពឺពិតជាមហាល្អប្រសើរ មិនអាចបំភ្លេចបាននៅក្នុងចិត្តរបស់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ៕ដោយ៖(រំដួលច្បារមន).
0
មេក្លោងដ៏ធំខាងបទល្មើសឈ្មោះ ខ្លឹម ត្រូវបានបង្ក្រាបក្រោយពីរត់គេចក្នុង ប្រតិបត្តិធ្វើនេះដឹកនាំដោយលោក អភិបាលខេត្តកំពង់ស្ពឺ ឃាត់បានជន សង្ស័យ១២នាក់និងដកហូតកាំភ្លើងចំនួន២ដើម
Filed in: សន្តិសុខ