គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

លោក ឧកញ៉ា គង់ ក្រឹង និង លោកជំទាវ ម៉ាន សារ៉ស ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វគោ ស្រុក ស្នួល ខេត្ត ក្រចេះមានចិត្តសប្បុរសធម៌ និង ចូលរួមការអភិវឌ្ឍជាតិ

លោក ឧកញ៉ា គង់ ក្រឹង និង លោកជំទាវ ម៉ាន សារ៉ស ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វគោ ស្រុក ស្នួល ខេត្ត ក្រចេះមានចិត្តសប្បុរសធម៌ និង ចូលរួមការអភិវឌ្ឍជាតិ

ខេត្តក្រចេះ ៖ ឯកឧត្ដម អ្នកឧកញ៉ា គង់ ក្រឹង និងលោកជំទាវ ម៉ាន សារ៉ស ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វគោ ស្រុក ស្នួល ខេត្តក្រចេះ គប់វិនាទីគេសង្កេតឃើញមានប្រជាពលក្រីក្រចូលទៅពឹងពាក់ និង ដាក់ទានមិនដែលអាក់ខានម្ដងណាឡើយ។លើសជាងនេះទៅទៀតនោះ កាលពីពេលកន្លងទៅថ្មីៗនេះផងដែរ ឯកឧត្ដម អ្នកឧកញា គង់ ក្រឹង និង លោកជំទាវ ម៉ាន សារ៉ស បានចំណាយនូវធនធានផ្ទាល់ខ្លួន កសាង ក្លោងទ្វាសាលា សាលារៀន ព្រះវិហារ និង ផ្លូវថ្នល់ជាដើម។ដើម្បីចូលរួមក្នុងគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាព រស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋក្រោមការឧបត្ថម្ភថវិការផ្ទាល់
របស់ ឯកឧត្ដម អ្នកឧកញ៉ា គង់ ក្រឹង និងលោកជំទាវ ម៉ាន សារ៉ស ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមសត្វគោ ប្រចាំស្រុក ស្នួល ខេត្តក្រចេះ ជាមនុស្សចូលចិត្តធ្វើបុណ្យទាន និងជួយកិច្ចការសង្គម ជាច្រើន ទោះបីជួយតិច ឬច្រើនក្តី ឯកឧត្ដម អ្នកឧកញា គង់ ក្រឹង និងលោកជំទាវ ចិត្តបុណ្យ និងសប្បរសធម៌ មិនដែលបដិសេធន៍នោះឡើយ។ជាក់ស្ដែងផ្លូវមួយខ្សែមានប្រវែង១០៣១ម៉ែត្រ និង ទទឹង៤ម៉ែត្រ ត្រូវបានជួសជុល និង ស្ថាបនាឡើងចំណាយថវិកាជាង១ម៉ឺនដុល្លា ស្ថិតនៅក្នុងភូមិក្បាល ស្នួល ឃុំស្នួល ស្រុកស្នួលខេត្ត ក្រចេះ ក្នុងនោះក៏មានការអញ្ជើញចូលរួមបើកការដ្ឋានស្ថាបនា ពីសំណាក់ លោក គឹម គីមនី អភិបាលស្រុក ស្នួល និង មន្ត្រីរាជការ កងកម្លាំងជុំវិញស្រុកនិងបងប្អូនប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនកុះករផងដែរ។ជានិច្ចជាកាលគេសង្កេតឃើញ ឯកឧត្ដម អ្នកឧកញា គង់ ក្រឹង និង លោកជំទាវ ម៉ាន សារ៉ស តែងតែជួយ ឧបត្ថម្ភ ជនងាយរងគ្រោះ ពិសេសជនពិការ ចាស់ជរាគ្មាន
ទីពឹង និង ជួយឧបត្ថម្ភ ដល់កងកម្លាំង ដែលជួបការលំបាក រួមជួយឧបត្ថមដល់សាលារៀន ជួយដល់គណប្រជាជនកម្ពុជា ។ជាការពិតកាលពីកន្លងទៅថ្មីៗនេះ ឯកឧត្ដម អ្នកឧកញា គង់ ក្រឹង និងលោកជំទាវ បានចុះសួរសុខទូក្ខសិស្សានុសិស្សលោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ រាប់ពាន់គ្រួសារនិងចែកជួនអំណោយដ៏កម្រផងដែរ។ជាការពិតណាស់ លោក ឧកញ៉ា គង់ គ្រឹង ធ្លាប់បានប្រាប់ គេហទំព័រព្រះវិហារ ក៏ដូចជា ទូរទស្សន៍ព្រះវិហារអនឡាញយើងថា មានថ្ងៃនេះ លោកថាពិបាកណាស់ គឺមានការតស៊ូគ្រប់ឧបសគ្គ លោក បានបន្តទៀតថា ជីវិតរបស់ រកស៊ីចាប់ក្រពើដោយមិនដឹងថាប្រឈមនិងគ្រោះថ្នាក់ដោយសារសត្វក្រពើជាសត្វសាហាវ នោះឡើយ ប៉ុន្តែ លោក ថាធ្វើម៉្តេចបើជីវិតមនុស្សម្នាក់ៗវាមើលមិនឃើញឡើយ។រហូតដល់បច្ចុប្បន្ននេះ លោក ថា មានការរីកចម្រើនគួរឲ្យគត់សំគាល់ដោយសារការប្រឹងប្រែង ប្រកបមុខរបរកសិកម្ម ដូចជា ធ្វើចំការ និង ចិញ្ចឹមសត្វ។ល។ដោយមិនគិតពីការនឿយហត់ឡើយ ដើម្បីក្រុម គ្រួសារ និង សង្គមជាតិ។ប្រជាពលរដ្ឋនៅខេត្តក្រចេះបានសរសើរ លោកឧកញ៉ា និង លោកជំទាវថាបានរួមចំណែកជួយសង្គមជាតិ ជាពិសេស ការជួយដល់ជនក្រីក្រគ្មានទីពឹងកសាងសាលាគ្រប់បែបយ៉ាងមិនអាចរៀបរាប់អស់បាន៕ដោយ៖​( រំដួលក្រចេះ) .001 002

Filed in: សង្គម

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |