គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ការដ្ឋានកិនថ្មរបស់ឧកញ៉ា លឹម ប៊ុណ្ណា បំផ្ទុះថ្មខ្ទាតត្រូវស្ត្រីម្នាក់ស្លាប់ចោលប្តី និងកូនៗ

ការដ្ឋានកិនថ្មរបស់ឧកញ៉ា លឹម ប៊ុណ្ណា បំផ្ទុះថ្មខ្ទាតត្រូវស្ត្រីម្នាក់ស្លាប់ចោលប្តី និងកូនៗ

ខេត្តត្បូងឃ្មុំ ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ស្ថិតក្នុងការដ្ឋានកិនថ្មមួយកន្លែងក្បែរភូមិដែលគេដឹងថា ជារបស់ លោក ឧកញ៉ា លឹម ប៊ុណ្ណា ខណៈបំផ្ទុះយកថ្ម ស្រាប់តែបំណែកថ្មបានខ្ទាតប៉ើងទៅលើអាកាសធ្លាក់មកវិញចំក្បាលស្ត្រីម្នាក់ស្លាប់ភ្លាមៗបង្កឱ្យមានការភ្ញាក់ផ្អើលពេញ ភូមិ កាលពីវេលាម៉ោងប្រមាណជិត១២ថ្ងៃត្រង់ ថ្ងៃទី១ ធ្នូ នេះ ស្ថិតនៅក្នុងភូមិ ស្រែសៀម ឃុំ ជីរោទិ៍ទី២ ស្រុក ត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ ហើយ កម្លាំងសមត្ថកិច្ច ព្រមទាំងអាជ្ញាធរមូលដ្ឋានក៏បានចុះមកពិនិត្យសពនៅកន្លែងកើតហេតុផងដែរ។
សេចក្តីរាយការណ៍បន្តថា ស្ត្រីរងគ្រោះខាងលើមានឈ្មោះ ខេង សំណាង អាយុ ៣៣ ឆ្នាំ មានប្តីឈ្មោះ មិន សុខ អាយុ៣៥ឆ្នាំ មានទីលំនៅស្នាក់នៅភូមិ-ឃុំខាងលើ។
បើតាមសម្តីរបស់ប្តីបានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានចេញពីផ្ទះទៅស៊ីឈ្នួលច្រូតស្រូវឱ្យគេ ដើម្បីយកប្រាក់មកផ្គត់ផ្គង់ជីវភាពគ្រួសារ ។ចំណែកប្រពន្ធរបស់គាត់ជាជនរងគ្រោះមិនបានទៅស្រែជាមួយគាត់ទេ ព្រោះប្រពន្ធរបស់គាត់នៅផ្ទះជាប់រវល់ចូលរួមភ្ជាប់ពិធីពាក្យអ្នកជិតខាង ។លុះរហូតដល់វេលាម៉ោងជាង១១ព្រឹក ប្រពន្ធរបស់គាត់បានយកបាយទៅឱ្យគាត់នៅកន្លែងវាលស្រែច្រូតស្រូវ ក្នុងពេលនោះស្រាប់តែឮសំឡេងជា
សញ្ញារោទិ៍ឡើងចេញពីការដ្ឋាន ធ្វើឱ្យពួកគាត់ម្នាក់ៗភ័យស្លន់ស្លោ ក៏បាននាំគ្នារត់ចេញទៅឱ្យឆ្ងាយពីទីនោះប្រហែលជាង៧០០ម៉ែត្រ ប៉ុន្តែ ជាអកុសលបំណែកដែលបំផ្ទុះថ្មចេញពីការដ្ឋាននោះបានផ្លោងមកត្រូវចំក្បាលប្រពន្ធរបស់គាត់ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។
ជុំវិញករណីខាងលើនេះ បុរសជាប្តីស្ត្រីរងគ្រោះបានសំណូមពរឱ្យលោក ឧកញ៉ា លឹម ប៊ុណ្ណា ម្ចាស់ការដ្ឋាន សូមជួយដោះស្រាយធ្វើយ៉ាងណាឱ្យកូនរបស់គាត់២នាក់បានរៀនចប់ចុងចប់ដើមផង ។ ទោះបីជាយ៉ាងណា មិនទាន់មានការឆ្លើយតបពីខាងលោកឧកញ៉ានៅឡើយទេ ប៉ុន្តែគាត់បានចូលបច្ច័យតាមរយៈមេឃុំចូលរួមបុណ្យសពស្ត្រីរងគ្រោះផងដែរ ។ពាក់ព័ន្ធករណីខាងលើនេះ គេហទំព័រព្រះវិហារមិនអាច សុំការបំភ្លឹ ពី លោក​ ឧកញ៉ា លឹម ប៊ុណ្ណា បានទេ មូលហេតុ គ្មានលេខទូរស័ព្ទ ។អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺគ្រប់ពេលវេលារៀងរាល់ម៉ោងធ្វើការ៕ដោយ៖ (ទុំទាវ)

001 002 003

 

Filed in: សង្គម

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |