ស្ទឹងត្រែង ៖ ពុទ្ធបរិស័ទចំណុះជើវត្តពោធិជ័យនឹងវត្តទួលរលួសបានមូលមតិគ្នានិមន្តព្រះភិក្ខុសង្សនឹងព្រះសាមណេចំនួនបួនព្រះអង្គនឹងធ្វើពិធីនិមន្តនឹងដង្ហែព្រះសង្សមកគង់ចាំព្រះវស្សានៅវត្តទួលរលួស ស្ថិតក្នុង ភូមិផាបាំង ឃុំថ្មកែវ ដើម្បីងាយស្រួលពុទ្ធបរិស័ទនិមន្តព្រះសង្សធ្វើបុណ្យទៅតាមព្រះពុទ្ធសាសនា ដែលបានកំណត់ ដើម្បីពុទ្ធបរិស័ទគោរពប្រតិបត្តិក្រោមការផ្តួចផ្តើមពីមន្ទីធម្មការស្រុកពុទ្ធរិស័ទគណ:កម្មការអាចារ្យវត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានធ្វើពិធីដង្ហែព្រះសង្ស ចំនួន បួនព្រះអង្គ ទៅកាន់វត្តទួលរលួសតាមព្រះពុទ្ធសាសនា។
លោក ផុន សុវិរះ ប្រធានធម្មការ នឹង សាសនា ស្រុកសៀមប៉ាង បានឲ្យដឹងថា ការនិមន្តព្រះសង្សពី វត្តពោពិជ័យ ឃុំ សេកុងដើម្បីទៅគង់ចាំព្រះវស្សានៅ វត្តទួលរលួស ភូមិផាបាំង ឃុំ ថ្មកែវ ស្រុក សៀមប៉ាងនោះ បានមានការអនុញ្ញាតពីមន្ទីរធម្មការខេត្តព្រះមេគុណខេត្ត នឹងគណ:កម្មការ អាចារ្យវត្ត នឹងពុទ្ធបរិស័ទ ចំណុះជើងវត្តបានរៀបចំធ្វើពិធីសូត្យមន្តចំរើនព្រះបរិទ្ឋនឹងដង្ហែក្បួន ទៅកាន់វត្តទួលរលួស លោកមន្តទៀតថា លោកបានជំរាប អាជ្ញាធរស្រុក នឹងអញ្ចើញ លោក ស៊ីសួន អភិបាលស្រុក សៀមប៉ាង ដែលគាត់ មិនបានចូលរួមនោះទេ ហើយព្រះសង្ឃដែលនិមន្ត ទៅកាន់ព្រះវស្សា នៅវត្តទួលរលួសនោះ មានបួនព្រះអង្គ ១.ព្រះភិក្ខុ សន ផេង ជាចៅអធិការវត្តថ្មី ២.សាមណេ ព្រះនាម អ៉ឹង លីណា ៣. សាមណេរ ព្រះនាម សែង សំប៊ូន ៤. សាមណេរ ព្រះនាម អឹង រតនា មកគង់ចាំ ព្រះវស្សាន ត្ទួលរលួស ស្ថិតក្នុង ភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង ដោយមានការខ្វះ ព្រះសង្ស គង់ចាំព្រះវស្សា នឹងងាយ ដល់ពុទ្ធបរិស័ទ ធ្វើបុណ្យ ដែល ព្រះសាម្មាសាមពុទ្ធ ព្រះអង្គ បានបន្សល់ទុក
ដើម្បីឲ្យមនុស្ស ទាំងឡាយស្គាល់បាប នឹងបុណ្យគុណ នឹងទោស តរៀងមក ហើយក៍ជាសាសនា របស់រដ្ឋយើងផងដែរ ដែលជាទីសក្ការ:បូជា ដល់អ្នកដែលបានស្លាប់ ទៅកាន់ លោកខាងមុខ ហើយនោះផងដែរ ៕