ខេត្តព្រះសីហនុៈនៅថ្ងៃ៨កើត ខែ បុស្ស នព្វស័ក ព.ស ២៥៦១ ត្រូវថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ២០១៧ នៅវេលាម៉ោង ១និង៣០ នាទី កំលាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់បានចុះបង្រ្កាបករណីគ្រឿងញៀន២ករណីឃាត់ខ្លួនជនសង្ស័យ០២នាក់ ដែលចែកចាយនូវសារធាតុញៀន ១៖ជនសង្ស័យឈ្មោះ ឃុំ ពន្លឺ ភេទប្រុស អាយុ ២៥ មានទីលំនៅកន្លែងកើតហេតុ នៅចំណុចចំការស្វាយចាន់ទីស្ថិតក្នុងអូរឧកញ៉ាហេង ឃុំ អូរឧកញ៉ាហេង ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ដកហូតវត្ថុតាងថ្នាំ ញៀន៣កញ្ចប់។ ២ ៖ជនសង្ស័យឈ្មោះ ម៉ក ធារ៉ា ភេទប្រុសអាយុ ៣០ មានទីលំនៅកន្លែងកើតហេតុនៅចំនុច ចំការស្វាយស្ថិតនៅ ភូមិ អូរឧកញ៉ាហេង ឃុំ អូរឧកញ៉ាហេង ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ ដកហូតវត្ថុតាងថ្នាំញៀន១កញ្ចប់ធំ។
លោក អធិការស្រុកព្រៃនប់ថាប្រាប់អង្គភាពទូរទស្សន៍ព្រះវិហារយើងឲ្យដឹងថាដោយយោងតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោក ស្នងការនគរបាលខេត្តព្រះសីហនុត្រូវតែបោសសំអាតគ្រប់បទល្មើសដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួនដែលកំពុងតែគ្រប់គ្រងនោះឲ្យខានតែបាននិងឲ្យស្របទៅតាមគោលនយោបាយភូមិឃុំមាសុវត្ថិភាព៩ចំណុចnរបស់ក្រសួងមហាផ្ទៃ ធ្វើយ៉ាងណាឲ្យបានល្អប្រសើរដើម្បីសុខសុវត្ថិភាពជូន
ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕ ដោយ៖( លោក ប្រាជ្ញ ហង់ .)
0
កំលាំងអធិការដ្ឋានស្រុកព្រៃនប់បង្រ្កាបបានជនសង្ស័យពីរនាក់ពាក់ព័ន្ធគ្រឿងញៀន
Filed in: គ្រឿងញៀន