ខេត្តឧត្តរមានជ័យៈសព្វថ្ងៃគេសង្កេតឃើញមានគោយន្ដន្ដ្រៃនិងរទះគោជាច្រើនគ្រឿងកំពុងដឹកឈើចេញខាងភ្នំពល់តាមគោយន្ដកន្ត្រៃនិងរទេះគោយកមកអោយមេឈ្មួញដុះស្លែចាំឈរទិញឈើលេខ(២)មានឈ្មោះ ហ៊ឹមជាមេឈ្មួញឈរទិញឈើ ស្ថិតនៅភូមិ ថ្នល់កែង ឃុំ និងស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ។មិនតែប៉ុណ្ណោះគ្មានឃើញ
សមត្ថកិច្ទជំនាញណាចុះទៅបង្ក្រាបឡើយ បច្ទុប្បន្នមានសកម្មភាពដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃមិនដែលចេញមុខបង្ក្រាបបទល្មើសព្រៃឈើម្តងណាឡើយមិនហ៊ានបង្ក្រាតែម្តង ពោលគឺអាចឃុបឃិតគ្នាអស់ទៅហើយផងក៏មិនដឹង ព្រោះមើលទៅខេត្តមួយនេះហាក់បីដូចជាគ្មានមេដឹកនាំខេត្តស្រុកសោះ។ ឈ្មោះ ហ៊ឹម បច្ទុប្បន្នកំពុងតែដើរប្រមូល
ទិញឈើលេខ(២)ស្ថិតនៅ ភូមិថ្នល់ កែង ហៅកន្លែង ៦២ ចាស់ដើម្បីយកដាក់ទុកឈើនៅកន្លែងកែងផ្លូវកែង ៦២ចាស់ ជាច្រើនម៉ែត្រគូបនិងឈើរង់ចាំរថយន្ដមកដឹកឈើចេញទៅតាមរថយន្ដយកទៅចែកចាយតាមខេត្តនានាផងដែរ ។
បើតាមប្រភពពីប្រជាពលរដ្ឋបាននិយាយថា ឈ្មោះ ហ៊ឹម សព្វថ្ងៃនេះចេញមុខរកស៊ីឈើដដែលហើយនៅក្នុងខេត្តឧត្តរមានជ័យតែម្ដង។ហើយប្រភពបន្ដទៀតថាគ្មានសមត្ថកិច្ទណាហ៊ានជាមួយ ឈ្មោះ ហ៊ឹម ឡើយ ព្រោះគាត់ជាមេឈ្មួញដុះស្លែប្រចាំខេត្តឧត្តរមានជ័យកុំថាឡើយមន្ដ្រីជំនាញក៏គាត់មិនខ្លាចដែរហើយប្រជាពលរដ្ឋបានសំណូមពរដល់ស្ថាប័នពាក់ព័ន្ធជាពិសេសមន្ដ្រីជំនាញរដ្ឋបាលព្រៃឈើ លោក ជៀន សុផល និងមន្ដ្រីបរិស្ថាន លោក ហោ លឹម ប្រធានមន្ទីរសិម្ម ខេត្តឧត្តរមានជ័យ មិនគួរណានាំគ្នាធ្វើមន្រ្តីគ្រប់ល្ដៅប្រភេទ លេខ ១ ទៅ ២និង៣ ហើយមានតែមន្រ្តីប្រភេទ៤ទេដែលល្អសំរាប់បម្រើប្រជាពលរដ្ឋខ្មែរ៕ដោយ៖ ( សុខ សាវ៉េត).
0
មេឈ្មួញឈើដុះស្លែរកស៊ីឈើ ឈ្មោះ ហ៊ឹម មិនខ្វល់ពីរឿង សមត្ថកិច្ទចាប់បង្រ្កាបឡើយ
Filed in: សង្គម