ខេត្តព្រះសីហនុៈនៅថ្ងៃ១២កើត ខែបុស្ស ឆ្នាំរកាន ព្វស័ក ព.ស២៥៦១ត្រូវនិងថ្ងៃទី29ខែ12ឆ្នាំ2017 ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្ត ព្រះសីហនុ
ព្រមទាំងលោក ជំទាវ គឹមញ៉ នឹងថ្នាក់ដឹកនាំជាច្រើនរូបទៀតបានអញ្ជើញចូលរួមប្រារព្ធពិធីបួងសួងសុំដល់ម្ចាស់ទឹកម្ចាស់ដីលោកយាយម៉ៅជាប្រធានលើទឹកដីភូមិភាគបីនេះសូមអោយប្រជាជនក្នុងខេត្តទាំងមូលព្រមទាំងភ្ញៀវជាតិនិងអន្តរជាតិក្នុងឱកាសបុណ្យឆ្លងឆ្នាំនេះជួបតែសេចក្តីសុខគ្រប់ៗគ្នា។
នៅឳកាសគេឃើញថ្នាក់ខេត្តនិងអាជ្ញាធរក្រុងព្រះសីហនុមានទឹកមុខញញឹមញញែមដោយសារតែពួកគិតឃើញថា ប្រទេសកម្ពុជាបច្ចុប្បន្នកំពុងតែមានសេចក្តី មានការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចហ៊ុន សែន រួមទាំងមន្រី្តជាច្រើនទៀតក្នុងជួររាជរដ្ឋាភិបាលកម្ពុជានៃយើង។ដោយយល់ឃើញអ្វីល្អប្រសើរបែបហើយបាន ឯកឧត្តមអភិបាលខេត្ត និងលោក អភិបាលក្រុងព្រះសីហនុដឹកនាំមន្រ្តីក្នុងសាលាខេត្ត បួងសួងសូមសេចសុខសេចក្តីចំរើនដល់ប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ និងក្នុងថ្ងៃឳកាសឆ្នាំថ្មីចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។ឆ្លៀតក្នុងឳកាសនេះដែរ អង្គភាពទូរទស្សន៍ព្រះវិហារអនឡាញក៏ សូមលើកហត្ថាបួងសួងដល់វត្ថស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សា ឯកឧត្តម អភិបាលខេត្ត និង លោក អភិបាលក្រុង រូមមន្រ្តីទាំងអស់ក្នុងខេត្តព្រះសីហនុទាំងមូលឲ្យជួបតែសុខភាពល្អនិងទទួលបានជោគជ័យបន្ថែមទៀតក្នុងឳកាសចូលឆ្នាំថ្មីឆ្នាំសកលកុំបីឃ្លៀងឃ្លាតឡើយ៕(ដោយ៖ប្រាជ្ញ ហង់)