ខេត្តព្រះសីហនុៈនៅថ្ងៃ១៣ ខែ បុស្ស ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ២០១៧ កងរាជអាវុធហត្ថ និង កំលាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបាន
រួមសហការគ្នាការពារសន្តិសុខសុវត្ថិភាពនិងសណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិក្នុងឳកាសចូលឆ្នាំសកលខាងមុខនេះ ។ជាពិតណាស់ខេត្តព្រះសីហនុគឺជាខេត្ត
មួយស្ថិតប៉ែកនិរតីនៃប្រទេសកម្ពុជាដែលមានឆ្នេរសមុទ្រល្អប្រពៃដែលពិភពលោកទទួលស្គាល់ថាពិតជាគួរស្ញប់ស្ញែងយ៉ាងខ្លាំងដែលប្រទេសកម្ពុជាមានឆ្នេរសមុទ្រគ្មានពីរលើលោក។ស្របទៅតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់រហ័សនាមថា ( តារារះនាទិសនិរតី)។ដូច្នេះទាំងកងកំលាំងប៉ូលីស និង កងកំលាំងប៉េអឹមខេត្តព្រះសីហនុក្រោមការដឹកនាំរបស់លោកមេបញ្ជាការខេត្តព្រះសីហនុគឺ លោក ហេង ប៊ុនទី និង លោក ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុពិតជាគួរឲ្យកោតសរសើរមែន។
បើតាមប្រភពពីប្រជាពលរដ្ឋនៅខេត្តព្រះសីហនុបាននិយាយថា បច្ចុប្បន្ននៅខេត្តព្រះសីហនុ ទាំងអាជ្ញាធរទាំងកងកំលាំងទាំងបីប្រភេទខិតខំការពារសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អប្រសើរខ្លាំងណាស់គួរឲ្យកោតសរសើរ ហើយប្រភពនោះបន្តបានទៀតថា សូមឲ្យអាជ្ញាធរខេត្តក៏ដូចជាកងកំលាំងទាំងបីប្រភេទបន្តជារៀងរហូតបន្ថែតទៀតដូចភ្លៀងរលឹមអញ្ចឹងដែរ។ឆ្លៀតក្នុងឳកាសនេះដែរអង្គភាពទូរទស្សន៍ព្រះវិហារអនឡាញ សូមលើកហត្ថាបួងសួង ដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយ ថែរក្សាលោក អភិបាលខេត្ត លោក អភិបាលក្រុង លោកមេបញ្ជាការអាវុធខេត្ត លោកស្នងការនគរបាលខេត្តព្រះសីហនុរួមទាំងមន្រ្តីរាជការទូទាំងខេត្តព្រះសីហនុទាំងអស់ឲ្យជួបតែសុខភាពល្អ ការងារជោគជ័យគ្រប់ពេលវេលាក្នុងឳកាសឆ្នាំថ្មីឆាំ្នសកល២០១៨ខាងនេះនិងពរទាំងបួនប្រការបន្ថែមទៀតគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ៖( លោក ប្រាជ្ញ ហង់)
.