ស្ទឹងត្រែង: គ្រោះថ្នាក់ចរាចរណ៍គួឲ្យរន្ធត់រវាងរថយន្តហ៊ីយ៉ាន់ដាយរបស់ក្រុមហ៊ុនកាំមីនគូដឹកម៉ូតូរបស់ក្រុមហ៊ុន HOUNDA ឈូរ ស៊ុនចេញពីខេត្តទៅភ្នំពេញមិនប្រយ័ត្នបានបុកនឹងម៉ូតូជីះគ្នាពីនាក់ ពេញទំហឹងចេញពីផ្លូវបំបែកភ្នំក្រហមបណ្តាលឲ្យ ស្លាប់នៅនឹងកន្លែងភ្លាមៗ នៅចំណុចផ្លូវបំបែកជាប់នឹង ថ្នាលបណ្តុះកូនឈើភ្នំក្រហមអូរពងមាន់ ស្ថិតក្នុងភូមិអូឬស្សីកណ្តាល ឃុំអូច្រឡង់ ស្រុកសៀមបូកខេត្តស្ទឹងត្រែង វេលាម៉ោង១០.២៥នាទីយប់ថ្ងៃទី៤ខែមករាឆ្នាំ២០១៧។
ប្រភពនៅនឹងកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តហ៉ីយ៉ាន់ដាយដឹកម៉ូតូចេញពីខេត្តពាក់ស្លាកលេខ ព្រះសីហនុ3A.18986 បោះពួយយ៉ាងលឿនមិនប្រយ័ត្នទៅបុកនឹងម៉ូតូទ្រីមសង់ពណ៍ខ្មៅពាក់ស្លាកលេខ1GB.0392សេរី២០១៦ជីះគ្នាពីនាក់បណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង ដោយអូសជាប់នៅក្រោមរថយន្តជាង១០ម៉ែត្រធ្លាក់ទៅម្ខាងផ្លូវ ស្ថិតក្នុងចំណុចកើតហេតុខាងលើជនរងគ្រោះ១.ឈ្មោះស៉ីមភក្តីអាយុ២៣ឆ្នាំរស់នៅខេត្តកំពង់ស្ពឺ មុខរបរកម្មករវារីអគ្គីនី ២.ឈ្មោះ សៅ អាយុ២២ឆ្នាំរស់នៅជាមួយគ្នាធ្វើការជាមួយគ្នា
ក្រោយពីកើតហេតុត្រូវបានរថយន្តសង្រោះបន្ទាន់របស់មន្ទីពេទ្យបង្អែកខេត្ត ដឹកយកសព្វមកទម្លាក់ចោលនៅទីមច្ឆាមរណ:ក្រោយពីដឹងថាជនរងគ្រោះទាំងពីបានដាច់ខ្យល់ស្លាប់មុនពេលទៅដល់ ។
ចំណែកលោក ខែច សារី នាយផ្នែកចរាចរណ៍ចំណុះឲ្យការិយាល័យផ្លូវគោគនៃស្នងការដ្ឋាននគបាលខេត្ត មិនអាចសុំការបំភ្លឺបានទេពាក់ព័ន្ធរឿងនេះ លោកធ្លើយថាជាប់រវល់នៅថ្ងៃទី៥ខែមករាឆ្នាំ២០១៧ ដល់ថ្ងៃទី៦ខែឆ្នាំដដែលលោកខែច សារី ប្រាប់ថាគ្រោះថ្នាក់ស្លាប់់មនុស្សបានប្រគល់ឲ្យទៅតុលាការហើយ រថយន្តនឹងម៉ូតូនៅកន្លែងកើតហេតុដដែល យកមកមិនរួចទេព្រោះរថយន្តធំពេក។
គួរំលឹក គេសង្ស័យថារថយន្តកាំមីនគូដឹកម៉ូតូទ្រឹមសង់សេរី២០១៦ទៅភ្នំពេញចូលឃ្លាំងដំឡើងសេរីថ្មីឆ្នាំ២០១៧ តែត្រូវបែកធ្លាយហើយក្រុមហ៊ុនHOUNDAរបស់ឈួ ស៊ុន បានបិតបាំងមិនឲ្យអ្នកសារព៍ត៌មានយើងថតវត្ថុតាងលើរថយន្តនោះឡើយ ដោយឲ្យនគបាលប៉ុស្តិ៍ឃុំអូជ្រឡង់យាមកាមថ្នូរឲ្យកាតទូរស្ទព៌ដល់ពួគគាត់ រហូតមកដល់ថ្ងៃទី៦មករាឆ្នាំ២០១៧នៅមិនទាន់ដោះស្រាយជូនគ្រួសារជនរងគ្រោះនៅឡើយ ចំណែករថយនបង្ក្តនឹងម៉ូតូជនរងគ្រោះនៅនឹងកន្លែងកើតហេតុដដែល ដោយមានការយាមយ៉ាងយកចិត្តទុក្ខដាក់របស់លោកមេប៉ុស្តិ៍៕