ខេត្តកំពង់ធំៈភាពមិនក្រក្រតីរបស់ លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំត្រូវបានបែកធ្លាយជាបន្តបន្ទាប់ ដោយករណីនេះបណ្ដារសារព័ត៌មានមួយចំនួនបានធ្វើការផ្សព្វផ្សាយលាតត្រដាងផងដែរ។យោងតាមប្រភពព័ត៌មានដែលបណ្ដាញព័ត៌មានបានផ្សាយបានឲ្យដឹងថាលោក ជូ កុល្លា ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត កំពង់ធំក្រោយពីត្រូវបានតែងតាំងជាប្រធានមន្ទីរកាលណាមកបានកើតបាតុភាពមិនក្រក្រតីតាមរយះកឹបកេងថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់។រហូតមកដល់ពេលនេះ លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូនមិនទាន់ចាត់វិធានការលើ លោកជូ កុល្លា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំនៅឡើយទេហេតុដូចនេះហើយទើបលោក ជូ កុល្លា នៅតែបន្តព្រឹត្តរឿងអាស្រូវដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពចំណូលរបស់លោក ជូ កុល្លា សព្វថ្ងៃគឺបានពីការកឹបកេងថវិកាចំណាយលើផ្នែកថែទាំនិងជូសជុលផ្លូវមួយផ្នែកធំ ការថែទាំនិងជូសជុលអាគារ និង សម្ភារៈបច្ចេកទេសការចំណាយលើផ្នែករដ្ឋបាលសោហ៊ុយទូទាត់ក្នុងប្រទេសទោះបីថវិកាសោហ៊ុយទូទាត់ក្នុងប្រទេសត្រូវបានដាក់បញ្ចូលទៅក្នុងគណនេយ្យធនាគារតែប្រាក់ដែលគេខ្ចីចុះបេសកម្មគឺគេនៅតែមានឱកាសកឹបកេងដោយគ្រាន់តែមិនច្រើនដូចសម័យមុន។ សូម្បីប្រេងក៏លោកប្រធានមន្ទីរ លោក ជូ កុល្លាយកមួយផ្នែកធំ ទៅបំរើប្រយោជន៍ផ្ទាល់ខ្លួនដែរ។
សូមបញ្ជាក់សកម្មភាពមិនក្រក្រតីរបស់លោក ជូ កុល្លាគឺមានចូលរួមពីមន្ត្រីមួយចំនួនទៀតដែលមនុស្សស្និទនិងគាត់។ សកម្មភាពលោក ជូ កុល្លា ត្រូវបានគេវាយតម្លៃថាបានធ្វើអោយបាត់ប្រាក់មិនតិចជាង៤០០លានរៀលទៅ៥០០លានរៀល ហើយមួយផ្នែកធំបានទៅលើលោក ជូ កុល្លា ផ្ទាល់និងមួយផ្នែកបានទៅមន្ត្រីជំនិតៗ។ប្រភពពីមន្ត្រីនៅក្នុងមន្ទីរបានឲ្យដឹងថាកន្លងទៅលោក ជូ កុល្លា និងបក្ខពួកមានវាសនាខ្ពស់ដោយក្រុមសវនកម្មក្រសួងសាធារណការនិងអគ្គារធិការរកមិនឃើញដោយសាក្រុមដែលចុះទៅយកបេសកកម្មប្រែក្លាយជាដំណើរទេសចណ៍។ករណីមន្ត្រីមួយចំនួនស្នើដល់ លោកទេសរដ្ឋមន្ត្រីស៊ុនចាន់ថុល រដ្ឋមន្ត្រីអាណត្តិថ្មីនៃក្រសួងសាធារណការដែលល្បីថាជាមនុស្សស្អាតស្អំនិងអង្គភាពប្រឆាំងអំពើពុករលួយនិងបើកការស៊ើបអង្កេតរឿងអាស្រូវក្នុងមន្ទីរសាធារណការខេត្តកំពង់ធំផងទាន។គេហទំព័រព្រះវិហាររង់ចាំការបកស្រាយគ្រប់ពេលវេលារៀងរាល់ម៉ោងធ្វើការ៕ដោយ៖(រំដួលស្ទឹសែន)៕
0
រឿងអាស្រូវរបស់ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំត្រូវបានបែកធ្លាយ
Filed in: សង្គម