ខេត្តព្រះសីហនុៈនៅ ៦ រោច ខែបុស្ស ឆ្នាំរកា នព្វស័កព.ស.២៥៦១ត្រូវនឹងថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០១៨នេះ ក្នុងខេត្តព្រះសីហនុមានប្រារព្ធទិវាអបអរសាទរខួបលើកទី ៣៩ ថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ៧ មករា ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និង ឯកឧត្តម យន្ត មីន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុព្រមទាំងលោកជំទាវ គឹម ញ៉ និងកងកម្លាំងប្រដាប់អាវុធ អស់លោក លោកស្រី
ប្រធានអនុប្រធានមន្ទីរពាក់ព័ន្ធរួមទាំងប្រជាជនសិក្សានុសិស្សចូលលរួមផងដែរ ។នៅក្នុងឳកាសនោះ ឯកឧត្តម ជាម ហ៊ីម បានលើកឡើងថា បើគ្មានថ្ងៃ៧ មករាទេគឺគ្មានថ្ងៃនេះដែរ មានន័យថា៖ ថ្ងៃ៧ មករាជាថ្ងៃជីវិតទីពីររបស់យើងទាំងអស់គ្នា ដូច្នេះសូមប្រជាពលរដ្ឋចងចាំជានិច្ច និងដឹងគុណចំពោះគណបក្សប្រជាជនកម្ពុជា។បន្ទាប់មក ឯកឧត្តម យន្ត មីន បានថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សទាំងអស់ឲ្យបានដឹងថា៖ ថ្ងៃ ៧មករា គឺជាថ្ងៃជីវិតទីពីររបស់យើងទាំងអស់គ្នា ដូចពាក្យ ស្លោកបានថា៖ និយាយថា៖មានជីវិតទើប មានសន្តិភាពហើយមានអភិវឌ្ឍន៍គ្រប់វិស័យទាំងអស់ហេតុដូចនេះសូមប្រជាពលរដ្ឋទាំងអស់ត្រូវដឹងគុណជានិច្ចមិនអាចកាត់ថ្លៃបានឡើយ៕
ដោយ៖ ( លោក ប្រាជ្ញ ហង់)
0
ពិធីអបអរសាទរខួបលើកទី ៣៩ ថ្ងៃជ័យជំនះ៧ -មករា-១៩៧៩-៧-មករា- ២០១៨
Filed in: ព័ត៌មានជាតិ