សៀមរាបៈប្រជាពលរដ្ឋមួយគ្រួសារនៅសៀមរាបដែលបច្ចុប្បន្នត្រូវគេកំពុងតែរំលោភបំពានពីសំណាក់ក្រុមខិលខូចមួយក្តាប់តូច។លោក ធឹម សំផូត ភេទ ប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាបបានប្រាប់ថាក្រុមគ្រូសាររបស់លោកត្រូវបានគេរំលោភបំពានទំាងដីទាំងធ្វើបាបលើរូបរាងកាយថែមទៀតពីសំណាក់អ្នកមានអំណាចមានបុណ្យស័ក្តិ។បើតាមការបញ្ជាក់របស់ លោក ចៅ សង្កាត់ ឈន គីមឃន ចុះថ្ងៃទី ថា លោក ធឹម សំផូត ពិតជាបានគ្រប់គ្រងលើដីមួយកន្លែងដែលមាន
ទំហំ១៦០ម៉ែត្រ គុណ នឹង ៦៥ម៉ែត្រ តាមសាលដីកាលេខ ៤៣៧ (គ)ចុះថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០១៥ របស់ សាលដំបូងខេត្តសៀមរាបរហូតមកដល់បច្ចុប្បន្នដែលយើងឃើញអាជ្ញាធរដែនដីបានចូលរួមធ្វើកំណត់ហេតុអនុវត្តដីកាសម្រចរក្សាការពារលេខ៦៩៧/២០១៥ចុះថ្ងៃទី១៨ខែធ្នូ ឆ្នាំ ២០១៥របស់អយ្យការអមសាលាដំបូងខេត្តសៀមរាបពិតប្រាកដមែន។រហូតមកដល់បច្ចុប្បន្ននេះលោក ធឹម សំផូតនៅទេដោយមានជនខិលខូចមួយក្តាប់តូចលួចដាក់កូនចៅយាមកាមលើដីនេះតែម្តងធ្វើឲ្យរូបគាត់មានការភ័យខ្លាច។បើតាមឯកសាររបស់លោកសំផូតដែលបានផ្តល់ដល់អង្គភាពយើងឃើញថាភាគីពាក់ព័ន្ធជាមួយលោកគ្មានសិទ្ធិគ្រប់គ្រងលើដីនេះឡើយនេះបើយោងតាមឯកសារតាំងពីសាលាឧទ្ធរណ៍រហូតដល់ស្ថាប័នពាក់ព័ន្ធក្នុងសៀមរាបនឹងឯកសារផ្សេងៗជាច្រើនទៀត។សូមបញ្ជាក់ផងែរថា មិនមានជាប់ពាក់ព័ន្ធជាមួយោធាឡើយ។ដូច្នេះសូម ស្ថាប័នតុលាខេត្តសៀមរាបនិងស្ថាប័នក្នុងខេត្តជួយរកយុត្តិធម៌ជូនលោក ធឹម សំផូនផង។អង្គភាពរង់ចាំបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕(នៅមានបន្ត)៕ដោយ៖ក្រុងសៀមរាប.