គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ជម្លោះដីធ្លីបង្ករបួសស្នាមដល់ជនរងគ្រោះតែជនល្មើសនៅតែមាន សេរីភាពដដែលព្រោះស្ថាប័នតុលាការហាក់បីដូចគ្មានចំណាត់ការ

ជម្លោះដីធ្លីបង្ករបួសស្នាមដល់ជនរងគ្រោះតែជនល្មើសនៅតែមាន សេរីភាពដដែលព្រោះស្ថាប័នតុលាការហាក់បីដូចគ្មានចំណាត់ការ

ខេត្តសៀមរាបៈ កាលពីថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០១៧កន្លងផុតទៅថ្មីៗនេះ លោក ផាន់ បូរ៉ូម៉ុង ភេទ ប្រុស អាយុ ២០ឆ្នាំ ត្រូវរងរបូសយ៉ាងធ្ងន់ធ្ងរ ខណៈខ្លួនកំពុងតែមើលថែដំណាំនៅលើដីចម្ការមួយកន្លែងស្ថិតនៅ ស្រាប់លេចមុខក្រុមជនល្មើសមួយក្តាប់តូចមានគ្នា៥នាក់មកវាយដំទាត់ធាក់ក្រោយមកលោកក៏បានទៅពាក់បណ្តឹងឲ្យច្បាប់ជួយរកយយុត្តិធម៌ ។ប៉ុន្តែរហូតមកដល់ពេលនេះពុំមានស្ថាប័នណាមានចំណាត់ការទៅលើក្រុមជនល្មើសនៅឡើយទេ ជាពិសេសស្ថាប័នតុលការខេត្តសៀមរាបតែម្តង ដោយសារតែក្រុមជនល្មើសនៅតែមានសេរីភាពដដែល។ពាក់ករណីនេះ លោក ធឹម សំផូនបានប្រាប់តាមប្រព័ន្ធវ៉ាត់កាលពីថ្ងៃទី ១៣ និង ១៤ ខែ មករា ឆ្នាំ ២១០៨ថា កាលពីដើមឡើយរូបគាត់បានទិញដីនេះអតីតទ័ពហ្វហ៊្វុនស៊ិនប៉ិចតាំងពីឆ្នាំ ២០០៧ រហូតដល់ឆ្នាំ ២០១៤ទើបមានបញ្ហាតែបុគ្គលតែម្នាក់ឬ បីនាក់តែប៉ុណ្ណោះ។តែក្រោយមកត្រូវក្រសួងការពារជាតិបញ្ជាឲ្យកាត់ជូនលោកគាត់វិញ (ធឹម សំផូត)ហើយ។ សូមបញ្ជាក់ថាបច្ចុប្បន្ននេះមិនជាប់ពាក់ព័ន្ធជាមួយភូមិភាគ៤ទៀតទេ ដោយសារខាងកងទ័ពគេបានកាត់ដីឲ្យលោក ធឹម សំផូនវិញហើយ។
ដូច្នេះបញ្ហាដែលតែបន្តគឺក្រុមជនខិលខូចមួយចំនួនតូចដែលបង្កព្យុះភ្លៀងធ្វើបាបគរឯងគ្មានត្រាប្រណីឡើយ។បើយោងតាមប្រភពពីប្រជាពលរដ្ឋនៅខេត្តសៀមរាបបាននិយាយថាគ្រាន់តែឮថាក្រុមជនខិលខូចមួយក្តាប់តូចនៅខេត្តសៀមរាបគេស្គាល់តែម្តងមិនចាំបាច់ទៅរកឯណាឆ្ងាយឡើយ។លោក ធឹម សំផូនបានប្រាប់តាមប្រព័ន្ធវ៉ាត់ស្អាប់ថា៖ លោក ទទូចសុំឲ្យ ទី១៖សូមឲ្យស្ថាប័នតុលារការជួយរកយុត្តិធម៌ជូនក្រុមគ្រួសារគាត់ដែលរងគ្រោះដោយក្រុមជនខិលខូចមួយក្តាប់វាយទាត់ក្មួយគាត់កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២១០៧កន្លងទៅថ្មីៗនេះ។ទី២៖ សូមឲ្យតុលារការដេញដីកាតាមចាប់ជនល្មើសយកមកផ្តន្ទនាទោសតាមផ្លូវច្បាប់។ទី៣៖ សូមឲ្យតុលាការជួយមើលសេចក្តីសម្រេចក្នុងសំណុំរឿងដីរបស់គាត់ ( លោក ធឹម សំផូត) ពីព្រោះលិខិតបទដ្ឋានមានគ្រប់គ្រាន់ចាប់តាំងពីសាលាដំបូងខេត្តសៀមរាបរហូតដល់ តុលាការកំពូលនៅតែមិនទាន់បានដីមករូបគាត់គ្រប់គ្រងវិញនៅឡើយ។លោក សំផូតបានបន្តទៀតថា ៖បច្ចុប្បន្ននេះរាជដ្ឋាភិបាលកម្ពុជាដែលមានសម្តេច ហ៊ុន សែនជានាយករដ្ឋមន្រ្តីដ៏ឆ្នើមនៃព្រះរាជាណាចក្រកម្ពុជា លោកបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋយ៉ាងខ្លាំងណាស់ ហើយសម្តេចមានប្រសាសន៍ថា៖យើងជាអ្នកបម្រើរាស្ត្រ យើងទាំងអស់គ្នាមិនត្រូវធ្វេសប្រហេសឡើយ សម្តេចមានប្រសាសន៍ហើយថា ៖ សម្តេចត្រូវការមន្រ្តីជាប្រភេទគ្រាប់ល្ពៅទី៤ ពីព្រោះសម្តេច ស្អប់ណាស់មន្រ្តីប្រភេទគ្រាប់ល្ពៅទី១ទី២នឹងទី៣។ទោះជាយ៉ាងណាក្តី លោក ធឹម សំផូន សង្ឃឹមនិងជឿជាក់លើប្រព័ន្ធតុលាការខេត្តសៀមរាបថា នឹងផ្តល់ភាពយុត្តិធម៌ជូនក្រុមគ្រូសាររបស់លោកជាក់ជាមិនខានឡើយ និងសូមតុលាការពិនិត្យនឹងសម្រេចឡើងវិញនូវសំណុំរឿងដីធ្លីប្រកបដោយសុទិដ្ឋិនិយមតម្លាភាព យុត្តិធម៌ ស្រមទៅតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កែទម្រង់ស៊ីជំរៅនិងបន្តទៅដៅទៅមុខទៀត ក្រោមការដឹកនាំរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចកម្ពុជា ដូចពាក្យស្លោកមួយឃ្លាថា ៖ មានសន្តិភាព មានការអភិវឌ្ឍន៍៕គេហទំព័រព្រះវិហារ
អនឡាញរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ.៕ដោយ៖(ក្រវ៉ាន់សៀមរាប)

0011 00022 0083 00102 777 2222 3442 4444 000333

4567

 

6666 12331 111111111

 

Filed in: សន្តិសុខ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |