ខេត្តស្ទឹងត្រែង: លោក ហួត ខែម ព្រមទាំងសមាជិកសហគមន៍ការពារតំបន់ព្រៃក្រញ៉ូងទាំងអស់ដង្ហោយឲ្យអាជ្ញាធរភូមិ ឃុំ ស្រុកខេត្តព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់មេត្តាជួយសហការទប់ស្កាត់បង្ក្រាបការពារនឹងវែកមុខជនខិលខូច ដែលលបលួចចូលកាប់
ព្រៃក្រញ៉ូងដែលជាតំបន់ការពាររបស់លោកម្យ៉ាងទៀតដើមក្រញ៉ូងនៅសល់ប្រហែលជាជាង១០០ដើមតែប៉ុណ្ណោះទាំងធំទាំងតូចដែលជាឈើប្រភេទលេខមួយ ហើយកម្រដែលកំពុងជិតែតផុតពូជនឹងកំពុងអភិរក្សក្នុងដែនរបស់លោកដែលស្ថិតក្នុងចំណុចភូមិ ចំការលើ ឃុំ ចំការលើ ស្រុក ថាឡាបរិវ៉ាត់ ខេត្ត ស្ទឹងត្រែង។លោក ហួត ខែម ប្រធានសហគមន៍ការពារព្រៃក្រញ៉ូង បានផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មានយើងថា ដីដែលលោកកំពុងតែអភិរក្សការពានោះ មានទំហ៊ំ(៩៨៥ហិតតា) ដោយបានចុះបញ្ជីទទួលស្គាល់ពីក្រសួងមហាផ្ទៃត្រឹមត្រូវ ហើយមានព្រំប្រទល់ខាងជើងទល់នឹងអូរត្រែលស្ងួតខាងត្បូងទល់នឹងផ្លូវចូលឃុំ ចំការលើ ខាងកើតទល់នឹងត្រពាំងពពូល ខាងលិចទល់នឹងព្រៃភ្នំស្វាយក្នុងនោះមានដើមក្រញ៉ូងប្រមាណជាង១ពាន់ដើមគិតទាំងធំទាំងតូចនៅក្នុងដែនដែលលោកកំពុងតែការពារនឹងអភិរក្សទើបលោកសម្រេចដាក់ឈ្មោះថាព្រៃសហគមន៍ងតំបន់ក្រញ៉ូងព្រោះជាឈើមានតំលៃហើយកម្រជិតផុតពូជទៅហើយ សព្វថ្ងៃនេះកំពុងតែរងការគំរាមគំហែងពីឈ្មួញនឹងជនខិលខូចលួចចូលកាប់ទន្ទ្រាន បំផ្លាញ់ផ្តាច់ពូជនាពេលខាងមុខជាក់ជាមិនខានឡើយ បើអាជ្ញាធរមូលដ្ឋានមិនជួយការពារនឹងទប់ស្កាត់ទេនោះ។លោកបន្តទៀតថា ពួកលោកសូមអំពាវវនាវដល់សម្តេចតេជោហ៊ុន សែន ជាប្រមុខដឹកនាំប្រទេសកម្ពុជាយើងដ៍ឆ្នើម នឹងសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមេត្តាជួយទប់ស្កាត់នឹងរឹតបន្តឹងដល់មន្ត្រីថ្នាក់មូលដ្ឋានដើម្បីការពារព្រៃឈើដ៏កម្រមួយនេះឲ្យគង់វង្ស ដើម្បីជាប្រយោជន៍ដល់យុវ័យជំនាន់ក្រោយបានស្គាល់នឹងសូមឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដូចជាលោកមេឃុំ លោកអភិបាលស្រុក នឹងលោក
អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង មេត្តាចាត់កម្លាំងសម្ថកិច្ចនឹងកម្លាំងជំនាញឲ្យបានតឹងរឹង ដើម្បីចុះសហការការពារជាមួយក្រុមសហគមន៍របស់លោក ដើម្បីទប់ស្កាត់ ពិតមែនលោកគ្មានប្រាក់ខែក៏ដោយចុះ តែពួគលោកស្ម័គ្រចិត្តធ្វើការបំរើសង្គមតែលោកត្រូវការកម្លាំង សមត្ថកិច្ចនឹងជំនាញសហការដើម្បីទប់ស្គាត់ឲ្យទាន់ពេលវេលា ព្រោះសព្វថ្ងៃនេះលោកការពារពីមុខ តែឈ្មួញលួចចូលកាប់ពីក្រោយពិបាកក្នុងការទប់ស្គាត់ដូចរាវម្ជុលក្នុងបាតសមុទ្រអញ្ចឹង។ហើយព្រៃឈើមានតំលៃដែលនៅសល់តិចតួចជិតផុតពូជហើយនោះ ដើម្បីទុកឲ្យក្មេងជំនាន់ក្រោយៗបានស្គាល់ ព្រោះសព្វថ្ងៃនេះឈ្មួញកំពុងកាប់បំផ្លាញ
ដឹកជញ្ចូនយកទៅលក់នៅក្រៅប្រទេសជារៀងរាល់ថ្ងៃនឹងយប់មិនមែនតែឈើក្រញ៉ូងតែមួយមុខនោះទេ គឺឈើគ្រប់ប្រភេទតែម្តងគឺដឹកអស់គ្មានសល់ទេ ព្រោះតែប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ៕ដោយ៖( គង់ ផល្លា).