គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

លោក ឧកញ៉ា គង់ ក្រឹងនិងលោកជំទាវម៉ានសារ៉ស់ អញ្ចើញចូលរួមបញ្ចុះបឋមសិលាសាងសង់អាគារសិក្សាមួយខ្នង

លោក ឧកញ៉ា គង់ ក្រឹងនិងលោកជំទាវម៉ានសារ៉ស់ អញ្ចើញចូលរួមបញ្ចុះបឋមសិលាសាងសង់អាគារសិក្សាមួយខ្នង

ខេត្តក្រចេះ៖នៅព្រឹកថ្ងែទី១៧ខែមករាឆ្នាំ២០១៨មានពិធីបញ្ចុះបឋមសិលាសាងសង់អាគារសិក្សា១ ខ្នង ស្មើនិង ៣ បន្ទប់នៅសាលាបឋមសិក្សាភូមិជ័យសែនជ័យ(ឧបសម្ព័ន្ធភូមិស្រែរនាម)ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះជាអំណោយដ៏ថ្លៃថ្លារបស់លោកឧកញ៉ាគង់ ក្រឹងនិងលោកជុំទាវ ម៉ានសារ៉ស់ក្រោមអធិបតីភាពលោក គង់ គីមន្នីអភិបាលនៃគណៈអភិបាលស្រុកស្នួលនិងមានការចូលរួមដោយ ឯកឧត្តមឧកញ៉ា គង់ ក្រឹងនិងលោកជំទាវម៉ាន សារ៉ស់ លោក ចាន់ សុខគីម អធិការនៃអធិការដ្ឋាននគរបាលស្រុក លោកស្រីមេឃុំកងកំលាំងមន្រ្តីរាជការនិងមន្ទីអប់រំស្រុកស្នួលព្រមទាំងលោកគ្រួ អ្នកគ្រូ លោកតា លោកយាយអាណាព្យាបាល សិស្សានុសិស្សជាច្រើនកុះករដោយចំណាយថវិការសរុបចំនួន២២៣២០(ពីម៉ឺនពីរពាន់បីរយម្ភៃដុល្លាអាមេរិក)ដើម្បីបំពេញសេចក្តីត្រូវការរបស់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សរស់នៅភូមិឃុំខាងលើ។ក្នុងឱកាស់នោះដែរលោក គង់ គីមនី្ន អភិបាលនៃគណៈអភិបាលស្រុកស្នួលបានមានមតិសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងផ្តាំទៅលោកគ្រូអ្នកគ្រូធ្វើយ៉ាងណាត្រូវពង្រឹងការអប់រំរៀនសូត្រអោយមានគុណភាពខ្ពស់ដើម្បីជាទំពាំងស្នងឫស្សីនិងជាសសរទ្រូងរបស់ជាតិយើងទៅថ្ងៃអនាគតហើយលោកអភិបាលក៏បានទូន្មានប្រៀនប្រដៅទៅក្មួយៗសិស្សានុសិស្សទាំងអស់ជៀសអោយឆ្ងាយពីគឿងញៀនព្រោះវាបំផ្លាញអនាគតខ្លួនឯងនិងអ្នកនៅជុំវិញខ្លូននិងជួយសហការគ្នារវាងកងកំលាំងមានសមត្ថកិច្ច ប៉ូលីសប៉ុស្តិ៍ប្រជាការពារភូមិនិងប្រជាពលរដ្ឋដើម្បីភូមិឃុំមានសុវត្ថិភាព។ម្យ៉ាងវិញទៀតលោក គង់ គីមនី្ន ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តមឧកញ៉ា គង់ ក្រឹងនិងលោកជំទាវ ម៉ាន សារ៉ស់ផងដែរដែលលោកទាំងពីរបានចំណាយថវិការផ្ទាល់ខ្លួនជួយសាងសង់សាលាបឋមសិក្សារខាងលើ លោក អភិបាលបានបន្តទៀតថាអ្នកទាំងពីរបានជួយកសាងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនដូចជាផ្លូវថ្នល់ សាលារៀន ព្រះវិហារ វត្តអារាម ពិសេសក្នុងទឹកដីស្រុកស្នួល ខេត្តក្រចេះតែម្តងហើយលោកអភិបាលស្រុកបានមានប្រសាសន៍បន្ថែមទៀតថាសូមបងប្អូនប្រជាពលរដ្ឋទាំងអស់កុំអោយជឿទៅលើការញ៉ុះញ៉ុងដែលនាំអោយប្រទេសជាតិកើតភាពវឹកវរចលាចលនិងពលរដ្ឋខ្លួនទទួលទុក្ខលំបាកវេទនា។លោកបានបន្តថាមានតែលោកឧកញ៉ាគង់ ក្រឹងនិងលោកជំទាវម៉ាន សារ៉ស់ទេដែលចូលចិត្តដើរធ្វើបុណ្យដាក់ទានជូនប្រជាពលរដ្ឋទីទ័លក្រគ្មានទីពឹងនិងជួយកសាងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនជូនជាតិមាតុភូមិដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរឬសាសនាណាសាសនាណានោះទេ។បន្ទាប់ពីការសំណេះសំណាលចប់លោកអភិបាលស្រុកស្នួលបានជូនលិខិតថ្លែងអំណអរគុណដល់ ឯកឧត្តមឧកញ៉ា គង់ក្រឹងនិងលោកជំទាវម៉ានសារ៉ស់ហើយចែកថវិការមួយចំនួនជូនលោកតាលោកយាយ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សលោកតា លោកយាយចំនួន១៨៥នាក់ក្នុងម្នាក់ៗទទួលបានទឹកប្រាក់ ២០០០០៛( ពីម៉ឺនរៀល)លោកគ្រូអ្នកគ្រូចំនួន២នាក់ក្នុងម្នាក់ៗទទួលបានប្រាក់ចំនួន ៥០០០០៛( ប្រាំម៉ឺនរៀល )។ក្មួយៗសិស្សានុសិស្សសរុបចំនួន៧០នាក់ដោយម្នាក់ៗទទួលបានសៀវភៅពីរក្បាល ប៊ិចពីរដើមខ្មៅដៃ១ដើមជាអំណោយរបស់ ឯកឧត្តមឧកញ៉ា គង់ ក្រឹងនិងលោកជំទាវ ម៉ាន សារ៉ស់។ចុងបញ្ចប់កម្មវិធីលោកអភិបាលស្រុកស្នួលនិងលោកឧកញ៉ាគង់ក្រឹងនិងលោកជំទាវព្រមទាំងមន្រ្តីរាជការ លោកតា លោកយាយ លោកគ្រូ អ្នកគ្រូនាំគ្នាទៅកាត់ខ្សែសីម៉ាដើមជានិម្មិតរូបក្នុងការសាងសង់អាគារសិក្សារខាងលើអោយដំណើរការទៅបានយ៉ាងរលូននិងឆាប់រួចរាល់ជាស្ថារពរដើម្បីអោយក្មួយៗសិស្សានុសិស្សបានរៀនសូត្រ៕ដោយ៖( លោក គូន)

001 002 003 004

Filed in: សង្គម

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |