ស្ទឹងត្រែង: ឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្តម៉ុម សារឿន ឯកឧត្តម ឡូយ សុផាតតណាងរាស្ត្រមណ្ឌលស្ទឹងត្រែង ឯកឧត្តម វាន់ វុធ ឥស្សរ:ជនដ៍ឆ្នើម នៃគណ:បក្សប្រជាជនកម្ពុជា នឹងមន្ត្រីអ្នកមុខអ្នកការជុំវិញខេត្ត លោកគ្រូអ្នកគ្រូសិស្សានុសិស្ស សិស្សកាយរឹកបងប្អូនពុកម៉ែប្រជាជនក្នុងខេត្តទាំងមូល អញ្ចើញចូលរួមសរុបជាង១០០០នាក់ក្នុងអង្គមេទិញនេះ ស្ថិតលើប្រលានក្រហមចាស់ទល់មុខសាលាខេត្ត ថ្ងៃទី៧កមរាឆ្នាំ២០១៧
ក្នុងអង្គមេទិញនេះផងដែរ ឯកឧត្តមអភិបាលនៃគណ: អភិបាលខេត្ត អានសារលិខិត្តទាំងស្រុង របស់អគ្គមហាសេនាបតី តេជោហ៊ុន សែននូវទិវាគំរប់ខួបលើកទី៣៨ដែលជាគណ:បក្សប្រជាជនកម្ពុជាបានដណ្តើមជ័យជំនះពីរបបប្រល័យពូជសាសន៍ ហើយក៍ជាកំណើតទីពីនៃយើងទាំងអស់គ្នា ហើយប្តេជ្ញាការងារស្ថេរភាពនយោបាយ ដើម្បីឲ្យមានការអភិវឌ្ឍន៍នឹងរីកចំរើនជូនប្រជាជនកម្ពុជា ហើយសហការគណ:បក្សនយោបាយផ្សេងៗដែលបានចុះបញ្ចីឈ្មោះក្នុងរដ្ឋភា នឹងគណ:បក្សដែលមានសំឡេងភាគទិចក្នុងរដ្ឋសភា ហើយក៍បានដាស់តឿនក្រើនរំលឹកដល់បងប្អូនប្រជាជនខ្មែរក្មួយៗដែលអាយុគ្រប់ក្នុងបញ្ចីបោះឆ្នោតអញ្ចើញទៅបោះឆ្នោតកំបីខាន។
ឯកឧត្តមឡូយ សុផាតតំណាងរាស្ត បានមានប្រសាសន៍ក្រើនរំលឹកដល់បងប្អូនប្រជាជនកម្ពុជាយើង ត្រូវរួមចិត្តរួមថ្លើមដើម្បីយកជ័យជំន:ក្នុងការបោះឆ្នោត ឃុំសង្កាត់អណត្តិទី៤ខាងមុខនេះ កំភ្លេចនូវអ្វីដែលជាគុណនៃកំណើតទីពីរបស់យើងបើគ្មានគណ:បក្សប្រជាជនយើងទេក៍គ្មានថ្ងៃនេះដែរ មានសាលារៀនមន្ទីពេទ្យផ្លូវថ្នល់ខ្វាត់ខ្វែង មានសេរីភាពពេញលេញមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រីដឹកនាំដ៍ឆ្លាតវៃ ទើបមានការអភិវឌ្ឍន៍នឹងស្ថេរភាពនយោបាយមកដល់សព្វថ្ងៃនេះ ហើយក៍បាននាំអំណោយបន្តិចបន្តួច ចែកជូនដល់អតីត:យុទ្ឋជនពិការនឹងចូលនិវត្តន៍ចំនួន៨០នាក់ ក្នុងនោះមានមុន្ត្រីស៊ីវិលចូលនិវត្តន៍៤០នាក់ នឹងមន្ត្រីកងកម្លាំងប្រដាប់វុធចូលនិវត្តន៍៤០នាក់ ម្នាក់បានភួយ១ទឹគោ២កំប៉ុង ត្រីខ១យួរ មី១កេះ ស្កស១គីឡូ នឹងថវិការ២.០០០០រៀល ដែលជាអំណោយរបស់សាលាខេត្ត៕