បន្ទាយមានជ័យ៖ លោក ឧត្តមសេនីយ៍ត្រីនេត សំអាត នាយរងស្តីទីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃម្នាក់បញ្ចប់រឿងអចេតនាជាមួយនារីបំរើការងារនៅហាងខារ៉ាអូខេបន្ទាប់ពីគប់ចានចំនាងរបួសបែកថ្ងាស់ដេរ4ថ្នេរហើយបែកធ្លាយរឿងចេញមកក្រៅត្រូវគេបង្ហោះព្រោងព្រាតក្នុងបណ្តាញសង្គមហ្វេសប៊ុក។លោកនាយរងការិយាល័យទំនងព្រំដែនកម្ពុជាថៃខាងលើគឺលោកឧត្តមសេនីយ៍ត្រី នេត សំអាត អនុប្រធានស្តីទីការិយាល័យទំនាក់
ទំនងព្រំដែនកម្ពុជាថៃ។ប្រភពនោះថាកាលពីយប់ថ្ងៃទី25មន្ត្រីយោធាខាងលើរួមជាមួយមិត្តភ័ក្របានចូលទៅហាងខារ៉ាអូខេត្រជាក់ចិត្តថ្មីដោយផឹកស៊ីនៅទីនោះប៉ុន្តែមិនដឹងថាផ្តើមចេញពីបញ្ហាអ្វីនោះទេ ទើបបណ្តាលឲ្យលោក នេត សំអាត ខាងលើចោលចាន1បណ្តាលឲ្យចំនាងបំរើការនៅទីនោះម្នាក់របួសថ្ងាស់ហូរឈាមស្រោចខ្លួន។យ៉ាងណាក៏ដោយករណីនេះដំបូងគ្មានអ្នកដឹងទេហាក់ត្រូវបានគេលាក់បាំងយ៉ាងស្ងាត់បើទោះជាបានទៅដល់ដៃ
សមត្ថកិច្ចក៏ដោយគឺទើបបែកធ្លាយត្រូវបានគេបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកព្រោងព្រាតតតែម្តង។ នគរបាលយុត្តធម៌នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែម្នាក់សុំមិនបញ្ចេញឈ្មោះប្រាប់តាមទូរស័ព្ទព្រឹកថ្ងៃទី28មករាថាករណីខាងលើភាគីទាំង2បានបញ្ចប់ហើយកាលពីរសៀលម្សិលមិញ(27/01/2018)គឺមន្ត្រីយោធាខាងលើជួយចេញថ្លៃថ្នាំពេទ្យនិងបង់សំណងជម្ងឺចិត្ត1លាន4សែនរៀលដល់ជនរងគ្រោះ។យ៉ាងណាក៏ដោយស្ត្រីរងគ្រោះមិនអាចទាក់ទងសុំការបំភ្លឺបានទេព្រោះមិនស្គាល់លេខទូរស័ព្ទម្យ៉ាងសមត្ថកិច្ចក៏មិនប្រាប់ពីអត្តសញ្ញាណជនរងគ្រោះនោះដែរ។ប៉ុន្តែម្តាយមីងជនរងគ្រោះបានប្រាប់តាមទូរស័ព្ទកាល
ពីរសៀល ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៨ថា គាត់ដឹង ទេរឿងហ្នឹង គ្រាន់តែគាត់ប្រាប់ថារឿងនឹងគេបញ្ចប់ហើយរួចក៏គាត់ផ្តាច់ទូរស័ព្ទទៅ នៅថ្ងៃទីដដែលនេះដែល អង្គភាពយើងបានទូរស័ព្ទទៅកាន់លោក ធិន ស៊ីដេត អធិការក្រុងប៉ោយប៉ែត ដើម្បីសុំការបន្យល់បន្ថែមលើករណីនេះតែលោកបានប្រាប់តាមទូរស័ព្ទថា ជាប់រវល់ធ្វើការ ។រីឯម្ចាស់ហាងវិញគាត់បានប្រាប់តាមទូរស័ព្ទតាមបណ្តាញសារព័ត៌មានក្នុងស្រុកថាការគប់ចាននេះ គឺលោក នេត សំអាតគឺគប់ចោលទៅតុទេ តែមិនដឹងជាយ៉ាងម៉េចជាចាននោះផ្លាតទៅត្រូវកូនចៅគាត់វិញ ហើយម្ចាស់ហាងបានបន្តទៀតថា លោក នេត សំអាតរូមនិងកូនចៅគឺប្រញាល់ប្រញាល់យកជនរងគ្រោះទៅពេទ្យដែរ។តែទោះជាយ៉ាងណាក៏ដោយអង្គភាពយើងទូរស័ព្ទទៅកាន់លោក នេត សំអាត ដើម្បីសុំការបំភ្លឺពីលោក ប៉ុន្តែគួរឲ្យសោកស្តាយទូរស័ព្ទចូលតែគ្មានអ្នកទទួល។ប្រភពពីមន្រ្តីនគរបាលក្រុងប៉ោយប៉ែតបាននិយាយថា លោកឧត្តមសេនីយ៍ត្រីនេតសំអាតបានប្រាប់តាមទូរស័ព្ទតាមបណ្តាសារព័ត៌មានក្នុងស្រុកថាពិតជាកើតមានមែនដោយលោករៀបរាប់ថាកាលពីយប់ថ្ងៃទី25មករា2018លោកនិងមិត្តភ័ក្របានចូលទៅហាងត្រជាក់ចិត្តថ្មីផឹកស៊ី។លោកបន្តថានាងរងគ្រោះយប់នោះអង្គុយជាមួយមិត្តភ័ក្ររបស់គាត់ប៉ុន្តែនាងនោះចេះតែចេញទៅក្រៅបាត់ម្តង10ទៅ20នាទីហើយការផឹកស៊ីមិនទាន់ចប់ផងបែជានាងចេះតែទារគិតលុយ។លោកបន្តថាដោយសារចង់កំញើញលេងក៏គ្រវែងចានចង្កិះមួយចោលដឹងអីចាននោះទៅប៉ះចំថ្ងាស់នាងរបួស។លោកបន្តថាជាកំហុសអចេត្តនាចានដែលគាត់គ្រវែងនោះមិនដឹងប៉ះនិងអ្វីបែជាខ្ទាតចំនាងប៉ុន្តែក្រោយកើតហេតុលោកបានដឹកនាងទៅមន្ទីរពេទ្យនិងបានធ្វើការសម្រុះសម្រួលជាមួយគ្រួសារជនរងគ្រោះរួចហើយ។អង្គភាពយើងរងចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ដោយ៖ ( ចំប៉ាប៉ោយប៉ែត )