ខេត្តក្រចេះ៖ ទីតាំងសិប្បកម្មមួយកន្លែងស្ថិតនៅក្នុងចំណុច អូរ អន្ត្រែង ឃុំ រលួសមានជ័យ ស្រុក សំបូរ ខេត្ត ក្រចេះ ដែល គេហៅថា ភូមិ តាប៉ាក ដែលមានម្ចាស់សិប្បកម្ម ឈ្មោះ យ៉ម សុភណ្ឌ័ ដែលគេហៅថាចែភណ្ឌ័ ដែលជាជើងខ្លាំងមិនខ្លាចអ្នកណាទាំង អស់ កុំថាតែជំនាញ សូម្បីតែ លោក សរ ចំរ៉ុង អភិបាលខេត្ត ក្រចេះក៏មិនខ្លាចដែរ តើចែភ័ណ្ឌអាងអ្វីនៅពីក្រោយខ្នងគាត់នោះ?។
បើយោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះបាននិយាយថា ចែភ័ណ្ឌនេះគាត់មានទំនាក់ទំនងល្អណាស់ជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេស មន្រ្តីជំនាញតែម្តង ដូច្នេះ ថៅកែសិប្បកម្មរូបនេះចង់ធ្វើអ្វីក៏បានឥតបញ្ហាអ្វីទាំងអស់ ហើយប្រភពនោះបានបន្ត
ទៀតថា ចែភ័ណ្ឌបើកសិប្បកម្មនេះជាយូរខែឆ្នាំមកហើយ មិនដែលឃើញស្ថាប័នណា ឬ មន្រ្តីពាក់ព័ន្ធចុះបង្ក្រាបឲ្យបានម្តងណាឡើយ។ពាក់ព័ន្ធករណីនេះដែរ មន្រ្តីជំនាញនៅឃុំរលួសមានជ័យមិនអាចសុំការពន្យល់បានទេ មូលហេតុគ្មានលេខទូរស័ព្ទ ចំណែក ថៅកែ
សិប្បកម្ម ឈ្មោះ ចែភ័ណ្ឌក៏មិនអាចសុំការបំភ្លឺបានដែរ ដោយគ្មានលេខគាត់។អង្គភាពយើងរងចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ដោយ៖ ( លោក គូន )