គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

នាយសង្កាត់មន្ក្រីរដ្ឋបាលព្រៃឈើរលួសមានជ័យគួរតែមានវិធានការបែបណាចំពោះសិប្បកម្មរបស់ចែភ័ណ្ឌ?

នាយសង្កាត់មន្ក្រីរដ្ឋបាលព្រៃឈើរលួសមានជ័យគួរតែមានវិធានការបែបណាចំពោះសិប្បកម្មរបស់ចែភ័ណ្ឌ?

ខេត្តក្រចេះ៖ ទីតាំងសិប្បកម្មមួយកន្លែងស្ថិតនៅក្នុងចំណុច អូរ អន្ត្រែង ឃុំ រលួសមានជ័យ ស្រុក សំបូរ ខេត្ត ក្រចេះដែល គេហៅថាភូមិ តាប៉ាក ដែលមានម្ចាស់សិប្បកម្ម ឈ្មោះ យ៉ម សុភណ្ឌ័ដែលគេហៅថាចែភ័ណ្ឌដែលជាជើងខ្លាំងមិនខ្លាចអ្នកណាទាំងអស់កុំថាតែជំនាញ សូម្បីតែលោក សរ ចំរ៉ុង អភិបាលនៃគណៈអភិបាលខេត្តក្រចេះក៏មិនខ្លាចដែរតើចែភ័ណ្ឌអាងអ្វីនៅពីក្រោយខ្នងគាត់នោះ?។
បើយោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះបាននិយាយថាចែភ័ណ្ឌនេះគាត់មានទំនាក់ទំនងល្អណាស់ជាមួយស្ថាប័នពាក់ព័ន្ធជាពិសេសមន្រ្តីជំនាញតែម្តងដូច្នេះថៅកែសិប្បកម្មរូបនេះចង់ធ្វើអ្វីក៏បានឥតបញ្ហាអ្វីទាំងអស់ ហើយប្រភពនោះបានបន្តទៀតថា ចែភ័ណ្ឌបើកសិប្បកម្មនេះជាយូរខែឆ្នាំមកហើយមិនដែលឃើញស្ថាប័នណា ឬ មន្រ្តីពាក់ព័ន្ធចុះបង្ក្រាបឲ្យបានម្តងណាឡើយ។ពាក់ព័ន្ធករណីនេះនាយសង្កាត់រដ្ឋបាលព្រៃឈើឃុំរលួសមានជ័យមិនអាចសុំការពន្យល់បានទេ មូលហេតុគ្មានលេខទូរស័ព្ទ ចំណែកថៅកែសិប្បកម្ម ឈ្មោះ ចែភ័ណ្ឌក៏មិនអាចសុំការបំភ្លឺបានដែរ ដោយគ្មានលេខគាត់។ បើតាមប្រភពពីមន្រ្តីរដ្ឋបាលរលួសមានជ័យបានព្រលើយមាត់ថា នៅក្នុងឃុំរលួសមានជ័យនេះគ្មានអ្នកណាហ៊ានចេញមុខបង្រ្កាបសិប្បកម្មឈើរបស់ចែភ័ណ្ឌឡើយ ដោយសារតេចែភ័ណ្ឌមានទំនាក់ទំនងល្អជាមួយស្ថាប័នពាក់ព័ន្ធជាពិសេសខាងជំនាញរបស់លោកតែម្តង ហើយការនិយាយរបស់មន្រ្តីរដ្ឋបាលព្រៃឈើឃុំរលួសមានជ័យមួយរូបនេះមិនហ៊ានអ្វីទាំងអស់
ដោយសារតែរូបគាត់ជាកូនចៅគេអង្គភាពយើងរងចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។បើតាមប្រភពពីប្រជាពលរដ្ឋនៅក្នុងឃុំរលួសមានជ័យ សំណូមពរដល់ លោក អភិបាលស្រុកសំបូរ តើដល់ខែឆាំ្នណាទើបចុះបង្រ្កាបសិប្បកម្មរបស់ចែភ័ណ្ឌក្នុងឃុំរលួសមានជ័យ៕ដោយ៖ ( លោក គូន )

 

004

Filed in: សង្គម

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |