ខេត្តឧត្តរមានជ័យ៖ ក្មេងប្រុសអាយុ០៨ឆ្នាំម្នាក់បានស្លាប់នៅនឹងកន្លែង បន្ទាប់ពីរូបគេកំពុងជិះកង់ ឆ្លងផ្លូវជាតិហើយត្រូវរថយន្តមួយគ្រឿង បុកយ៉ាងពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី០៤ ខែ ធ្នូ ឆ្នាំ ២០១៦ នៅតាមបណ្តោយ ផ្លូវជាតិ លេខ ៦៨ ស្ថិតនៅ ភូមិ គីរីវ័ន្ត សង្កាត់ ក្រុងសំរោង ខេត្ត ឧត្តរមានជ័យ។
បើរតាមសាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថាក្មេងប្រុសរងគ្រោះ ឈ្មោះ ថា ណនខ្នុយ ភេទ ប្រុស អាយុ ៨ឆ្នាំ រស់នៅក្នុង ភូមិ ឃុំខាងលើ ។តាមប្រភព មួយបានអោយ ដឹងថា រថយន្តបង្ករហេតុជារថយន្ត ម៉ាកលុចស៉ីសពណ៍ស្ករពាក់ស្លាកលេខ ឧត្តរមានជ័យ2A-0456 បើករបរយ៉ាងលឿន ពីទិសខាងជើងទៅត្បូង ក៏បានបុកកង់ក្មេងប្រុស ពេញទំហឹងតែម្តង បណ្តាលអោយស្លាប់នៅនឹងកន្លែង។ចំណែកម្ចាស់រថយន្តបានបើកទ្វារថយន្តរត់គេចខ្លួនបាត់ស្រមោលដោយទុករថយន្តចោលនៅនឹងកន្លែងកើតហេតុ។
ប៉ុន្តែយ៉ាងណាក៏ដោយ រថយន្តបង្ករហេតុព ខាងលើត្រូវបានមន្ត្រីនគរបាលចរចរណ៍ផ្លូវគោកបានអោយដឹងថាជារថយន្តកម្មសិទ្ធិរបស់មន្រ្តីសលាលាខេត្តឧត្តរមានជ័យ។
ក្រោយពេលកើតហេតុ គេមិនឃើញម្ចាស់រថយន្តចេញមុខ មកដោះស្រាយឡើយ ដោយគេឃើញតែលោក អភិបាលក្រុងសំរោង ចេញមុខមកដោះស្រាយ តែប៉ុណ្ណោះក្នុងរឿងនេះមិនអាចសុំការបំភ្លឺពីសមត្ថកិច្ចក្រុងសំរោងបានទេក្នុងហេតុការណ៍ខាងលើនេះ៕