ភំ្នពេញៈនៅព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស .២៥៦១ត្រូវនឹងថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០១៨មានប្រជាពលរដ្ឋបានទូរស័ព្ទមកកាន់អង្គភាពរបស់យើងឲ្យជួយផ្សព្វផ្សាយព័ត៌មានមួយផងដោយអ្នកទារភាស៊ីថ្លៃផ្ញើម៉ួតូលើសសៀវភៅបន្ទុកដែលបានកំណត់ដោយក្រសូងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ តែផ្ទុយទៅវិញត្រូវបានអ្នកទារភាស៊ីទារលុយចាប់ពី១០០០រៀលរហូតដល់ ៣០០០រៀល ចាប់ពីរឬ៣ម៉ោងឡើងទៅ ហើយប្រជាពលរដ្ឋនោះបានបន្តប្រាប់អង្គភាពយើងទៀតថាយកអីក៏លើសសៀវភៅបន្ទុកម៉្លេះដែលគេដាក់ក្នុងក្រដាសផ្ញើម៉ូតូត្រឹមតែ៣០០រៀលតែប៉ុណ្ណោះ ភ្លាមនោះត្រូវបានអ្នកមើលការខុសត្រូវកន្លែងផ្ញើម៉ូតូនោះឆ្លើយថាម៉ាផ្សារទួលទំពូងឲ្យទាំងអស់ចាប់ពី ១០០០រៀល រហូតដល់ ៣០០០រៀលឯណោះ។ប្រជាពលរដ្ឋគាត់និយាយទៀតថាក្នុងក្រដាសដាក់តែ៣០០រៀល ម៉េចពេលយកលុយទារដល់១០០០រៀល ឬ ៣០០០រៀលទៅវិញ ហើយគាត់បាន
បន្តទៀតថាគាត់មិនស្គាល់ឈ្មោះអ្នកទារលុយថ្លៃផ្ញើម៉ូតូឈ្មោះអ្វីនោះទេ តែគាត់គ្រាន់តែបញ្ជាក់ថាទីតាំងផ្ញើម៉ូតូនោះនៅទល់មុខសាលាសង្កាត់ទួលទំពូងតែម្តង។ក្រោយពីបានទទួលព័ត៌មាននេះភ្លាមអង្គភាពយើងបានទូរស័ព្ទទៅកាន់លោក អភិបាលខណ្ឌចំការមនគឺលោក ព្រំ សំខាន់ លោកបានប្រាប់តាមទូរស័ព្ទថាលោកគ្រាន់តែឮគេនិយាយ តែលោកក៏សុំឲ្យខាងអ្នកកាសែតជួយថតមុខបុគ្គលនោះមកងាយស្រួលលោកចាត់ការកុំឲ្យធ្វើអ្វីផ្តេសផ្តាសតាមតែទំនើងចិត្តឡើយ។
ពាក់ព័ន្ធករណីនេះដែរ លោក មាស ម៉េតភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានប្រាប់តាមតាមទូរស័ព្ទថាលោកតែងតែប្រជុំជាប្រចាំដាស់តឿនក្នុងការពាក់ព័ន្ធករណីសព្វបែបយ៉ាង ហើយជាពិសេសពាក់ព័ន្ធទៅនឹងសំបុត្រផ្ញើម៉ូតូឡានការដែលទារភាស៊ីលើសសៀវភៅបន្ទុកនោះលោកថាគឺជារឿងខុសច្បាប់ទាំងស្រុងនិងជារឿងបុគ្គល ហើយលោកបានបន្តទៀតថាបញ្ហា៥០០រៀលទៅ១០០០រៀលសំរាប់ប្រជាពលរដ្ឋវាមិនបញ្ហាអ្វីទេ តែអ្វីដែលជាការសំខាន់នោះគឺលោកថាជារឿងបុគ្គលអ្នកមើលការខុសត្រូវឬមន្រ្តីក្រោមឳវាទនៅតាមផ្សារនានាដែលប្រើសំដីមិនសមរម្យបញ្ចេញចរិតក្រអឺតក្រទមហាក់បីខ្លួនអស្ចារ្យណាស់ ។ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក មាស ម៉េត ភក្តី បានបន្តទៀតថាលោកនឹងប្រាប់ទៅប្រធានផ្សារទួលទំពូងដើម្បីឲ្យគាត់បានដឹងនូវបញ្ហានេះដើម្បីឲ្យប្រធានផ្សារ គាត់ទៅប្រាប់ដល់កូនចៅក្រោមឳវាទរបស់ខ្លួនកុំធ្វើអ្វីស្រេចតែអំពើចិត្តនោះ។ពាក់ព័ន្ធករណីខាងលើនេះដែរអង្គភាពយើងមិនអាចសុំការពន្យល់ពីប្រធានផ្សារទួលទំពូងបានឡើយនៅថ្ងៃនេះបានឡើយមូលហេតុគ្មានលេខទូរស័ព្ទរបស់លោក។អង្គភាពយើងរងចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ដោយ៖( យាយពេញ ).