ខេត្តស្ទឹងត្រែងៈក្រុមគ្រួសារក្រីក្រមួយគ្រួសារបានប្រកបមុខរបនេសាទត្រីដាក់ម៉ងនៅតាមដងទន្លេសេសានតែអកុសលមិនល្អបានលិចទូកស្លាប់ក្មេងប្រុសម្នាក់ឈ្មោះ វិតលី សា ភេទប្រុសអាយុ12ឆ្នាំរៀនថ្នាក់ទី(៥)បានផ្នែកអាហាររូបករណ៍ បច្ចុប្បន្នរស់នៅភូមិ សៀមប៉ាង ឃុំ សេកុង ខេត្ត ស្ទឹងត្រែង។កាលពីថ្ងៃទី15ខែកុម្ភះឆ្នាំ2018នៅវេលាម៉ោង6និង00នាទីល្ងាចបានធ្វើបុណ្យតាមប្រពៃណីខ្មែរព្រមទាំងអ្នកចូលរួមបុណ្យសពក៏មានវត្តមាន លោកមេបញ្ជាការកងរងរាជអាវុធហត្ថ វរៈសេនីយ៍ទោ ព្រំ វណ្ណៈបានពាំនាំអំណោយរបស់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងគឺលោក អៀង វណ្ណឌី មានអំណោយទាំងនោះមានដូចជា៖អង្ករមួយមួយការ៉ុងនឹងគ្រឿងទេសផ្សេងៗទៀតនឹងមានថវិការមួយចំនួនតូចហុចផ្ទាល់ដៃពីលោកវរៈសេនីយ៍ទោ ព្រំ វណ្ណៈ ។នៅក្នុងនោះផងដែលមាន លោក វង្សសុភី ដែលជាតំណាងអ្នកសារព័ត៌មានក្នុងខេត្តស្ទឹងត្រែងបានចូលរួមរំលែកទុក្ខជាថវិការចំនួន(40000៛)ផងដែរ៕ដោយ៖( បុបា្ផស្ទឹងត្រែង).