ក្រុងប៉ោយប៉ែតៈនៅថ្ងៃអាទិត្យ ត្រូវថ្ងៃ២កើត ខែ ចែត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ មីនា ២០១៨ លោកសាន ស៊ានហូ អភិបាលនៃគណៈអភិបាល ក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងក្រោមឱវាទមាន៖អភិបាលរងក្រុងចៅសង្កាត់ ប៉ោយប៉ែត ចុះដាក់ថ្មទ្រូងចែកផ្លូវជាលើកទីពីរបានបន្តចាប់ពីចំណុចរ៉ារថភ្លើងមកទល់នឹងវត្តបាលិលេយ្យ
សង្កាត់ប៉ោយប៉ែត។លោកអភិបាលក្រុង បានប្រាប់ឲ្យដឹងថាដាក់ថ្មទ្រូងចែកផ្លូវនៅតាមបណ្តោយផ្លូវជាតិពីរង្វង់មូលប៉ោយប៉ែត ជាលើកទីពីរទី១៖មានចំនួន១០០រយដុំ គិតជាតម្លៃ១ដុំស្មើ (៣៦០០លុយបាត) ថ្ងៃទី១៨ មីនា ២០១៨ នេះដាក់ថ្មទ្រូងចែកផ្លូវ ជាលើកទីពីរ ក៍អស់ចំនួន១រយដុំផងដែរ លោកបន្តថា នឹងរៀបចំជាបណ្តើរៗរហូតដល់ចំណុចភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល មានប្រវែងប្រមាណជា៤គីឡូម៉ែត្រ៕ដោយ៖(ចំប៉ាប៉ោយប៉ែត).