ខេត្តក្រចេះ៖ធ្វើសេចក្តីរាយការណ៍នៅថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០១៨មន្ត្រីយោធានៅ
ខេត្តក្រចេះម្នាក់(ឈ្មោះ ទឹម)កំពុងតែល្បីឈ្មោះបោះសំលេង នៅក្នុងទឹកដីខេត្ត ក្រចេះ
ខាងមុខជំនួញរកស៊ីដឹកឈើ ក្រហម ឥឡូវកំពុងត្រូវប៉ាន់ នៅមុខរបឈើនៅក្នុងឆ្នាំ
២០១៨ ទើប ឈ្មោះលោក(ទឹម)ជាមន្រ្តីយោធានៅក្នុងខេត្តក្រចេះរូបនោះក៏បានពង្រីក
នៅមុខរបដឹកឈើក្រហមទៅជាឈើប្រណិតឆ្លងដែនទៅប្រទេសវៀតណាមនៅដើម
ឆ្នាំ២០១៨ បានយ៉ាងរលូន នៅសព្វថ្ងៃនេះ ដោយមានការត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចនៅ
ក្នុងខេត្តក្រចេះ។គេសង្កេតឃើញថា ចាប់តាំងពីលោកមន្ត្រីយោធាជាជើងខ្លាំងខាងរក
ស៊ីបទល្មើសព្រៃឈើឈ្មោះ(ទឹម)នៅក្នុងខេត្តក្រចេះកន្លងមក គេពុំដែល ឃើញមន្ត្រី
ជំនាញមេព្រៃនៅក្នុងខេត្តក្រចេះ និងសមត្ថកិច្ចនៅក្នុងខេតក្រចេះហាក់បីដូចជាមាន
ការលាក់បាំងនិងឃុបឃិតទៅលើមុខរបររបស់មេឈ្មួញជាមន្ត្រីយោធាឈ្មោះ(ទឹម)
ទើបមុខជំនួញឈើប្រណិតឆ្លងដែនរបស់មេឈ្មួញរូបនោះមានដំណើរការទៅបាន
យ៉ាងគគ្រឹកគគ្រេង ដោយមិនមានការបង្ក្រាបទៅលើមេឈ្មួញជាមន្ត្រីដែលបានរកស៊ី
នៅបទល្មើសព្រៃឈើរូបនោះម្តងឡើយ។ពាក់ព័ន្ធណីខាងលើនេះ លោកទឹម ទូរស័ព្ទ
ចូលតែគ្មានអ្នកទទួល។អង្គភាពយើងរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់
ម៉ោងធ្វើការ៕ ដោយ៖( លោក គូន).
0
មេឈ្មូញឈើម្នាក់ប្រចាំខេត្តក្រចេះ ឈ្មោះទឹម គ្មានស្ថាប័នណាហ៊ានបង្ក្រាបឡើយ
Filed in: សង្គម